- 2019-05-09 04:36:24
- ចម្រៀង
តួរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" Cover បទ "ខ្លាចអូនប្រាប់ថាបែកម្ដងទៀត" ពីរោះមិនធម្មតា
- 2019-05-09 04:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" Cover បទ "ខ្លាចអូនប្រាប់ថាបែកម្ដងទៀត" ពីរោះមិនធម្មតា
ចន្លោះមិនឃើញ
លោក នូ ឧសភា ដែលត្រូវបានគេស្គាល់ច្រើន តាមរយៈរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ក្នុងតួអង្គ "ប៉ែន ពេជ្រប្រាថ្នា" បានធ្វើឲ្យមានការចាប់អារម្មណ៍ម្ដងទៀត ក្រោយពីលោកបានចេញមុខច្រៀង Cover បទរបស់ ហ្សូណូ មួយបទមានចំណងជើងថា "ខ្លាចអូនប្រាប់ថាបែកម្ដងទៀត" សំនៀងដើមរបស់លោក ហ្សូណូ។
មនុស្សមិនតិចនាក់ទេ ដែលភ្ញាក់នឹងទឹកដមសំឡេងរបស់លោក ក៏ដូច មិននឹកស្មានថា តារាប្រុសទើបរះរូបនេះ ថែមទាំងអាចច្រៀងបានយ៉ាងពីរោះដូច្នេះទៀត។ យ៉ាងណាក៏ដោយ ការពិតបានបង្ហាញតាមរយៈវីដេអូប្រមាណជាង ៥នាទីថា លោកមានពិតជាមានទេពកោសល្យក្នុងការច្រៀង និងការប្រើប្រាស់សំនៀងពិតប្រាកដមែន។ ក្រៅពីនេះ លោកក៏លេងកាយវិការ និងចូលតួណាស់ដែរ។ ដូច្នេះហើយ ទើបគេឃើញមនុស្សរាប់ពាន់នាក់ បានចែកចាយវីដេអូចម្រៀង Cover របស់ ឧសភា។
តោះ...ទៅមើលតារាប្រុសទាំងអស់គ្នា!!!