
- 2019-03-26 03:30:00
- ព័ត៌មាន
ហេតុតែគេប្រុសស្អាត ធ្វើឆ្កួតធ្វើជា នៅតែគេតាមសុំ Facebook
- 2019-03-26 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុតែគេប្រុសស្អាត ធ្វើឆ្កួតធ្វើជា នៅតែគេតាមសុំ Facebook
ចន្លោះមិនឃើញ
ចឹងបានដូចគេថាមែន ពេលគេស្អាតហើយ ទោះបីធ្វើឆ្កួតធ្វើជាយ៉ាងណាក៏នៅតែសម។ គេតែងនិយាយថា មនោសញ្ចេតនា ទាល់តែអត្តចរិតល្អទើបទាក់ទាញគូភាគីបានយូរ រូបសម្បត្តិបានត្រឹមតែសម្បកក្រៅតែប៉ុណ្ណោះ។
យ៉ាងណាក្ដី ចង់ដាក់មនោសញ្ចេតនាបាន ចំណុចទី១ដែលអ្នកគ្រប់គ្នាតែងមើលនាពេលបច្ចុប្បន្ននោះគឺមុខតែម្ដង។ ហើយនៅពេលដែលអ្នកមានមុខស្អាតហើយ ទោះអ្នកចង់ធ្វើអ្វីក៏មើលទៅសម និងមិនទទួលការរិះគន់ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ ប្រុសស្អាតម្នាក់ឈ្មោះ Ren Shihao កើតឆ្នាំ១៩៩៨ មកពីខេត្ត Hebei ប្រទេសចិន។ តាមនោះដែរ ទោះបីជាមានរូបសម្បត្តិស្រស់ស្អាតខ្លាំង តែប្រុសស្អាតរូបនេះឧស្សាហ៍ធ្វើសកម្មភាពប្លែកៗនៅលើបណ្ដាញសង្គមរបស់ខ្លួនដូចជា បង្ហោះរូបអាក្រក់ ឬថតវីដេអូកំប្លែងៗជាដើម។ ទោះជាធ្វើដូចនេះមែន ក៏លោកនៅតែទទួលបានការគាំទ្រច្រើនលើសដើម។ ជាមួយនឹងកម្ពស់ ១.៨៧ម ពេលនេះ ប្រុសស្អាតវ័យ២១ឆ្នាំ បានក្លាយជាម៉ូដែលរបស់ក្រុមហ៊ុន JS Model ហើយ។
មិនត្រឹមតែល្បីក្នុងស្រុកនោះទេ Shihao ក៏ល្បីដល់បណ្ដាលប្រទេសអាស៊ីអាគ្នេហ៍ផ្សេងទៀតផងដែរ ដោយគេចង់ដឹងពីឈ្មោះបណ្ដាញសង្គមរបស់លោកជាច្រើននាក់។ គួរឲ្យសោកស្ដាយ ប្រុសស្អាតរូបនេះមានតែបណ្ដាញសង្គមចិន Weibo មិនមានបណ្ដាញសង្គម Facebook ឡើយ៕
ចុចអានបន្ត៖