• 2019-09-24 02:01:00
  • ចម្រៀង

ពិត​​ជា​កម្រ​ឃើញ កម្រ​បាន​ស្ដាប់ យូ​ប៊ីន បង្ហើរ​សំនៀង​ក្នុង​បទ "ដង្ហើម​ស្នេហ៍" យ៉ាង​ពីរោះ

  • 2019-09-24 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​វ័យ​ក្មេង អង្រួន​បេះដូង​ហ្វេន​ៗ​ក្នុង​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន និង​ភាគ​ច្រើន​គេ​ឃើញ​វត្ត​មាន​កញ្ញា ចាប់​ដៃគូ​ជា​មួយ​នឹង​លោក ខាត់ វ៉ៃហាំង នោះ គឺ កញ្ញា យូ ប៊ីន ហាក់​ដូច​ជា​កំពុង​តែ​ឆក់​បាន​ប្រជាប្រិយភាព​លើ​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​រឿង។

សម្រាប់​ការងារ​សិល្បៈ​ក្នុង​ឆ្នាំ ២០១៩ េនះ​ដែរ នាង​តូច​ស្រី​ស្រស់​រូប​នេះ ទទួល​បាន​តំណែង​តួឯក​ថ្មី​មួយ​ទៀត ក្នុង​រឿង​ដែល​កំពុង​ធ្វើ​ការ​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ភីអិនអិន គឺ​រឿង "និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍" ។ នៅ​ក្នុង​សាច់​រឿង​នេះ កញ្ញា សម្ដែង​ជា​តួ​នាង​មនោរាហ៍ ដែល​ជា​តួអង្គ​កម្សត់ រង​គ្រោះ​ពី​វណ្ណៈ​គ្រួសារ និង​ស្នេហា​ត្រី​កោណ ។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​លន្លង់លន្លោច ទៅ​តាម​បទ​ចម្រៀង​មួយ​បទ​គឺ​បទ "ដង្ហើម​ស្នេហ៍" ដែល​ច្រៀង​រៀបរាប់​ពី​ទុក្ខ​សោក​នារី​ម្នាក់ ក្នុង​រឿង​វិបត្តិ​ស្នេហា ហើយ​បទ​នេះ​ទៀត​សោត កញ្ញា​ក៏​បាន​បង្ហើរ​សំនៀង​ដ៏​ស្រទន់​នៅ​ក្នុង​ចម្រៀង​មួយ​បទ​នេះ​ដែរ។

អ្នក​គាំទ្រ​ជា​ច្រើន​ដែល​ពេញ​ចិត្ត​ទៅ​លើ​ការ​សម្ដែង និង​ជា​ពិសេស​រូប​សម្រស់​របស់​តារា​ស្រី មុខ​មាត់​គួរ​ឱ្យ​ស្រឡាញ់ រាង​តូច​ច្រឡឹង​រូប​នេះ ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដែល​បាន​ទាំង​ទស្សនា​ការ​សម្ដែង​ផង ជាមួយ​នឹង​ទឹក​ដម​សំនៀង​របស់​កញ្ញា​ផង។ យ៉ាង​ណា​មិញ ក៏​នៅ​មាន​ឈុត​ឆាក​សាច់​រឿង​ល្អ​ៗ​មើល​បន្ត​ទៀត ដែល​ក្នុង​នោះ កញ្ញា យូ ប៊ីន ហាក់​ដូច​ជា​ដាក់​មនោសញ្ចេតនា​យ៉ាង​ជ្រៅ​លើ​ការ​សម្ដែង​ដើម្បី​ឱ្យ​ទទួល​បាន​សាច់​រឿង​មួយ​ដូច​ជា​ពិត​ៗ​តែ​ម្ដង។

កុំ​ភ្លេច រង់ចាំ​តាម​ដាន​ទស្សនា​ដែល​មាន​ការ​ផ្សាយ​ជូន​ពី​ថ្ងៃ ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ០៨ យប់  និង​ចង់​ដឹង​ថា តើ​សំឡេង​តារា​សម្ដែង កញ្ញា យូ ប៊ីន មាន​សំនៀង​ពីរោះ​យ៉ាង​ណា​នោះ សូម​ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា។

សូម​ទស្សនា​ការ​បក​ស្រាយ​បទ "ដង្ហើម​ស្នេហ៍" ដោយ យូប៊ីន តាម​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់