- 2019-07-12 04:02:13
- ព័ត៌មាន
តួរឿង Endgame ៦ រូប រកចំណូលបានច្រើនជាងគេក្នុងពេល ១ ឆ្នាំ
- 2019-07-12 04:02:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង Endgame ៦ រូប រកចំណូលបានច្រើនជាងគេក្នុងពេល ១ ឆ្នាំ
ចន្លោះមិនឃើញ
បានក្លាយជាស៊ុបពើហេរូរបស់ Marvel ពិតជាមិនធម្មតាទេ។ ជាក់ស្ដែងតារាសម្ដែងចំនួន ៦ រូប ដែលដើរតួក្នុងសែស្រឡាយភាពយន្ត MCU បានជាប់ឈ្មោះនៅក្នុងបញ្ជីតារារកចំណូលបានច្រើនជាងគេទាំង ១០០ ក្នុងលោក របស់ទស្សនាវដ្ដី Forbes ដែលគិតចាប់ពីខែមិថុនា ២០១៨ ដល់មិថុនា ២០១៩។
ឈរលេខ ៨៣ ក្នុងបញ្ជី Forbes។ Paul Rudd អាចរកចំណូលពីខ្សែភាពយន្ត "Ant-Man and the Wasp” ចេញផ្សាយឆ្នាំមុន និងភាពយន្ត "Avengers: Endgame” ដែលចេញផ្សាយឆ្នាំ ២០១៩ នេះ។
ឈរលេខ ៧៣ ក្នុងបញ្ជី Forbes។ ពេលសម្ដែងជា Captain America លើកដំបូងនៅឆ្នាំ ២០១១តារាប្រុសរូបនេះអាចទទួលបានកម្រៃត្រឹម ១ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែកម្រៃរបស់ Chris Evans បានឡើងដល់ ១៥ លានដុល្លារនៅវគ្គបន្តបន្ទាប់។
ឈរលេខ ៤៧ ក្នុងបញ្ជី Forbes។ Scarlett អាចរកចំណូលបាន ១៥ លានដុល្លារពីភាពយន្ត "Endgame”។ ត្បិតថា Black Widow បានបាត់បង់ជីវិតនៅក្នុងវគ្គចុងក្រោយ ប៉ុន្តែតួនាទីរបស់ Scarlett ជាមួយតួអង្គនេះមិនទាន់បញ្ចប់នៅឡើយទេ។ នាងអាចរក ១៥ លានដុល្លារបន្ថែមទៀតពីការថតខ្សែភាពយន្តទោលនៃ Black Widow ដែលកំពុងស្ថិតក្នុងការផលិត។
ឈរលេខ ៤៣ ក្នុងបញ្ជី Forbes។ ទាំងស្នាដៃក្នុងខ្សែភាពយន្ត "A Star Is Born” និង "Endgame” ផង ធ្វើឲ្យ Bradley មានឆ្នាំដ៏កាក់កបមួយ។ លោកអាចទទួលបានភាគលាភពី "A Star Is Born” ដែលបានដើរតួអង្គសំខាន់ផង, ជាអ្នកសរសេរសាច់រឿងផង, ជាអ្នកដឹកនាំផង និងជាអ្នកផលិតផង រួមនឹង "Endgame” ដែលជាខ្សែភាពយន្តរកចំណូលបានច្រើនជាងគេក្នុងលោកលំដាប់ទីពីរ។
ឈរលេខ ៣១ ក្នុងបញ្ជី Forbes។ ជាអ្នកចាប់ផ្ដើមដំបូងក្នុងភាពយន្ត MCU ហេតុនេះ Robert គឺជាតារាសម្ដែងម្នាក់ដែលទទួលបានកម្រៃខ្លួនខ្ពស់ជាងគេក្នុងសែស្រឡាយភាពយន្តនេះ។ មានការរាយការណ៍ថា Robert អាចទទួលបានថ្លៃខ្លួនដល់ ៧៥ លានដុល្លារ ពីការដើរតួជា Iron Man ក្នុងវគ្គ Endgame។
ឈរលេខ ២៤ ក្នុងបញ្ជី Forbes។ ត្បិតថា Robert មានថ្លៃខ្លួនខ្ពស់ជាងគេក្នុងចក្រវាល MCU ប៉ុន្តែ Chris Hemsworth អាចឈរនៅលេខរៀងខ្ពស់ជាងក្នុងបញ្ជី Forbes។ Chris អាចទទួលបានចំណូលមួយផ្នែកពី "Endgame” និងការដើរតួក្នុងរឿង "Men in Black: International” ដែលចាក់បញ្ចាំងបន្ទាប់ពី Endgame ផងដែរ៕
ចុចអាន៖