• 2019-04-12 05:05:00
  • ចម្រៀង

នារី៣រូប លេចធ្លោខ្លាំងក្នុងក្រសែភ្នែកទស្សនិកជន ពេលប្រលងកម្មវិធីចម្រៀងធំមួយ

  • 2019-04-12 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​វង់​តន្ត្រី​ជា​ក្រុម​ចម្រៀង​បែប Band ​​នៅ​កម្ពុជា កម្រ​ឃើញ​មាន​នារី​ចូល​រួម​ណាស់។ ​ប៉ុន្តែ​ក្នុង​ការ​ប្រកួត​​​កម្មវិធី Battle Band នារី​៣​រូប បាន​បង្ហាញ​សមត្ថភាព​រស់​រវើក យ៉ាង​ប៉ិន​ប្រសប់​បំផុត លើ​វេទិកា សូម្បី​ទស្សនិកជន និង​​គណៈកម្មការ ក៏​លាន់​មាត់​សរសើរ និង​ ចាត់​ទុក​ថា នេះ​ជា​ភាព​កម្រ​មួយ​។

ការ​ប្រកួត​នោះ​ ក្នុង​ចំណោម​១៦​ក្រុម មាន​២​​ ក្រុម​​គឺ De'first ​និង Hastag ​មាន​សមាជិក​ជា​នារី​ចូល​រួម។

​- សេង ពេជ្រ​ស្រី​ពៅ និង ឈីវ ឈាង​ហ៊ាង ក្នុង​ក្រុម De'first

ឈីវ ឈាង​ហ៊ាង (ឆ្វេង) និង សេង ពេជ្រ​ស្រី​ពៅ (ស្តាំ)

ក្នុង​​ក្រុម​ទាំង​មូល មាន​សមាជិក​៤​នាក់ ដែល​ស្រី​ពៅ​ជា​​អ្នក​សរសេរ​បទ​ចម្រៀង ហើយ​ ហ៊ាង ​ជា​​អ្នក​​ចម្រៀង។ ​បើ​និយាយ​ពី​ ស្រី​ពៅ វិញ ​នាង​មាន​ទេព​កោ​សល្យ​សិល្បៈ តាំង​ពី​ក្មេង ​ដោយ​នាង​អាច​លេង​ហ្គីតា ​ព្យាណូ និង Mini ហ្គី​តា ​ ។ អ្វី​ដែល​នាង​ចេះ ​គឺ​រៀន​​ពី​ YouTube ​ដោយ​មិន​បាន​រៀន​នៅ​សាលា​សិល្បៈ​ណា​នោះ​ទេ។ ​ស្រី​ពៅ ​ជា​អ្នក​រស់​នៅ​ភ្នំពេញ​ និង​បាន​បញ្ចប់​ការ​សិក្សា​ហើយ។

សម្រាប់ ហ៊ាង​ វិញ ​ដោយ​សារ​មាន​អាយុ​ច្រើន​ជាង​គេ ​ដូច្នេះ​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មេ​ក្រុម​នេះ។ ​ហ៊ាង​ ក៏​​អាច​ រាំ ​ច្រៀង និង​និពន្ធ​ចម្រៀង​ផង​ដែរ។ លើស​ពី​នេះ ​ហ៊ាង ​កំពុង​សិក្សា​បន្ថែម​ផ្នែក​តន្រ្តី​នៅ GSI ​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​។

- តី ​ក្នុង​ក្រុម Hastag

​នារី​សក់​វែង​រូប​នេះ ​បាន​ធ្វើ​ឲ្យ​​អ្នក​ទស្សនា​ក្នុង​កម្មវិធី Battle Band ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​គ្រប់​គ្នា ​នៅ​ពេល​បង្ហាញ​សមត្ថភាព​លើ​ឆាក ដោយ​​មិន​ត្រឹម​ច្រៀង​បាន​ពីរោះ ​ថែម​ទាំង​ពូ​កែ​គ្រវី​សក់ យ៉ាង​រស់​រវើក​ទៀត​ផង។ ​តី ​ជា​សមាជិក​នារី​តែ​ម្នាក់​គត់ ក្នុង​ក្រុម Hastag ​ដែល​មាន​សមាជិក​សរុប ៥​រូប។

​តី ជា​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ ​ហើយ​នៅ​ពេល​ល្ងាច ​នាង​ឆ្លៀត​មក​​ច្រៀង​នៅ​ភោជនីយដ្ឋាន​​ជប៉ុន​មួយ ​ដែល​យុវតី​រូប​នេះ ​មិន​ត្រឹម​ចេះ​ច្រៀង​ភាសា​ជាតិ​ល្អ​ទេ តែ​នាង​អាច​ច្រៀង​ភាសា​អង់​គ្លេស​បាន​ល្អ​ផង​ដែរ៕ ​​​ ​​​ ចុចអាន៖ មិន​ធម្មតា!​ ៨ ​ក្រុម​ដំបូង​របស់​ Battle Band ​បញ្ចេញ​សមត្ថភាព​មួយ​ទំហឹង​

អត្ថបទ៖ លឹម សុនា

មតិយោបល់