• 2019-06-27 02:07:04
  • ព័ត៌មាន

អាណិត ជុំ លីណូ ត្រូវ​ឪពុក​ស្លាប់​ចោល​ទៅ​ហើយ យប់​មិញ​នៅ​កាល់​ម៉ែត្រ

  • 2019-06-27 02:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​បញ្ចេញ​ដោយ​លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថា លោក​ឪពុក​របស់​តារា​ចម្រៀង ជុំ លីណូ បាន​ទទួល​មរណភាព​នា​យប់​មិញ​នេះ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ។

"ពេល​នេះ​លោក ឳពុក របស់​តារា​ចម្រៀង​លោក ជុំ លីណូ បាន​ទទួល​មរណ​ភាព​ហើយ R.I.P. !!! សព​ត្រូវ​បាន​ដឹក​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ភូមិ​ចន្លោះ​រេន ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ហើ"។ អ៊ឹម ជីវ៉ា ថ្លែង។

មិន​ទាន់​មាន​ព័ត៌មាន​ថា អ្នក​មាន​គុណ​របស់ ជុំ លីណូ រូប​នេះ មាន​អាការ​អ្វី​ឡើយ មុន​ពេល​មរណភាព។ តាម​កម្មវិធី​បុណ្យ សព​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​នេះ វេលា​ម៉ោង​៥​រសៀល។ “ខ្ញុំ​បាទ អុឹម ជីវ៉ា សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​លោក​ឪពុក​តារា​ចម្រៀង លោក​ ជុំ លីណូ ផង សូម​វិញ្ញាណក្ខន្ធ​លោក​ពូ​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ"៕

អត្ថបទ៖ ទារិកា

មតិយោបល់