• 2019-10-10 03:32:15
  • ព័ត៌មាន

មិន​ជាប់​សាច់​ឈាម​នឹង​គ្នា​សោះ ប៉ុន្តែ​តារា​ខ្មែរ​៤​ដួង​នេះ មុខ​មាត់​ដូច​គ្នា​បេះ​ដាក់

  • 2019-10-10 03:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​លោក​នេះ មាន​រឿង​ចម្លែក និង​អស្ចារ្យ​ជា​ច្រើន ដែល​យើង​នឹក​ស្មាន​មិន​ដល់។ និយាយ​ពី​មនុស្ស​ដែល​មាន​មុខ​មាត់​ដូច​​គ្នា​បេះ​ដាក់ គឺ​សំដៅ​លើ​បុគ្គល​ដែល​ជា​កូន​ភ្លោះ។ ប៉ុន្តែ​ជាមួយ​គ្នា បុគ្គល​ខ្លះ​ដែល​មិន​ជាប់​សាច់​ឈាម​អ្វី​នឹង​គ្នា​បន្តិច​សោះ ក៏​មាន​មុខ​មាត់​ដូច​គ្នា​ដែរ ដែល​ឃើញ​ភាគ​ច្រើន​នៅ​ក្នុង​សង្គម​បរទេស។ ប៉ុន្តែ​ឥឡូវ​នេះ​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​វិញ ក៏​ឃើញ​សិល្បការិនី​មួយ​ចំនួន មាន​មុខ​មាត់​ដូច​បង​ប្អូន​បង្កើត បើ​ទោះ​ពួក​គេ​គ្មាន​ជាប់​ពាក់​ព័ន្ធ​អ្វី​ក្រៅ​ពី មិត្ត​រួម​អាជីព​នោះ។ ខាង​ក្រោម​នេះ គឺ​សិល្ប​ការិនី​៤​នាក់​ដែល​មាន​មុខ​មាត់​ដូច​គ្នា។

១.ជីជី និង ម៉េង យៀក​លី៖ ជីជី ជា​តារា​ស្រី​រៀម​ច្បង បើ​ធៀប​នឹង​ យៀកលី ដែល​ទើប​តែ​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០១៥ ។ ប៉ុន្តែ​ចំណុច​ដែល​ដូច​គ្នា គឺ​ពួក​គេ​មាន​សម្ផស្ស​ស្រស់​ស្អាត​ដូច​គ្នា ហើយ​អ្វី​ដែល​កាន់​តែ​ដូច​ទៀត​នោះ គឺ​តារា​ស្រី​ទាំង​ពីរ​ដួង មាន​រូបរាង​ដូច​គ្នា​ខ្លាំង​ពេក រហូត​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​អ្នក​គាំទ្រ។ បើ​តាម​សាមី​ខ្លួន ម៉េង យៀកលី បាន​ឲ្យ​ដឹង​ថា នាង​បាន​ទទួល​សំណួរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ ក៏​ដូច​ជា​ប្រិយមិត្ត​មួយ​ចំនួន​ពី​បញ្ហា​រូបរាង​របស់​នាង។

យៀកលី ថ្លែង​ថា "បង​ឯង​មើល មាន​គេ​ច្រឡំ​ខ្ញុំ​ថា​ជា​បង ជីជី រហូត ពេល​ចេញ​ទៅ​ក្រៅ​​ម្ដង​ៗ គេ​សួរ​ថា បង​ឯង​ហ្នឹង​ជីជី​មែន...(សើច)!"។ ស្រី​ស្អាត​មក​ពី​ប៉ោយប៉ែត បន្ត​ថា នាង​បាន​បដិសេធ​ជា​រឿយ​ថា នាង​មិន​មែន​ជា​រៀម​ច្បង ជីជី ទេ នាង​គឺ យៀកលី ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត នាង​នៅ​តែ​ទទួល​បាន​សំណួរ​ដដែល​ដូច​គ្នា​ពី​អ្នក​គាំទ្រ​មួយ​ចំនួន។

២.ជា ស្រី​រ័ត្ន និង ស៊ឹម ថៃណា៖ បើ​និយាយ​ពី​ជំនាន់ តារា​ស្រី​ទាំង​ពីរ​នេះ រឹត​តែ​ខុស​គ្នា​ឆ្ងាយ​ទៀត បើ​ធៀប​នឹង​គូ​ខាង​លើ ក៏​ព្រោះ​តែ ស៊ឹម ថៃ​ណា ជា​តារា​ស្រី​ចាស់​វស្សា​មួយ​រូប។ ដោយ​ឡែក ជា ស្រី​រ័ត្ន គឺ​ជា​តារា​ជំនាន់​ក្រោយ ហើយ​បច្ចុប្បន្ន​បាន និង​កំពុង​ពេញ​និយម។ ភាព​ពេញ​និយម​របស់​តារា​ស្រី​វ័យ ២៦​ឆ្នាំ​រូប​នេះ នាំ​ឲ្យ​ការ​ចាប់អារម្មណ៍​ទៅ​លើ​រូបរាង មុខ​មាត់​របស់​នាង​ជាមួយ​រៀម​ច្បង ស៊ឹម ថៃ​ណា។

ចំណុច​នេះ សាមី​ខ្លួន​សិស្ស​ប្អូន បាន​អះអាង​ថា នាង​ទទួល​បាន​ពាក្យ​មួយ​ចំនួន​ដែរ​ពី​អ្នក​គាំទ្រ​នាង ដែល​លើក​ឡើង​ថា នាង និង​រៀម​ច្បង ស៊ឹម ថៃណា មាន​មុខ​មាត់​ដូច​គ្នា។ ដោយ​ឡែក ស្រី​រ័ត្ន ខ្លួន​ឯង ក៏​ទទួល​ស្គាល់​ដែរ​ថា នាង​ពិត​ជា​មាន​មុខ​មាត់ ដូច​សិស្ស​ច្បង​ពិត​មែន៕

អត្ថបទ៖ ទារិកា

មតិយោបល់