• 2019-10-25 03:17:43
  • ជីវិតតារា

Rainbow ត្រឡប់​មក​ជុំ​គ្នា​ចេញ​បទ​ថ្មី បន្ទាប់​ពី​រំសាយ​ក្រុម​អស់ ៣ ឆ្នាំ

  • 2019-10-25 03:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោង​តាម​សេចក្ដី​រាយ​ការណ៍ កាល​ពី​ម្សិល​មិញ​នេះ ក្រុម​តារា​ចម្រៀង​ស្រីជើង​ចាស់ Rainbow បាន​ប្រកាស​ថា នឹង​ចេញ​បទ​ចម្រៀង​ទោល​ថ្មី​មួយ​ ដើម្បី​ជា​ការអបអរសាទរ​ក្នុង​ឱកាស​គម្រប់​ខួប​ ១០ ឆ្នាំ​តាំង​ពី​ពួក​គេ​បង្ហាញ​មុខជា​តារា​ K-POP លើក​ដំបូង​។

សមាជិក​ទាំង ៧ របស់​ក្រុម Rainbow នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​ ១០ ឆ្នាំ របស់​ពួក​គេ​នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

យ៉ាងណាមិញ បទ​ចម្រៀង​ថ្មី​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក Jaekyung ហើយ​ខាង​ផលិត​កម្ម​ ដែល​ពួក​គេ​ធ្លាប់​នៅ​ក៏​បាន​យល់ព្រម​សំណើ​នេះ ដើម្បី​សហការ​គ្នា​ធ្វើ​ចម្រៀង​នេះ​ឡើង។ ចំណែក​ឯ​វីដេអូ​ចម្រៀង​វិញ​ ពួក​គេ​ក៏​បាន​រៀប​ចំ​រួច​រាល់​ផងដែរ។

សមាជិក​ទាំង ៧ ​របស់ Rainbow មាន​ដូច​ជា Jaekyung Woori Jisook Noeul Seungah ​Hyunyoung និង Yoonhye។ ពួក​គេ​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០០៩ ហើយ​ក៏​បាន​រំសាយ​ក្រុម​ក្នុង​ឆ្នាំ ២០១៦ ដោយ​សារ​តែ​សមាជិក​នីមួយ​ៗ​ចង់​ផ្ដោត​ទៅ​លើ​ការ​ងារ​ផ្ទាល់​ខ្លួន​វិញ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់