• 2019-08-26 04:05:25
  • ព័ត៌មាន

នាយចាបចៀន ឆក់បានឱកាសពិធីករកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ទូរទស្សន៍ភីអិនអិន

  • 2019-08-26 04:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងជើងចាស់ មាឌតូច សម្តីវោហារចាក់ទឹកមិនលិច រំលេចបានជាផ្លែផ្កាឌឺដង មិនចេះអស់ពាក្យ លោក អ៊ុក សុវណ្ណារិទ្ធ ដែលគេគ្រប់គ្នាស្គាល់ និងនិយមហៅលោកថា «នាយចាបចៀន» ពេលនេះលោកនឹងក្លាយជា​ពិធីករ​មួយរូបនៅក្នុងកម្មវិធីថ្មីកម្សាន្តមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្ត៍ភីអិនអិន នោះគឺ កម្មវិធី «តូច ខ្លឹម ខ្លាំង»។

ដោយសារតែនាយចាបចៀន មានរាងតូច តែកាយវិការរហ័សរហួន និងមានទេកោសល្យសម្តែងបែបសិល្បៈកំប្លែងតាំងពីកំណើត ទើបធ្វើអោយលោកស្រវ៉ាបានប្រជាប្រិយភាពចាប់តាំងពីទស្សវត្សន៍ឆ្នាំ ១៩៨០ រហូតមានឈ្មោះបោះសំឡេងមកដល់ពេលបច្ចុប្បន្ននេះ។

ងាកមកកម្មវិធីកម្សាន្តដែលលោកនឹងកាន់ជាពិធីករ គឺជាកម្មវិធីបែបកុមារ ហើយហេតុផលដែលជំរុញឱ្យទូរទស្សន៍ដ៏ល្បីមួយនេះ សម្រេចជ្រើសរើសយកនាយ ចាបចៀន ជាពិធីករ ក៏ព្រោះតែលោកមានទេព្យកោសល្យសម្តែងជាមួយមនុស្សគ្រប់វ័យ មិនថា ក្មេង ឬចាស់ គួបផ្សំនិងលោកជាតារាកំប្លែងដែលមានវោហារស័ព្ទ ប្រទាក់ក្រឡាគ្នាបានល្អ ធ្វើឱ្យទស្សនិកជនផ្ទុះសំណើច ហើយអ្វីដែលពិសេសនោះ គឺរូបលោក មានមាឌតូច ក៏សាកសមទៅនឹងឈ្មោះកម្មវិធី ដែលដាក់ថា «តូច ខ្លឹម ខ្លាំង»។

នាយចាបចៀន
នាយ ចាប ចៀន និងប្អូនចូលរួមប្រកួតក្នុងកម្មវិធី

គួរបញ្ជាក់ផងដែរថា កម្មវិធី «តូច ខ្លឹម ខ្លាំង» គឺជាកម្មវិធីមួយដែលផ្តល់ជូននូវឱកាសដល់ប្អូនៗកុមារតូចៗ អាចបញ្ចេញសមត្ថភាព និងទេព្យកោសល្យរបស់ខ្លួនជូនដល់ទស្សនិកជន ហើយលើសពីនេះទៀត ពួកគេនឹងទទួលបានរង្វាន់យ៉ាងពិសេសសម្រាប់អ្នកដែលជាប់ជាជ័យលាភីពីកម្មវិធី។ ក្នុងនោះមានទាំងឈុតសម្តែងកម្សាន្តពីប្អូនៗដែលមានសមត្ថភាព អមដោយពិធីករជាតារាកំប្លែង ពូកែបោះសម្តី ស្រដីមិនចេះរីងស្ងួត យើងជឿជាក់ថានឹងបង្កបរិយាកាសឱ្យកម្មវិធីទាំងមូលកាន់តែមានភាពសប្បាយរីករាយខ្លាំងថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ ពីកម្មវិធីក៏មានវត្តមានចូលរួមពីគណៈកម្មការពោរពេញដោយចំណេះដឹង និងបទពិសោធន៍ទៅតាមជំនាញរៀងៗខ្លួន ជួយដាក់ពិន្ទុលើការសម្តែងរបស់ប្អូនៗ ដើម្បីផ្តល់ជាសុក្រឹតភាពទៀតផង។ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «តូច ខ្លឹម ខ្លាំង» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលនឹងធ្វើការចាក់ផ្សាយចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ០៧ ដល់ម៉ោង ០៨យប់៕

មតិយោបល់