- 2019-07-30 07:00:20
- ចម្រៀង
"Dark Horse” របស់ Katy Perry ត្រូវតុលាការកាត់ក្ដីថាចម្លងភ្លេងពីបទផ្សេង
- 2019-07-30 07:00:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"Dark Horse” របស់ Katy Perry ត្រូវតុលាការកាត់ក្ដីថាចម្លងភ្លេងពីបទផ្សេង
ចន្លោះមិនឃើញ
បទចម្រៀងល្បីប្រចាំឆ្នាំ ២០១៣ ចំណងជើងថា "Dark Horse” របស់ Katy Perry ត្រូវបានតុលាការសម្រេចក្ដីថា បានលួចចម្លងពីបទចម្រៀង "Joyful Noise” របស់តារារ៉េប Marcus Gray ដែលគេហៅថា Flame។
ការសម្រេចក្ដីនេះ ក្រោយឆ្លងកាត់ការកាត់ក្ដីដែលមានរយៈពេល ១ សប្ដាហ៍ពេញ នៅតុលាការស៊ីវិលនាទីក្រុង Los Angeles ដែល Katy Perry ផ្ទាល់ក៏បានបង្ហាញមុខដើម្បីសាកសួររយៈពេល ៣៥ នាទីផងដែរ។
ក្នុងការសាកសួរនេះ Katy បាននិយាយថាដៃគូនិពន្ធចម្រៀងរបស់ខ្លួនឈ្មោះ D. Luke និង Cirkut បានយកបទភ្លេងឲ្យនាងស្ដាប់ ដែលបទភ្លេងនេះអាចមានបញ្ចូលនូវធាតុផ្សំខ្លះនៃបទ "Joyful Noise” ដោយ Katy មិនបានដឹងនោះទេ។
ដោយឡែកអ្នកចូលរួមនិពន្ធបទ "Joyful Noise” វិញ ឈ្មោះថា Emmanauel Lambert Jr. បាននិយាយថា បទនេះគឺជាបទល្បីមួយ និងមានពាសពេញសេវាកម្មស្ដាប់ចម្រៀងលើអនឡាញ ហេតុនេះអ្នកនិពន្ធបទ "Dark Horse” ច្បាស់ជាធ្លាប់បានឮវាពីមុនហើយ។
ត្បិតថាបានសម្រេចថា Katy Perry ចាញ់ក្ដីនេះមែន ប៉ុន្តែការពិន័យជាទឹកប្រាក់ប៉ុន្មានដុល្លារនោះ នៅមិនទាន់សម្រេចនៅឡើយទេ។ គួរដឹងថាការប្ដឹងផ្ដល់នេះបានកើតមានឡើងតាំងពីខែកក្កដា ឆ្នាំ ២០១៤ មកម្ល៉េះ។
បទចម្រៀង "Joyful Noise” បានចេញផ្សាយនៅឆ្នាំ ២០០៨ មុន ៥ ឆ្នាំនៃការចេញផ្សាយបទ "Dark Horse” ហើយបទនេះថែមទទួលបានការឈរឈ្មោះដណ្ដើមពានរង្វាន់ Grammy ទៀតផង៕
បទចម្រៀង "Joyful Noise” ៖
**បទ "Dark Horse" ៖ **
ចុចអាន៖