• 2019-08-28 04:17:08
  • ព័ត៌មាន

ម្សិលមិញ​ល្បី តូតា ដើរ​ចែក​ធៀប​ការ ឥឡូវ​នាង​បញ្ជាក់​ច្បាស់​ៗ រឿង​ក្រាប​ផ្ទឹម​ជាមួយ​ថៅកែ​ពោះម៉ាយ

  • 2019-08-28 04:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មួយ​​នា​ពេល​ថ្មីៗ​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​ស្រី​ស្អាត ម៉ាក​សែន សូនីតា កំពុង​តែ​ដើរ​ចែក​ធៀប​ការ​​យ៉ាង​តក់ក្រហល់ ទាំង​​កណ្ដាល វស្សា ជា​មួយ​គូ​ស្នេហ៍ គឺ​លោក ប៉ុល វិបូ ហៅ​នីត ថៅកែ​ពោះ​ម៉ាយ ហើយ​នៅ​ថ្ងៃ​នេះ នាង​ចេញ​មក​មុខ​បញ្ជាក់​ច្បាស់​ៗ​តែ​ម្ដង។

ជុំ​វិញ​ការ​លើក​ឡើង​នេះ តូតា បាន​បញ្ជាក់​ច្បាស់​ជា​មួយ Sabay ថា ខ្លួន​មិន​ទាន់​ចូល​រោង​ការ​ឡើយ រឿង​រ៉ាវ​ទាំង​នេះ គ្រាន់​តែ​ពាក្យចចាមអារ៉ាម ដើម្បី​ទាម​​ទារ​ការ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។

តូតា បាន​បន្ត​ឲ្យ​ដឹង​ថា ប្រសិន​បើ​នាង​ពិត​ជា​​សម្រេច​ចិត្ត​ចូល​រោង​ការ​ពិត​មែន​នោះ ខ្លួន​​មិន​ធ្វើ​​ឡើង​ស្ងាត់​ៗ​​អីចឹង​ឡើយ គឺ​នឹង​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​បាន​ដឹង​តែ​ម្ដង ត្បិត​អី​ស្នេហា របស់​អ្នក​ទាំង​ពីរ​ចាប់​តាំង​ពី​​កកើត​មក មិន​បាន​លាក់លៀម​​ពី ក្រសែ​ភ្នែក​មហាជន​ឡើយ។

តួឯក​ស្រី​ក្នុង​រឿង​""កូន​ពស់​កេង​កង" រូប​នេះ​បាន​លើក​ឡើង​ថា ពួក​គេ​មិន​​ទាន់​គិត​រឿង​រៀបការ​ជា​ធំ​ឡើយ អ្វី​ដែល​ត្រូវ​ធ្វើ​ចំពោះ​​មុខ​ត្រូវ​ពង្រឹង​មុខ​របរ​ឲ្យ​បាន​រឹង​មាំ​សិន។

តូតា និង​​គូរ​ស្នេហ៍ លោក ប៉ុល វិបូ ហៅ​នីត ថៅកែ​ផលិតកម្ម​ "អង្គរ​ Picture " ដែល​ជា​បុរស​​​មាន​ឥទ្ធិពល​ម្នាក់ ត្រូវ​គេ​ដឹង​ថា ក្រៅ​ផលិតកម្ម​ពួក​គេ បាន​បើក​ជំនួញ​ជា​ច្រើន​រួម​គ្នា ក្នុង​នោះ មាន​ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង និង​ជំនួញ​ដី​ធ្លី​ជា​ច្រើន​កន្លែង​ថែម​ទៀត ។ ប៉ុន្តែ​សម្រាប់ ភោជនីយដ្ឋាន មួយ​ចំនួន​ដែល​​ពួក​គេ​ទាំង​ពីរ​បាន​បើក​ឲ្យ​ដំណើរ​ការ និង​បាន​ទាំង​លក់ franchiseផង​នោះ គេ​ឃើញ​មួយ​ចំនួន បាន​បិទទ្វារ​ទៅ​វិញ​ហើយ។ជុំ​វិញ​បង្ហា​នេះ តូតា មិន​បាន​បញ្ជាក់ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ហាង​ទាំង​នោះ​បិទទ្វារ​ឡើយ។

ទោះបី​ជា​មួយ​គ្នា​បាន​មាន​ទំនាក់​ទំនង​ស្នេហា​និង​គ្នា​ច្រើន​ឆ្នាំ​ហើយ​ក្ដី ចំណង​ស្នេហា​ពួក​គេ​នៅ​តែ​មាន​ស្អិតល្មួត​នឹង​គ្នា​ដដែល ដោយ​ក្នុង​នោះ ​សាច់ញាតិ​ទាំង​សង​ខាង​បាន​ស្គាល់ ភ្ជាប់​មាត់​ភ្ជាប់​សម្ដី​ជា​មួយ​គ្នា មិន​បាន​ហាម​ប្រាម​ពួក​គេ​ឡើយ ទោះ​បី​ជា​ដឹង​ថា ភាគី​ខាង​ប្រុស ជា​ពោះម៉ាយ ហើយ​ថែម​ទាំង​មាន​កូន​​ថែម​ទៀត​ក្ដី ។ ទាំង តូតា ទាំង លោក នីត ពេល​មាន​កម្មវិធី គ្រួសារ​ទាំង​សង​ខាង គឺ​តែងតែ​បណ្ដើរ​គ្នា ទៅ​ចូល​រួម​ដោយ​ក្ដី​រីករាយ មិន​ដែល​អាក់ខាន​ឡើយ។

ចំពោះ​ថា តើ​អ្នក​ទាំង​ពីរ និង​ត្រូវ​ចំណាយ​ពេល ប៉ុន្មាន​ឆ្នាំ​ទៀត​ថា និង​ប្រកាស​ថ្ងៃ​រៀប​ការ​នោះ តូតា ប្រាប់​ថា ដូច​នាង​បាន​លើក​ឡើង​ខាង​លើ អីចឹង គឺ​មិន​អាច​កំណត់​បាន​ឡើយ ចាំ​សម្រេច​ពេល​ណា គឺ​នាង​ប្រកាស​ជា​សាធារណៈ​តែ​ម្ដង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់