• 2019-06-28 09:03:40
  • ព័ត៌មាន

អ៊ឹម ជីវ៉ា សរសើរ ជុំ លីណូ មិន​យក​ឪពុក​មាន​ជំងឺ ធ្វើ​អាជីវកម្ម

  • 2019-06-28 09:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឪពុក​របស់​តារា​ចម្រៀង ជុំ លីណូ បាន​ទទួល​មរណភាព​នា​យប់​ម្សិលមិញ​នេះ ដោយ​រោគា​ពាធ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ។ ក្នុង​សារ​ចូល​រួម​រំលែក​ទុក្ខ​តារា​ចម្រៀង លោក អ៊ឹម ជីវ៉ា ក៏​បាន​លើក​សរសើរ ជុំ លីណូ រឿង​មិន​ត្អូញត្អែរ​ពី​ការ​ព្យាបាល​ជំងឺ​អ្នក​មាន​គុណ ជា​ថ្នូរ​នឹង​ជំនួយ​នានា។

មិន​មាន​ដំណឹង​ថា ឪពុក​​របស់​តារា​ចម្រៀង ជុំ លីណូ មាន​ជំងឺ​អ្វី និង​ដឹក​យក​មក​សង្គ្រោះ​មិន​ទាន់​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ ទើប​បែក​ធ្លាយ​ក្រោយ​ពី​អ្នក​មាន​គុណ​រូប​នេះ បាន​ធ្វើ​មរណកាល​ទៅ​ហើយ​កាល​ពី​វេលា​យប់​ថ្ងៃ​ទី ២៧ ម្សិលមិញ ពោល​គឺ​តារា​ចម្រៀង​រូប​នេះ បាន​លាក់​ជិត​ឈឹង​មិន​ឲ្យ​នរណា​ដឹង​ពី​សភាព​ឪពុក​ខ្លួន​ឡើយ។ ដូច្នេះ​ហើយ លោក អ៊ឹម ជីវ៉ា តារា​ដែល​រមែង​ជួយ​ឈឺ​ឆ្អាល​សិល្បករ​មួយ​ចំនួន​ដែល​ខ្វះ​លទ្ធភាព​នោះ បាន​ពោល​សរសើរ។

លោក​លើក​ឡើង​ថា "ខ្ញុំ​បាទ អ៊ឹម ជីវ៉ា សូម​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ លោក ជុំ លីណូ ទោះ​បី​ឪពុក​ឈឺ​ដល់​ថ្នាក់​សង្គ្រោះ​បន្ទាន់​ក៏​មិន​ហ៊ាន​សុំ​អំណោយ ឬ​ប្រាប់​អ្នក​សិល្បៈ​អោយ​ដឹង​ដែរ ទាល់​តែ​គាត់​ទទួល​មរណភាព​បាន​ខ្ញុំ​ដឹង"។ តារា​ដែល​តែង​ធ្វើ​ជា​អ្នក​នាំ​ជំនួយ​របស់​ឯកឧត្តម ឧកញ៉ា នានា​ទៅ​ផ្ដល់​ជូន​ជន​រងគ្រោះ ឬ​ជន​ដែល​មាន​ជីវភាព​ក្រខ្សត់​នោះ បន្ថែម​ថា ករណី​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​ពី​កំពង់ឆ្នាំង​រូប​នេះ គឺ​ខុស​ពី​សិល្បករ​ផ្សេង​ៗ​ទៀត។

លោក​ថា សិល្បករ​ខ្មែរ​មួយ​ចំនួន បាន​យក​ឪពុក​ម្ដាយ មាន​ជំងឺ​ធ្វើ​អាជីវកម្ម​ ដើម្បី​រក​ជំនួយ​ដើម្បី​បាន​លុយ​ដាក់​ហោ​ប៉ៅ​ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក ឪពុក​របស់​លោក ជុំ លីណូ បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី ២៦ មិថុនា ២០១៩ នៅ​មន្ទីរ​កាល់​ម៉ែត្រ។ ក្រោយ​មរណកាល សព​លោក ត្រូវ​បាន​ក្រុម​គ្រួសារយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ភូមិ​ចន្លោះ​រេន ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ ៕

អត្ថបទ៖ ទារិកា

មតិយោបល់