
- 2019-04-09 07:26:37
- ភាពយន្ត
មិនហត់រត់ទៅបើកទូរទស្សន៍ទៀតទេ ចង់ទស្សនារឿងនៅ PNN អាចមើលលើ iflix បាន
- 2019-04-09 07:26:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនហត់រត់ទៅបើកទូរទស្សន៍ទៀតទេ ចង់ទស្សនារឿងនៅ PNN អាចមើលលើ iflix បាន
ចន្លោះមិនឃើញ
iflix ដែលជាបណ្តាញផ្សព្វផ្សាយភាពយន្ត និងរឿងភាគជាច្រើនហើយមានទីផ្សារទូទាំងពិភពលោកនោះ នឹងកំពុងធ្វើការសហការការផ្សាយជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ ភីអិនអិន PNN ដែលជាប៉ុស្តិ៍សិល្បៈកម្សាន្តដ៏ល្បី និងពេញនិយមមួយក្នុងចំណោមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។
គោលបំណងដ៏ចម្បងនោះគឺ ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ ដោយក្នុងនោះនឹងមានការផ្សាយនូវរឿងភាគខ្មែរ និងមួយចំនួនទៀតពីទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ CH3 និងប៉ុស្តិ៍ហុងកុងជាដើម ដែលទាំងអស់នេះ នឹងមានការបកប្រែ និងបញ្ចូលសំឡេងជាភាសាខ្មែរទៀតផង។ អ្វីដែលលោកអ្នកត្រូវធ្វើគឺគ្រាន់តែចូលទៅកាន់ iflix.com និងចុចមើលជាការស្រេច។
ប្រធានគ្រប់គ្រងប្រចាំកម្ពុជា លោក Gonçalo Carvalho បាននិយាយថា៖ "ក្រុមការងារយើងខ្ញុំពិតជាសប្បាយចិត្ត និងមានមោទនភាពខ្លាំងបំផុតដែលមានឱកាសសហការជាមួយទូរទស្សន៍PNN។ PNN គឺពិតជាបណ្តាញដ៏ធំមួយនៅក្នុងប្រទេសកម្ពុជានេះ។ ទន្ទឹមគ្នានឹងផែនការគោលដៅដែលក្រុមយើងខ្ញុំមានដែរនោះ យើងតែងតែសង្ឃឹមថានឹងអាចមានកិច្ចសហការជាមួយនឹងដៃគូរក្នុងស្រុកបែបនេះជាពិសេស។ ការសហការនេះ មិនត្រឹមតែដើម្បីបង្កើនទិន្នន័យក្នុងស្រុកសម្រាប់គេហទំព័រយើងតែប៉ុណ្ណោះទេ តែក៏អនុញ្ញាតឲ្យអ្នកគាំទ្រទូរទស្សន៍ភីអិនអិនធ្វើការទស្សនាបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា មិនថានៅតាមផ្លូវទៅធ្វើការ ទៅផ្ទះ ឬនៅទីណានោះឡើយ។"
ប្រធានផ្នែកកម្មវិធីនៃប៉ុស្តិ៍ PNN កញ្ញា ទូច បុប្ផា បានបន្ថែមថា៖ "ការដែលស្ថានីយ៍ទូរទស្សន៍យើងខ្ញុំអាចចាប់ដៃគូរសហការជាមួយនឹង iflix ដែលជាបណ្តាញផ្សព្វផ្សាយដ៏ធំមួយនៅលើពិភពលោកនោះ ពិតជាឱកាសដ៏ល្អមួយ។ យើងខ្ញុំពិតជាមើលឃើញថាការសហការនេះនឹងរីកចម្រើនទៅមុខដោយមានការជ្រោមជ្រែងយ៉ាងកក់ក្តៅបំផុត។ អាចនិយាយបានថា ក្រុមការងារយើងខ្ញុំមានសមត្ថភាពក្នុងការបង្កើតបណ្តុំទិន្នន័យប្លែកៗនិងពោរពេញដោយភាពច្នៃប្រឌិត សម្រាប់អ្នកគាំទ្ររបស់យើងនៅគ្រប់ទីកន្លែង និងគ្រប់បណ្តាញ ដែលក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ពួកយើងបានផលិតកម្មវិធីទូរទស្សន៍និងរឿងភាគជាច្រើន។ មិនតែប៉ុណ្ណោះ យើងក៏ទទួលបានសិទ្ធិនាំចូលផ្តាច់មុខពី TVB ហុងកុង និង Chanel 3 ដែលជាប៉ុស្តិ៍ដ៏ល្បីនៅឯប្រទេសថៃ។ បន្ថែមទៅលើនេះ យើងខ្ញុំក៏បានសម្រិតសម្រាំងធ្វើយ៉ាងណាផ្តល់នូវពត៌មានប្រកបទៅដោយវិជ្ជាជីវៈជាមួយនឹងគុណភាពដែលសមស្របទៅនឹងតម្រូវការរបស់ទស្សនិកជនជាពិសេស។" បច្ចុប្បន្ន iflix អាចធ្វើការប្រើប្រាស់បាននៅតាមបណ្តាប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី អិនដូនេស៊ី ភីលិពិន ថៃ ព្រុយនេ សេរីលង្កា ប៉ាគិស្ថាន មីយ៉ាន់ម៉ា វៀតណាម ម៉ាល់ឌីវ គុយវេត បារ៉េន សោឌីអារ៉ាប៊ី ចូដាន អ៊ីរ៉ាក់ ឡេបាណុន អេហ្ស៊ិប ស៊ូដង់ កម្ពុជា ណៃហ្សឺរី កេនយ៉ា ហ្កាណា ណេប៉ាល់ បង់ក្លាដេស ហ្សិមបាបវេ ម៉ូរូកូ តាន់ហ្សានយ៉ា និងអ៊ុយហ្សាន់ដា។ ស្វែងយល់បន្ថែមនៅលើ៖ https://blog.iflix.com ៕