• 2019-08-26 03:07:21
  • ព័ត៌មាន

សមត្ថភាព​កំពូល​ចាំ​របស់​កូន​ខ្មែរ ធ្វើ​ឲ្យ​កម្មវិធី​ថៃ​ដាក់​ចំណង​ជើង​ធំៗ "អច្ឆរិយ​កម្ពុជា"

  • 2019-08-26 03:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មាន​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម​ហ្វេប៊ុក បន្ទាប់​ពី​​មាន​កូន​ខ្មែរ​ម្នាក់​ឡើង​បញ្ចេញ​សមត្ថភាព​ពិសេស​ក្នុង​កម្មវិធី​ល្បី​របស់​ថៃ​មួយ ​ហើយ​ពេល​នេះ​វីដេអូ​ពេញ​បាន​បញ្ចេញ​ហើយ។

​យុវជន​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា ហុង ភារិន បាន​ចូលរួម​ក្នុង​កម្មវិធី Super 100 ​លើក​យក​សមត្ថភាព​នៃ​ការ​ចងចាំ​បង្ហាញ​ក្នុង​វេទិកា។ ដើរ​ចេញ​​ជាមួយ​ភាព​ក្លាហាន​យុវជន​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ​បាន​ណែនាំ​ខ្លួន​ជា​ភាសា​ខ្មែរ មុន​ពេល​​បក​ទៅ​និយាយ​ភាសា​ថៃ​ជាមួយ​​ពិធីករ។

ក្នុង​កម្មវិធី​នេះ​ដែរ​គេ​បាន​ធ្វើ​តេស្ដ​សាកល្បង​ការ​ចាំ​របស់​ភារិន ចំនួន​​៣​​វគ្គ។ វគ្គ​ទី​មួយ​គេ​បាន​បញ្ចេញ​តួ​លេខ​៣០​​តួ ហើយ​ឲ្យ​ភារិន រៀបរាប់​លេខ​នីមួយៗ​តាម​ជួរលេខរៀង​ដែល​បាន​បង្ហាញ។ ចំពោះ​វគ្គ​ទីពីរ​​កាន់​តែ​ពិបាក​គឺ​ការ​ចងចាំ​សន្លឹក​បៀរ​​​ជាមួយ​តួ​លេខ ប៉ុន្តែ​នេះ​នៅ​តែ​មិនមែន​ជា​បញ្ហា​ឡើយ​សម្រាប់​យុវជន​ខ្មែរ​វ័យ​២២​ឆ្នាំ

ឈាន​ដល់​វគ្គ​ទី​៣​អ្វី​ៗ​កាន់​តែ​យ៉ាប់​ទៅ​ៗ គឺ​ទាក់ទិន​ការ​​ចងចាំ​និង​វិភាគ​ថ្ងៃ​ខែ។ ពិត​ជា​ពិបាក​ តែ​ភារិន​នៅតែ​ធ្វើ​បាន​​ធ្វើ​ឲ្យ​កម្មវិធី​មាន​ការ​កោតសរសើរ​ជា​ខ្លាំង។ កាល​ពី​យប់មិញ កម្មវិធី Super 100 បាន​បញ្ចេញ​​វីដេអូ​ពេញ​របស់​​ភារិន​នឹង​ដាក់​ចំណង​ជើង​ធំ​ខាង​មុខ​ថា "អច្ឆរិយៈ​កម្ពុជា"៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់