- 2019-07-31 08:48:23
- ព័ត៌មាន
ប្លែកភ្នែកអ្នកសៀមរាបមិនស្ទើរ ការបង្ហាញម៉ូដមួយដាក់នៅកណ្ដាល Pub Street តែម្ដង
- 2019-07-31 08:48:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកភ្នែកអ្នកសៀមរាបមិនស្ទើរ ការបង្ហាញម៉ូដមួយដាក់នៅកណ្ដាល Pub Street តែម្ដង
ចន្លោះមិនឃើញ
នៅថ្មីៗនេះ មានការប្រទះភ្នែកឃើញការបង្ហាញម៉ូដមួយ ត្រូវបានប្រារព្ធនៅកណ្ដាលក្រុងសៀមរាបក្នុងតំបន់ពេញនិយម Pub Street តែម្ដង ដែលគេមានសុទ្ធតែក្រុមល្បីៗចូលរួមដើរម៉ូដលើកកម្ពស់ស្នាដៃអ្នកច្នៃម៉ូដក្នុងស្រុក។
កម្មវិធីនោះ ត្រូវបានគេដឹងថា ក្រុមតារាម៉ូដែលល្បីៗប្រមាណ ១៦នាក់បានចូលរួម ដែលមានឈ្មោះថា កម្មវិធី “Fashion Night”។ លោក សន វុទ្ធី អ្នកចាត់ការទូទៅ Cheers Club ដែល ជាអ្នករៀបចំកម្មវិធី និងផ្ដល់ទីតាំងសម្រាប់ក្រុមតារាបង្ហាញម៉ូដបាននិយាយថា Fashion Night គឺជាកម្មវិធីមួយ ដើម្បីបង្ហាញម៉ូដ និងជួយលើកតម្កើងស្នាដៃច្នៃម៉ូដរបស់កូនខ្មែរ ក៏ដូចជាអ្នករចនាម៉ូដក្នុងស្រុកទូទាំងប្រទេស។
ជាពិសេសអ្នកច្នៃម៉ូដនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង ដើម្បីលើកកម្ពស់ និងផ្ដល់ឱកាសដ៏អ្នកជំនាញក្នុងតំបន់ ព្រោះខេត្តសៀមរាប គឺជាខេត្តដែលមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជា អំណោយផលដល់ការបង្ហាញជូននូវអ្វីដែលជាសក្ដានុពលរបស់កម្ពុជា តាមរយៈការបង្ហាញម៉ូដ។
លោកបានបញ្ជាក់ថា៖”ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងម្នាក់ខ្ញុំពិតជាសប្បាយរីករាយដោយបានចូលរួមចំណែកដើម្បីជួយលើកកម្ពស់ភាពច្នៃប្រឌិតនៃអ្នកច្នៃម៉ូដក្នុងស្រុករបស់យើងនាពេលនេះ!”។ អ្នកចាត់ការទូទៅរូបនេះបន្តថាព្រឹត្តិការណ៍ Fashion Night នឹងរៀបចំជារៀងរាល់១ទៅ២ខែម្ដង ដើម្បីឱ្យអ្នកច្នៃម៉ូដក្នុងស្រុកអាចបញ្ចេញស្នាដៃរបស់ពួកគេ ក៏ដូចជាចែករំលែកព័ត៌មាននៃការដើរម៉ូដនេះជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានមកទស្សនាខេត្ត សៀមរាបផ្ទាល់តែម្ដង។
តាមការបញ្ជាក់ ការបង្ហាញម៉ូដខាងលើ ចូលរួមដោយតារាល្បីៗដូចជាលោក អែត វីន, លោក ដូរីក Miss Earth Cambodia 2017 & 2018 រួមនឹងតារាល្បីៗជាច្រើនទៀត។ សំលៀកបំពាក់ដែលត្រូវបានយកមកបង្ហាញ គឺមាន ឈុតផ្សេងគ្នា គឺឈុតអាវភ្លៀង និងឈុតសម័យពណ៌ស ស្វាយ៕