• 2019-09-03 09:10:45
  • ព័ត៌មាន

Shawn បញ្ជាក់ដោយ​បញ្ឆិតបញ្ឆៀង​ថាមានទំនាក់ទំនងជាមួយ Camila មែន (វីដេអូ)

  • 2019-09-03 09:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​សុទ្ធ​តែ​យល់​ថា​ Shawn Mendes និង Camila Cabello កំពុង​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ដ្បិត​អី​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ភាគី​ទាំង​សង​ខាង​ក្ដី។ ប៉ុន្តែ​មើល​ទៅ​ Shawn ដូច​ជា​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​របស់​ខ្លួន។ នេះ​បើ​តាម​វីដេអូ​ដែល​​តារា​ប្រុស​រូប​នេះ​ឆ្លើយ​សំនួរ​របស់​អ្នក​គាំទ្រ​នៅ​ក្រោយ​ឆាក។

ក្រោយ​ពី​បញ្ចប់​ការ​​សម្ដែង​របស់​ខ្លួន​នៅ​ Mohegan Sun Arena in Uncasville រដ្ឋ Connecticut សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​ ម្ចាស់​បទ "Treat You Better” ​បាន​​ព្រម​ឆ្លើយ​សំនួរ​ខ្លះៗ​របស់​អ្នក​គាំទ្រ។ មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​ចំៗ​ថា ៖ "អ្នក​ធ្លាប់​បាន​និយាយ​ថា​មិន​ធ្លាប់​មាន​ស្នេហា​។ តើ​ថ្មីៗ​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ដែរ​ទេ?”។

​តារា​សញ្ជាតិ​កាណាដា​បាន​​ព្យាយាម​គេច​មិន​ឆ្លើយ​នឹង​សំនួរ​នេះ ប៉ុន្តែ​​ដូច​បាន​​បញ្ជាក់​​អំពី​ការ​​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ Camila ដោយ​បាន​ឆ្លើយ​ថា ៖ "និយាយ​តាម​ត្រង់ ខ្ញុំ​ចង់​​និយាយ​ថា​ ខ្ញុំ​ចង់​និយាយ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​អំពី​រឿង​នេះ ប៉ុន្តែ​មិន​មែន​តែ​ខ្ញុំ​តែ​ម្នាក់​នោះ​​ទេ​ដែល​កំពុង​មាន​ទំនាក់ទំនង​ស្នេហា។ មាន​ម្នាក់​ទៀត​ដែល​ជាប់​ទាក់ទង​ ហើយ​ខ្ញុំ​មិន​អាច​និយាយ​​ពី​អារម្មណ៍​របស់​ខ្លួន​នោះ​ទេ។ ​​ការ​សម្រេច​ចិត្ត​​លើ​រឿង​នេះ វា​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​នោះ​​ទេ”។

​តារា​វ័យ ២១ ឆ្នាំ​រូប​នេះ បាន​ឆ្លើយ​តប​យ៉ាង​ផ្អែម​ល្ហែម និង​​ពោរពេញ​ដោយ​ការ​គោរព​ដល់​ភាគី​ម្ខាង​ទៀត (Camila) ហើយ​នេះ​ជា​ការ​បញ្ជាក់​មួយ​ដែល​អ្នក​គាំទ្រ​រង់​ចាំ​ជា​ច្រើន​ខែ​មក​ហើយ៕​

ចុចអាន ៖ Post Malone ចាយ ៣ លានដុលា្លរទិញយកឡានកម្រក្នុងលោក មានពណ៌ពិសេស

ប្រភព៖ Yahoo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី