• 2019-09-05 04:09:14
  • ព័ត៌មាន

"សុបិន"​ កម្មវិធីកម្សាន្តចំណេះដឹង​ជួបជាមួយសហគ្រិនល្បីៗ និងផ្ដល់បទពិសោធល្អៗនៅកម្ពុជា

  • 2019-09-05 04:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​កម្សាន្ត​បែបអប់រំ ​ថ្មីមួយ​ដែល Sabay បាន​បង្កើត​ឡើង ឈ្មោះ ​"សុបិន" មានគោល​បំណងចង់ឆ្លុះបញ្ចាំងពីជីវិតការងារដែលពិពណ៌នាអំពី អាជីពពិតប្រាកដមួយ និងប្រវត្តិបុគ្គលជោគជ័យក្នុងអាជីព ការងារពិតប្រាកដដែលខ្លួនស្រលាញ់។​ ទិសដៅស្របមួយ​​ ស្តីពីអាជីពពិតក្នុងការងារប្រចាំថ្ងៃ ដែលខ្លួនស្រមៃជាយូរ ហើយបានមកពីការសិក្សា ការសន្សំ ការខំប្រឹង និងកម្លាំងជម្រុញលើកទឹកចិត្តនៃអាជីពផ្សេងៗពីគ្នា ។

ជាក់ស្តែងភាពខុសគ្នារវាងការសិក្សា និងអ្នកបង្កើតអាជីវកម្ម ​សហគ្រាស​ ក្រុមហ៊ុន​​​ ឯកជន​​ រដ្ឋ​ សុទ្ធសឹងតែឆ្លងកាត់រាល់បញ្ហារាល់ឧបសគ្គ ទាំងកត្តាគ្រួសារ ខ្លួនឯង ហិរញ្ញវត្ដុ បទពិសោធ ការរើសអើងពីសង្គម និងផលប៉ះពាល់ផ្សេងៗរាល់ជំហាននីមួយៗ។ ការឡើងចុះ គឺជាបទពិសោធមួយ ដើម្បីស្វែងរកបទពិសោធពិតប្រាកដក្នុងអាជីពនីមួយៗនាពេលបច្ចុប្បន្ន តើត្រូវធ្វើយ៉ាងណា​? ដើម្បីដឹងថា​ យើងស្រលាញ់អ្វី​យ៉ាងពិតប្រាកដ?​ ហើយលោកអ្នកមិនចាំបាច់ស្វែងរកចម្លើយច្រើនទៀតនោះទេ ​​ព្រោះពួកយើងនឹងធ្វើដំណើរជាមួយអ្នក ដើម្បីស្វែងរកចម្លើយក្នុងកម្មវិធីមួយនេះ។

នេះជា​ប្រទីប​បំភ្លឺ​ផ្លូវក្តីស្រមៃពិតប្រាកដនាំលោកអ្នក ទៅជួបជាមួយបទពិសោធល្អៗ ចំណេះដឹង​ ថ្មី ​​ ប្លែក ពីសហគ្រិនភាពជាច្រើននៅកម្ពុជា៖

១-  តើពួកគាត់ឆ្លងកាត់អ្វីខ្លះ?​ ​ ​  ​​​​​​២-ពួកគាត់ជាអ្នកណា?​ ​​​​​​​​​​មានអ្វីខ្លះជុំវិញ ជីវិតពិតរបស់ពួកគាត់ ។

ពីកម្មវិធីនឹងជួយស្រាយរាល់ចម្ងល់នៅពីក្រោយភាពជោគជ័យ​ និងការលើកទឹកចិត្ត ផ្ដល់​ព័ត៌មាន​ក្នុងការសិក្សាប្រៀបធៀប ​ដល់​ប្អូនៗ​ សិស្សានុសិស្ស និស្សិត​ពី​ជម្រើស​ការងារ អាជីវកម្ម ទីផ្សារ​ការងារ និង​ការ​រៀបចំ​ខ្លួន តម្រង់​ទិស​ដៅ ដើម្បី​អនាគតពីអាជីពដែលខ្លួនស្រលាញ់ក្នុងការសម្រេចចិត្តឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។

ស្នាមញញឹម និងភាពជឿជាក់ ការចែករំលែកបទពិសោធល្អៗ គោលដៅពិតប្រាកដដល់យុវជនជំនាន់ក្រោយក្នុងការកសាងអាជីពឧបសគ្គ តស៊ូ អំណត់ ការលើកទឹកចិត្ត​ ​ ពីអ្នកជុំវិញខ្លួន  ទម្រាំមានថ្ងៃនេះ ពិសេសត្រូវធ្វើអ្វីដែលជាខ្លួនឯង៕

ជួបគ្នាឆាប់ៗក្នុងកម្មវិធី "សុបិន"​ នឹងមានចាក់ផ្សាយរៀងរាល់ថ្ងៃ អង្គារ វេលាម៉ោង ១១:០០ ព្រឹក​ រៀងរាល់សប្តាហ៍ ។ សហការឧបត្ថម្ភទីតាំង Teaser ដោយ: The Olympia Mall​ & Sabay

កុំភ្លេចរង់ចាំតាម​ដាន​ទស្សនានៅក្នុងPage ផ្លូវការរបស់Sabay និង​ចុច Subscriber ជា​ច្រើន​ក្នុង​គណនី YouTube, Facebook និង គ្រប់Channel របស់​ Sabay​​ ៕

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់