- 2019-06-24 01:54:30
- ព័ត៌មាន
តារាប្រុសស្រីជាច្រើនចូលរួមកម្មវិធីប្រណាំងស៊ីក្លូក្នុងឈុតទសវត្សរ៍ ៦០លើកកម្ពស់វិស័យទេសចរណ៍
- 2019-06-24 01:54:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសស្រីជាច្រើនចូលរួមកម្មវិធីប្រណាំងស៊ីក្លូក្នុងឈុតទសវត្សរ៍ ៦០លើកកម្ពស់វិស័យទេសចរណ៍
ចន្លោះមិនឃើញ
នៅមុខសួនច្បារព្រះនាងប្រាជ្ញបារមី នាថ្ងៃទី២២-២៣ខែមិថុនាឆ្នាំ២០១៩ ដែលកម្មវិធីរៀបចំដោយ សមាគមទីភ្ញាក់ងារទេសចរណ៍កម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់លោកជំទាវឆាយ ស៊ីវលីន និងដៃគូសហការបានប្រកាសបើកពីធីប្រណាំងស៊ីក្លូទ្រង់ទ្រាយធំំមានស៊ីក្លូចំនួន១៣៦សម្រាប់អ្នកជាប់ជ័យលាភី ទទួលប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល និងអ្នកមិនទទួលជ័យលាភីក៏មានរង្វាន់លើកទឹកចិត្ត ដែលមានរយៈពេល២ថ្ងៃមកពីសមាគមអភិរក្សស៊ីក្លូ ដើម្បីលើកកម្ពស់ដល់ស៊ីក្លូកម្ពុជាក្នុងវិស័យទេសចរណ៍ផងដែរ។
ជាក់ស្តែងសង្កេតឃើញមានតារាល្បីៗក្នុងសិល្បៈចូលរួមក្នុងកម្មវិថីជាច្រើនដើម្បីជួយជាកម្លាំងចិត្តដល់ការបើកកម្មវិធីប្រណាំងស៊ីក្លូ ក៏ដូចជាថតរូបកម្សាន្តលេង ក្នុងសម្លៀកបំពាក់នាសម័យទសវត្សរ៍ឆ្នាំ៦០ ដង្ហែក្បួនស៊ីក្លូដឹកនាំដោយអ្នកនាង យុគ ចិន្តាដែលជាអ្នកចូលរួមចំណែកក្នុងការអភិរក្សថែរក្សាយានជំនះរបស់ខ្មែរយើងមួយនេះ និងបំផុសកម្លាំងចិត្តដល់ក្មេងៗជំនាន់ក្រោយជួយគាំទ្រនឹងជួយបន្ថែមចំណូលបន្ថែមទាញយកពីពីស៊ីក្លូក្នងវិស័យទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិជិះកម្សាន្ត។
ដោយឡែកអ្នកនាងយុគ ចិន្តាពិធីការីនីល្បីជួរមុខប្រចាំស្ថានីយ៍ទីរទស្សន៍ ស៊ីធីអ៊ិនបានរៀបរាប់លម្អិតមកកាន់ Sabay ថា អ្នកនាងពេញចិត្ត ហើយគ្រាន់តែលឺលោកជំទាវ ឆាយ ស៊ីវលីនបានអញ្ជើញភ្លាមពិតជាគ្មានចិត្តរារែកពីកម្មវិធី និងបានប្រកាសស្នើរដល់បងៗប្ងូនៗសិល្បៈជួយចូលរួមបំផុសស៊ីក្លូនៅគ្រប់សកម្មភាពដើម្បីចូលរួមចំណែកឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងលើស៊ីក្លូនៅកម្ពុជា មិនមែនតែថ្ងៃបើកការប្រណាំងនេះទេ។ ពិសេសពិធីការីនីរូបនេះបានរំលេចនូវសម្លៀកបំពាក់ក្នុងជំនាន់ទសវត្សរ៍៦០ជាមួយអ្នកសិល្បៈជាច្រើនរូបទៀតមានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា ហង្ស សុជាតា សាងសុរិយា ភីយ៉ា ដាវីន និងវ៉ាន់ លីលីជាដើម៕
ចង់ដឹងយ៉ាងណាទស្សនារូបភាពខាងក្រោម៖