• 2019-07-26 01:00:00
  • ព័ត៌មាន

បានមើលនៅ? The Lion King ប្ដូរពីតុក្កតាមកជារឿងពិតៗ កាន់តែគួរឲ្យស្រឡាញ់ ហើយចាក់ដោតអារម្មណ៍

  • 2019-07-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង The Lion King កំពុងតែជាទីចាប់អារម្មណ៍របស់ទស្សនិកជនមិនថាកុមារ ឬមនុស្សធំនោះទេ។ រឿងនេះបានចាក់បញ្ចាំងតាំងពីថ្ងៃទី ១៨ កក្កដា ២០១៩ មកម្ល៉េះ ហើយចំនួនអ្នកចូលទស្សនាយ៉ាងច្រើនកុះករ។

មូលហេតុខ្លះៗ ដែលធ្វើឲ្យភាពយន្តនេះទទួលបានការគាំទ្រជាខ្លាំង គឺដោយសារតែដោយសារភាពកំប្លុងកំប្លែងនៅក្នុងសាច់រឿង ក៏ដូចជាបទចម្រៀងពីរោះៗជាច្រើននៅក្នុងសាច់រឿង ដែលត្រូវគេយកច្រៀងក្នុងលក្ខណៈជាល្ខោននិយាយ (Broad Way)។ ភាពយន្តនេះកំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែននៅ ក្នុងសហរដ្ធអាមេរិក ក៏ដូចជាប្រទេសដទៃទៀត។ ភាពយន្ត The Lion King នេះទទួលបានការបញ្ចូលសម្លេង (Voice Over) ពីតារាល្បីជាច្រើននាក់ សុទ្ធសឹងតែពីតារាល្បីៗ ដូចជា Seth Rogen, Donald Glover, Chiwetel Ejiofor, John Oliver និង Beyonce ជាដើម។

ខ្សែភាពយន្តនេះត្រូវបានយកមកផលិតម្ដងទៀតជាលក្ខណះ Live Action ដែលធ្វើអោយអ្នកទស្សនាមានអារម្មណ៍ថាកំពុងតែស្ថិតនៅក្នុងសាច់រឿង និងមើលឃើញដូចជាសត្វពិតៗអញ្ចឺង។ ទាំងសូរសម្លេងកាយវិការសុទ្ធសឹងតែចម្រាញ់យកនៅអ្វីដែលមានគុណភាពជូនទស្សនិកជនជនទស្សនា។ Simba គឺជាតួអង្គតោមួយដែលមានឪពុកជាស្ដេចតោ Simba ពេលដែលនៅក្មេង គេគឺជាកូនតោមួយដែលមានអំនួតខ្លាំងគិតថាខ្លួនឯងអាចធ្វើដូចជាប៉ារបស់គេបានទាំងដែលខ្លួនឯងនៅ ក្មេងខ្ចីនៅឡើយ ហើយនេះក៏ជាហេតុផលមួយដែលគេត្រូវបានពូរបស់គេ(Scar)បោកបញ្ឆោតអោយគេរត់ចេញពីគ្រួសារ និងសម្លាប់ប៉ារបស់Simba ដើម្បីអោយខ្លួនឯងក្លាយទៅ ជាស្ដេចវិញម្ដង។

ចង់ដឹងទៀតទេ ថាសាច់រឿងបន្តនោះ នឹងទៅជាយ៉ាងណា? ហើយ The Lion King មានភាពខុសប្លែកពីរឿងចាស់យ៉ាងណាខ្លះ? ដូច្នេះ កុំភ្លេចទៅមើលខ្សែភាពយន្តនេះ ទាំងអស់គ្នាដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត Major Cineplex by Smart ដោយមានទាំងប្រភេទ 2D, 3D, 4DX និង IMAX ។

បើសិនជាលោកអ្នកចង់ទទួលបានការទស្សនារឿងនេះអោយកាន់តែពិសេស និងល្អឥតខ្ចោះ យើងខ្ញុំសូមណែនាំអោយលោកអ្នកមកទស្សនាជាប្រភេទ IMAX ពីព្រោះថាសាច់រឿងនិងសកម្មភាពដែលមានក្នុងរឿងគឺពិតជាសាកសមនិងអេក្រក់យក្ស និងសម្លេងដែលលឺជុំវិញខ្លួន (surround sound) របស់ IMAX ខ្លាំងណាស់៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់