/5d3ac67a44c04_1564132980_medium.jpg)
- 2019-07-29 10:23:20
- ព័ត៌មាន
ខ្លះៗ ពីបុរសកំប្លែងវ័យក្មេង Epic Asian ដែលកំពុងល្បីលើ Internet
- 2019-07-29 10:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លះៗ ពីបុរសកំប្លែងវ័យក្មេង Epic Asian ដែលកំពុងល្បីលើ Internet
ចន្លោះមិនឃើញ
អ្នកប្រហែលជាបានស្គាល់រួចមកហើយ ពីវិដេអូមួយ របស់បុរសម្នាក់ ដែលនិយាយ Reviews រឿងជាភាសាអង់គ្លេស និងបានប្រើប្រាស់ភាសានិយាយផ្ទាល់ខ្លួន។ បុរសវ័យក្មេងម្នាក់ នេះ កំពុងតែធ្វើឲ្យអ្នកនៅតាមបណ្ដាសង្គម មានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូរបស់ខ្លួន តាមរយៈការនិយាយពី វីដេអូ Movie Reviews បែបកំប្លែង ជាមួយ នឹងការលេងពាក្យមានលក្ខណៈខុសប្លែកពីគេ។
តារាកំប្លែងរូបនេះ មានឈ្មោះថា Epic Asian ជាជនជាតិម៉ាឡេស៊ី។ ឈ្មោះពិតរបស់តារាកំប្លែងរូបនេះមិនទាន់បានដឹងនៅឡើយទេ។ បច្ចុប្បន្ន តារារូបនេះកំពុងរស់នៅប្រទេសអូស្ត្រាលី។ លោកបានចាប់ផ្ដើមដំបូង នៃការប្រឡូកនៅក្នុងការបណ្ដាសង្គម ដោយមិនបានដឹងពីវិធីសាស្ត្រ ក្នុងការបង្កើតជាវីដេអូទេ ប៉ុន្តែមានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួន ជាពិសេសនោះគឺមិត្តភ័ក្ដិ។
អ្វីដែលជាចំណុចទាក់ទាញរបស់បុរសម្នាក់នេះ គឺត្រង់ថារាល់វីដេអូទាំងអស់មានការនិយាយបែបវែងអន្លាយជាភាសាអង់គ្លេស ជាមួយតុងជនជាតិម៉ាឡេស៊ី។ សម្រាប់ការនិយាយតុងបែបនេះ គឺលោកបានពីសាច់ញាតិ និងមិត្តភ័ក្ដិ ពីព្រោះភាគច្រើន ប្រជាជនចិន នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី សុទ្ធតែនិយាយបែបនេះ។
ហើយវីដេអូដំបូងដែលធ្វើឲ្យមានអ្នកមើល និងទទួលបានការចាប់អារម្មណ៍ច្រើនជាងគេនោះ ការនិយាយពី ២នាទីនៃរឿង «Crazy Rich Asian» និងនិយាយពីទូរស័ព្ទ iPhone។ វ័យត្រឹមតែ២៣ឆ្នាំមែន តែលោកបានធ្វើឲ្យមនុស្សជាច្រើនបានស្គាល់ និងមើលវីដេអូរបស់ខ្លួនក្នុងរយៈពេលខ្លី ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ។ មកដល់ពេលនេះ Epic Asian មានចំនួនអ្នក Follower នៅក្នុងFB រហូតដល់ ៩០ ០០០ និង Youtube ១០ ០០០ អ្នក៕