• 2019-10-18 08:16:41
  • ព័ត៌មាន

តើសំនួរ TRICK or TREAT ជាអ្វី? ហើយគេប្រើនៅពេលណា?

  • 2019-10-18 08:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់លឺពាក្យ “Trick & Treat“ នៅថ្ងៃ Halloween ដែរអត់? នេះគ្រាន់ជាទម្លាប់ប្រពៃណី ក្មេងៗនៅថ្ងៃបុណ្យតែប៉ុណ្ណោះ ដោយក្មេងៗតូចតុបតែងខ្លួនជាបិសាច ឬសត្វចំលែកដោយយួរចង្កៀងគោមដើរគោះទ្វាសុំស្ករគ្រាប់នៅតាមផ្ទះ។ ទម្លាប់នេះគេបានឃើញមាននៅក្នុងប្រទេសដែលប្រកាន់យកសាសនាគ្រិស្តជាគោល ហើយវាកើតឡើងតែក្នុងរដូវថ្ងៃបុណ្យ Halloween តែប៉ុណ្ណោះ។ នៅពេលដែលក្រុមក្មេងមួយក្រុមតុបតែងខ្លួនចម្លែកៗ ដើរគោះទ្វាតាមផ្ទះនោះ គេនឹងសួរសំនួរទៅកាន់ម្ចាស់ផ្ទះថា “Trick or treat? “

បើម្ចាស់ផ្ទះឆ្លើយថា "treat" ម្ចាស់ផ្ទះនឹងតម្រូវ​ឲ្យ​ស្ករគ្រាប់ទៅកាន់ក្រុមក្មេងៗ ប៉ុន្តែបើម្ចាស់ផ្ទះឆ្លើយថា “trick" ហើយមិនព្រមអោយកាដូ ឬស្ករគ្រាប់ទៅកាន់ក្មេងៗនោះទេ ក្រុមក្មេងនោះនឹងបន្លាចម្ចាស់ផ្ទះតាមបែប cute cute រហូតដល់ម្ចាស់ផ្ទះព្រមអោយស្ករគ្រាប់ទៅពួកគេ។ យ៉ាងណាក៏ដោយ សំនួរ “trick or treat" ឬសកម្មភាពទាំងនេះ សុទ្ធសឹងតែជាសកម្មភាពអបអរថ្ងៃបុណ្យ Halloween តាមបែបសាសនាគ្រិស្តតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងប្រទេសយើង និងប្រទេសមួយចំនួន ដែលប្រកាន់យកសាសនាផ្សេងក្រៅពីគ្រិស្តសាសនា មិនមានទំនៀមទំលាប់នេះឡើយ ។

បើទោះជាយើងបានឃើញតាមក្រុមហ៊ុនមួយចំនួន លើកឡើងពីសំនួរនេះក៏ដោយ ក៏គ្រាន់តែជាការជូនដំណឹងនៃ Promotions ផ្សេងៗទៅកាន់អតិថិជនរបស់ខ្លួន ស្របតាមនិយមន័យ​មិនប្រកាន់ពូជសាសន៍ និងសាសនាតែប៉ុណ្ណោះ។

ដូចគ្នាទៅនឹងម៉ាកនាឡិការដៃ VERSUS VERSACE សម្រាប់ឱកាស HALLOWEEN ខាងមុខនេះ VERSUS VERSACE ក៏នាំយកមកនូវ PROMOTION បញ្ចុះតម្លៃរហូតដល់ ៤០% ទៅតាមម៉ូតនីមួយៗ។ កុំភ្លេចទៅគ្រប់សាខាទាំងអស់ក្នុងប្រទេសកម្ពុជា មើលនាឡិកាស្អាតៗជាច្រើនដែលមានប្រូម៉ូសិន Up to ៤០% ថែមទៀតផង ។

ទំនាក់ទំនងពត៌មានបន្ថែម : 010 85 1000

អតិថិជនអាចស្វែងរកទីតាំងបាននៅ៖

  • Watch Empire ស្ទឹងមានជ័យ ជាន់ផ្ទាល់ដី ទល់មុខ Lucky Super Market ឬ ទំនាក់ទំនង 095 851 000

  • Watch Empire សូរិយា ជាន់ទី២ នៅទល់មុខ Lotteria Burger ឬ ទំនាក់ទំនង 078 851 000

  • Watch Empire Aeon 2 (Sen Sok) ជាន់ទី1 ឬ ទំនាក់ទំនង 081 851 000

  • Versus Versace & Nautica The Olympia Mall ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនង 087 851 000

  • Watch Empire សៀមរាប ផ្ទះ 11E0 ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត ជិតព្រះអង្គចេក ព្រះអង្គចម) ឬ ទំនាក់ទំនង 095 888 850៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់