• 2019-09-27 04:00:00
  • ព័ត៌មាន

មក​ដឹង​ថ្ងៃ​ក្រុម​រាំ OMG ហោះ​ទៅ​កូរ៉េ​ ដើម្បី​ប្រកួត​ក្នុង​កម្ម​វិធី K-POP World Festival

  • 2019-09-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជយលាភី​តែ​មួយ​គត់​របស់​កម្ពុជា​ក្រុម​រាំ​ស្រី​ OMG កំពុង​តែ​ត្រៀម​ខ្លួន​និង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ក្បាច់​រាំ ដើម្បី​នាំ​យក​ទស្សនីយភាព​ទាំង​នោះ​ទៅ​ប្រកួត​រាំ​ជា​អន្តរជាតិ​នៅប្រទេស​កូរ៉េនា​ខែ​តុលា​ខាងមុខ​នេះ។

ដោយ​ឡែក​ក្រុម​រាំ​ OMG នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​កាន់​កូរ៉េ​នា​​ថ្ងៃ​ទី​ ២៩ ខែ​កញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង​ ១១ យប់​នេះ​ផង​ដែរ​។ សមាជិក​ទាំង​ ៨ នាក់​របស់ OMG នឹង​ចាប់​ដៃ​ជាមួយ​បេក្ខនារី​មួយ​រូប​ទៀត​ឈ្មោះ នីសា​ ដែល​បាន​ជាប់​លេខ​ ១ ដូច​គ្នា​នៅ​ខេត្ត​សៀម​រាប​ ដើម្បី​ឡើង​ទៅ​សម្ដែង​និង​ប្រកួតនៅ​លើ​ឆាក Changwon K-POP World Festival ២០១៩ របស់​ទូរទស្សន៍​ KBS។

នា​ឆ្នាំ​នេះ​ដែរ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ទាំង​អស់​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​លើក​យក​តែ​បទ​ចម្រៀង​ណា​ឬ​ក្រុម​តារា​ចម្រៀង​ណា​ដែល​មាន​សមាជិក​ដូច​ទៅ​នឹង​សមាជិក​របស់​ខ្លួន​ឯង​។

នេះ​មាន​ន័យ​ថា បើ​ក្រុម​ជយលាភី​មាន​សមាជិក ៩ រូប​ នោះ​ក្រុម​បេក្ខជន​ត្រូវ​ជ្រើស​រើស​យក​បទ​ចម្រៀង​របស់​ក្រុម​ណា​ដែល​មាន​សមាជិក​ ៩ នាក់​ដូច​គ្នា​ មក​ច្រៀង​និង​រាំ​តាម ដើម្បី​ប្រកួត​។

កម្ម​វិធី​ប្រកួត​រាំ​បែប​ K-POP ជា​អន្តរជាតិ​នេះ​នឹង​ប្រព្រឹត្ត​ឡើង​ទៅ​នៅ​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ​២០១៩ ចាប់​ពី​ម៉ោង​ ៧ យប់​ ម៉ោង​នៅ​កូរ៉េ ដែល​មាន ១៣ ក្រុម​ចូលរួម​ប្រកួត​ដណ្ដើម​យក​ជយលាភី​ជើង​ឯក​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​។

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទថ្មី