- 2019-07-25 07:44:03
- ព័ត៌មាន
វីដេអូបទចម្រៀង ៣បទ ដែលមានអ្នក Like ច្រើនជាងគេបំផុតលើ YouTube
- 2019-07-25 07:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូបទចម្រៀង ៣បទ ដែលមានអ្នក Like ច្រើនជាងគេបំផុតលើ YouTube
ចន្លោះមិនឃើញ
ប្រិយមិត្តបានដឹងរួចមកហើយពីវីដេអូដែលមានចំនួនអ្នកមើលច្រើនជាងគេ និងវីដេអូដែលមានអ្នកមិនចូលចិត្ត (Unlike) ច្រើនជាងគេជាដើម តែថ្ងៃនេះ សូមបង្ហាញពីវីដេអូដែលមានអ្នកចុចចូលចិត្ត (Like) ច្រើនជាងគេវិញម្ដង។
១. វីដេអូបទចម្រៀង "Despacito" (៣៤លាន Like)
បទ "Despacito" របស់តារាងចម្រៀងព័រតូរីកូ Luis Fonsi និង Daddy Yankee មិនត្រឹមតែជាបទដែលមានអ្នកមើលច្រើនជាងគេនោះទេ (ជាង ៦ពាន់លានដង) វីដេអូបទនេះ ក៏មានអ្នកចុច Like ច្រើនជាងគេផងដែរ ពោលគឺចំនួន ៣៤លាន Like គិតត្រឹមចុងខែកក្កដា ឆ្នាំ២០១៩ នេះ។
២. វីដេអូបទចម្រៀង "See You Again" (២៤លាន Like)
បទ "See You Again" ដែលជា Soundtrack ក្នុងរឿង Furious 7 មានចំនួនអ្នកទស្សនាជាង ៤,១ពាន់លានដង និងមានអ្នក Like ២៤លាន។ បទនេះ ច្រៀងដោយតារាចម្រៀងរែបអាមេរិក Wiz Khalifa និង Charlie Puth។
៣. វីដេអូបទចម្រៀង "Shape of You" (២០លាន Like)
បទ "Shape of You" របស់តារាចម្រៀងអង់គ្លេស Ed Sheeran មានអ្នកទស្សនាជាង ៤,៣ពាន់លានដង ច្រើនជាងបទ See You Again ប៉ុន្តែមានអ្នក Like តិចជាង ពោលគឺមាន ២០លាន Like។
វីដេអូដែលមានចំនួនអ្នក Like ច្រើនបន្ទាប់ទៀត មានដូចជាបទ "Faded" របស់ Alan Walker (១៦លាន Like), "Gangnam Style" របស់ PSY (១៦លាន Like) និង "Hello" របស់ Adele (១៤លាន Like)៕
ចុចអាន៖ វីដេអូ YouTube ណាខ្លះ មានអ្នកមិនចូលចិត្តច្រើនជាងគេបំផុត?