• 2019-05-03 07:46:50
  • ចម្រៀង

កូនខ្មែរមួយរូបមានប្រវត្តិធ្លាប់ប្រលូកក្នុងវិស័យតន្ត្រីនៅអាមេរិកខ្លាំងមិនធម្មតា

  • 2019-05-03 07:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហាន​ កាវី​ ជា​កូន​ខ្មែរ​មាន​ដើម​កំណើត​មក​ពី​ ខេត្ត​បាត់​ដំបង​ សព្វ​ថ្ងៃ​​ជា​នាយក​ប្រតិបត្តិ​នៅ​ផលិតកម្ម​ Seila Records ។​ បុរស​វ័យ​ ៤២​ ឆ្នាំ​រូប​នេះ​មាន​បទពិសោធន៍​​ទាក់​ទង​នឹង​ផ្នែក​តន្ត្រី​​នៅ​ប្រទេស​អាមេរិក​​ខ្លាំង​មិន​ធម្មតា​ទេ​មុន​នឹង​ក្លាយ​ជា​នាយក​ប្រតិបត្តិ​របស់​ Seila Records នៅ​កម្ពុជា​ដូច​សព្វ​ថ្ងៃ​នេះ​។​

បុរស​ដែល​ជា​កូន​បង​គេ​ក្នុង​គ្រួសារ​រូប​នេះ​បាន​ចាកចេញ​ពី​ស្រុក​ខ្មែរ​ទៅ​អាមេរិក​តាំង​ពី​រូប​លោក​មាន​អាយុ​ ១៣​ ឆ្នាំ​មក​ម្ល៉េះ​ពោល​គឺ​ក្នុង​ឆ្នាំ​ ១៩៨៩​។​ ដំណើរ​ចាក​ចេញ​របស់​លោក​ គឺ​ដើម្បី​ទៅ​សិក្សា​ផ្នែក​ Sound engineer ដែល​ទាក់​ទង​នឹង​វិស័យ​ភាព​យន្ត​។​ នៅ​អាយុ​ ១៦​ ឆ្នាំ​នាយក​ប្រតិបត្តិ​រូប​នេះ​បាន​ចាប់​ផ្ដើម​លេង​ភ្លេង​ និង​មាន​ជា​ក្រុម​ភ្លេង​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។​

លើស​ពី​នេះ​រូប​លោក​ កាវី​ ក៏​ធ្លាប់​មាន​ជា​ផលិត​កម្ម​នៅ​អាមេរិក​ និង​ ថៃ​រួច​មក​ហើយ​មុន​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​។​ចំពោះ​ឧបករណ៍​តន្ត្រី​វិញ លោកអាច​លេងបានរហូតដល់ទៅ ៣ ប្រភេទ​គឺ ហ្គីតា ហ្គីតាបាស និង ស្គរ ។ ទាំង​នេះ​ហើយ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​លោក​ចាប់​បាន​តំណែង​ធ្វើ​ជា​ Judge របស់​កម្មវិធី​ប្រកួត​ចម្រៀង​លក្ខណៈ​ជា​ក្រុម​ដំបូង​គេ​បំផុត​នៅ​

កម្ពុជា​គឺ Battle of the Band Cambodia។​

ដោយ​សារ​តែ​មើល​ឃើញ​ពី​ទេពកោសល្យ​ និង​ស្នាដៃ​ក្នុង​វិស័យ​តន្ត្រី​របស់​កូន​ខ្មែរ​ ទើប​ជំរុញ​ទឹក​ចិត្ត​របស់​លោក​ក្នុង​ការ​ត្រលប់​មក​ស្រុក​កំណើត​វិញ​ ដើម្បី​ចូល​រួម​លើក​ស្ទួយ​វិស័យ​តន្ត្រី​ ក៏​ដូច​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​មាន​ស្នាដៃ​ដោយ​ការ​បង្កើត​ឡើង​នូវ​ផលិត​កម្ម​ Seila Records​ នេះ​ឯង​។

ប្រិយមិត្ត​នឹង​បាន​ឃើញ ស្គាល់​លោក ហាន កាវី ក្នុង​ការ​ប្រកួតចម្រៀង​​បែប​ជា​ក្រុម​ហៅ​ថា Battle of the Band ដែល​នឹង​ចាប់​ផ្ដើមជា​ថ្មី​បង​ទៀត​នៅ​ចុង​ខែ ឧសភា​នេះសម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ដូច្នេះ​កុំ​ភ្លេច​ការ​ប្រកួត​ចម្រៀង​ជា​ក្រុម ដ៏​រំជើប​រំជួលសម្រាប់​យុវវ័យ​នៅ Exchange Square ៕​​

ចុចអាន៖ ជនបរទេសធ្លាប់ល្បីពេញ FB ព្រោះច្រៀងភាសាខ្មែរ មានប្រវត្តិផ្នែកតន្រ្តីច្រើនស្មានមិនដល់

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់