• 2019-10-18 04:35:48
  • ព័ត៌មាន

មើល Maily បើកប្រអប់កាដូ Ice-Watch ទើបដឹងថា Maily ថែមអាជីពថ្មីមួយទៀត!

  • 2019-10-18 04:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញ ស្រីស្អាត Maily បានទទួលកាដូពី Ice-Watch ដោយក្នុងប្រអប់នោះមាន នាឡិកាម៉ូដែលថ្មីមានឈ្មោះថា Ice-Pearl ដែល Design ខុសពីម៉ូដែលមុនៗដោយយកសំបកខ្យងពិតៗមកប្រើប្រាស់លើផ្ទៃនាឡិកា។

នាឡិកាម៉ូដែលថ្មី Ice-Pearl

នាឡិកា Ice-Pearl នោះមានរហូតដល់ទៅ ៤ពណ៌ ដែលសក្តិសមគ្រប់សុភាពនារីទាំងអស់ យកទៅប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែក្រៅពីរឿងភ្ញាក់ផ្អើល​ដែលម៉ូដែលជំនាន់ក្រោយរបស់ Ice-Watch បានយកសំបកខ្យងមកច្នៃ​ជានាឡិកាដៃនោះ គឺយើងបានឃើញ DJ Maily បានលេចមុខលើគ្របមុខទស្សនាវដ្ដី Fashion ដ៏ល្បីឈ្មោះមួយ គឺ Sovrin ដែលបង្ហាញមុខជាមួយ Ice-Pearl ។ នេះបញ្ជាក់ថាក្រៅពីអាជីពជា DJ នោះ Maily កំពុងវិវត្តខ្លួន​ចូលក្នុងវិស័យ fashion ក្នុងនាមជាតារាបង្ហាញម៉ូត ។

Maily លេចមុខ​លើ​ក្របមុខ​ទស្សនាវដ្ដី Sovrin

ព័ត៌មាន​លម្អិត​យ៉ាងណាពី Maily យើងមិនទាន់ដឹងច្បាស់នៅឡើយទេ តែបើតាមមើលតាមអ្វីដែលបានបង្ហាញក្នុងប្រអប់កាដូនោះ យើងសង្កេតថា Maily ពិតជាមានជំនាញមិនចាញ់តារាម៉ូដែលអាជីពនោះទេ។

តោះបើចង់ដឹងច្បាស់ថា យ៉ាងណានោះ មកមើលវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់