• 2019-04-04 08:24:37
  • ចម្រៀង

Bross La ចេញ​បទ​ផ្ទុះ​ជាមួយ ដួង ម៉ានិច ទៀត​ហើយ ហើយ​ក៏​រង​ការ​រិះគន់ណាស់​​ដែរ!

  • 2019-04-04 08:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Bross La ដែល​ហាក់​ស្ងប់​ស្ងាត់​បន្ទាប់​ពី​ផ្ទុះ​បទ "សក់​ក្រហម" កាល​ពី​ឆ្នាំ ២០១៧ នោះ ឥឡូវ​នេះ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ទៀត​ហើយ​កំពុង​តែ​ផ្ទុះ និង​មាន​ចំណង​ជើង​ថា "កូន​ក្រមុំ​អ្នក​ណា"។

ចម្រៀង​មួយ​បទ​នេះ​របស់​ម្ចាស់​មីហឹរ​អរិយក្សត្រ បាន​ចេញ​ប្រមាណ​១​សប្ដាហ៍​មក​ហើយ ហើយ​បច្ចុប្បន្ន​កំពុង​តែ​ផ្ទុះ​ខ្លាំង។ មិន​ខុស​ពី​បទ​កាល​ពី​ឆ្នាំ ២០១៧ ដែរ បទ "កូន​ក្រមុំ​អ្នក​ណា" លេង​ជា​ចង្វាក់​ញាក់ ហើយ​ទំនុក​ច្រៀង​មាន​លាយ​រ៉េប​ថែម​ទៀត ដើម្បី​បន្ថែម​រសជាតិ និង​បន្ស៊ី​គ្នា​ទៅ​នឹង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​ឆាប់​ៗ។ ចំណុច​គួរ​ចាប់​អារម្មណ៍ កញ្ញា ដួង ម៉ានិច ដែល​លេច​វត្តមាន​ក្នុង​បទ "សក់​ក្រហម" របស់ Bross La ក៏​បន្ត​មាន​វត្តមាន​ក្នុង​បទ​ឆ្នាំ ២០១៩ នេះ​ទៀត។

ម៉ានិច ដែល​មាន​រាង​ស្ដើង ក្បាល​ពោះ​រាប​ស្មើ ឯ​ដើម​ទ្រូង​ធំ បាន​ជា​ចំណែក​ធ្វើ​បទ "កូន​ក្រមុំ​អ្នក​ណា" កាន់​តែ​មាន​ពណ៌​សម្បុរ និង​មាន​ភាព​ទាក់​ទាញ។ យ៉ាង​នេះ​ក្ដី ទន្ទឹម​ការ​លើក​សរសើរ​ពី​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង Bross La ក៏​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​រិះគន់​ផង​ដែរ។ ការ​រិះគន់ ភាគ​ច្រើន​សំដៅ​ទៅ​លើ អត្ថន័យ​នៃ​បទ​ចម្រៀង ដែល​ចំណុច​ខ្លះ មិន​ដឹង​បាន​ន័យ​ថា​ម៉េច។ ឯ​ខ្លះ​ទៀត លើក​ឡើង​ថា ទំនុក​ច្រៀង និង​ស៊ី​គ្នា​នឹង​បទ​ភ្លេង​ជា​ដើម។

ជុំ​វិញ​បញ្ហា​នេះ មិន​ទាន់​ឃើញ​ម្ចាស់​បទ ចេញ​មុខ​មក​បក​ស្រាយ​នៅ​ឡើយ។ តោះ...ឥឡូវ​ទៅ​ស្ដាប់ និង​វិភាគ​ទាំង​អស់​គ្នា៖

អាន៖ ស្រី​ស្អាត ជីជី ចេញ​មក​រកស៊ី​លក់​លៀស​ហាល ត្រូវ​គេ​ដៀល​ថា “ធ្លាក់​ខ្លួន”

អាន៖ តារា​ហូលីវូដ​ល្បី​ឈ្មោះ​ម្នាក់​ជិះ​យន្តហោះ​រាប់​ពាន់​គីឡូ មក​អបអរ​ខួប​អ្នក​ដឹកនាំ​អង្គការ​ខ្មែរ​ម្នាក់

អត្ថបទ៖ ទារិកា

មតិយោបល់