• 2019-10-25 00:31:00
  • ចម្រៀង

Youtuber ​កូរ៉េ​ល្បី​​ម្នាក់ ពោល​ដោយ​ភ្ញាក់​​ផ្អើល​ពី Vannda “តារា​រ៉េប​នៅ​អាស៊ី​អាគ្នេយ៍​ទំនង​ជា​ចាប់​កំណើត​ហើយ!”

  • 2019-10-25 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Youtuber ល្បី​ឈ្មោះ​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ពោល​ដោយ​ភ្ញាក់​ផ្អើល ក្រោយ​ពី​បាន​ការ​ច្រៀង រ៉េប របស់​តារា​រ៉េប​កម្ពុជា Vannda ថា តារា​រ៉េប​នៅ​អាស៊ី​អាគ្នេយ៍​ទំនង​ជា​ចាប់​កំណើត​ហើយ។

Youtuber មាន​ឈ្មោះ 247 chillin បាន​ណែនាំ​ខ្លួន​គេ​ថា រូប​គេ គឺ​ជា​ youtuber ជនជាតិ​កូរ៉េ​ដំបូង​ដែល​បាន​ធ្វើ​វីដេអូ Reaction ទៅ​បទ​ចម្រៀង​រ៉េប​អន្តរជាតិ ហើយ​រូប​គេ​មិន​ដែល​បាន​ស្គាល់ Vannda ពី​មុន​មក​ទេ ថែម​ទាំង​មិន​ដឹង​ថា​នៅ​កម្ពុជា​មាន​តារា​ចម្រៀង​រ៉េប​ថែម​ទៀត។ ប៉ុន្តែ​មាន​ប្រិយមិត្ត​ជា​ច្រើន​របស់​លោក​បាន Mention ឲ្យ​លោក​ធ្វើ​វីដេអូ Reaction លើ​វីដេអូ​ចម្រៀង​រ៉េប​របស់​តារា​រ៉េប​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា "Hot Boy”។

247 chillin បន្ត​ថា ភ្លាម​ៗ រូប​គេ​ក៏​ចូល​ទៅ​ស្ដាប់​បទ Vannda ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​នូវ​ការ​គាំទ្រ​លើ​បទ​របស់​តារា​រ៉េប​កម្ពុជា ដែល​អាច​ទទួល​បាន​អ្នក​ចូល​ទស្សនា​១លាន​ដង​ក្រោយ​ពី​បង្ហោះ​ចូល​យូធូប​ត្រឹម​តែ​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ។ បន្ត​មក រូប​គេ​ក៏​បាន​ស្រាវជ្រាវ​បន្ថែម​ទៀត រហូត​ដឹង​ថា Vannda ជា​តារា​រ៉េប​កម្ពុជា​ពិត​ប្រាកដ។

“ខ្ញុំ​បាន​ដឹង​ថា វិស័យ Hip Hop របស់​ថៃ ឬ​ក៏​ម៉ាឡេស៊ី គឺ​រីក​ចម្រើន​ខ្លាំង​ណាស់ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​ដឹង​ថា តារា​រ៉េប​ជនជាតិ​កម្ពុជា​បាន​រះ​ឡើង​ដែរ​ហើយ"។ 247 chillin លើក​ឡើង​ថា Vannda មាន​សំឡេង​​ខ្លាំង​ល្អ​ណាស់ ដែល​អំណោយ​ផល៥០%​ទៅ​ហើយ​សម្រាប់​ប្រភេទ​ចម្រៀង​រ៉េប។ បន្ថែម​ពី​នេះ បទ​ភ្លេង​របស់ "Hot Boy” ពិត​ជា​ឡូយ​ខ្លាំង​ថែម​ទៀត។

"ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់...វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ... តារា​រ៉េប​នៅ​អាស៊ី​អាគ្នេយ៍​ទំនង​ជា​ចាប់​កំណើត​ហើយ!”។ Youtuber ជនជាតិ​កូរ៉េ លាន់​មាត់!។

មិន​ត្រឹម​តែ​ 247 chillin ប៉ុណ្ណោះ​ទេ ដែល​បាន​ធ្វើ Reaction លើ​វីដេអូ​ចម្រៀង​ខាង​លើ​របស់ Vannda ប៉ុន្តែ​មាន​តារា​បរទេស​មួយ​ចំនួន​ទៀត ក៏​បាន​ធ្វើ​ដូច​គ្នា​ដែរ មាន​ដូច​ជា វៀតណាម ភីលីពីណ​ជា​ដើម ដែល​ពួក​គេ​សុទ្ធ​តែ​លាន់​មាត់​ពី​ភាព​អស្ចារ្យ​របស់ Vannda។ ដោយ​ឡែក​អ្នក​គាំទ្រ​វិញ បាន​លើក​ឡើង​ថា ម្ចាស់​បទ "ឈឺ​ទេ" បាន​ជួយ​ឲ្យ​អន្តរជាតិ​ស្គាល់​កម្ពុជា​កាន់​តែ​ច្រើន។

តោះ...ទស្សនា​ការ​ពិព័រណ៌នា​របស់ 247 chillin លើ​តារា​កម្ពុជា​យើង​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់