• 2019-11-02 07:12:29
  • ចម្រៀង

ម្នាក់​ៗ​នៅ​តែ​ឈរ​ជើង​មិន​ហ្នឹង ពេល​បទ “បុណ្យ​ភូមិ" ត្រូវ​យក​មក​រំលឹក​ឡើង​វិញ​កណ្ដាល​ផ្សារ

  • 2019-11-02 07:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា កន្លង​ទៅ​យូរ​ក្រែល​ដែរ​ហើយ ប៉ុន្តែ​បទ​ចម្រៀង​ពេញ​និយម​កាល​ពី​ឆ្នាំ ២០១៧ "បុណ្យ​ភូមិ" នៅ​តែ​មាន​ភាព​ទាក់​ទាញ រហូត​ដល់​ម្នាក់​ៗ​ឈរ​ជើង​ស្ងៀម​លែង​ហ្នឹង ដឹក​ដៃ​គ្នា​រត់​ចូល​វង់​តែ​ម្ដង។

បទ​ដ៏​ល្បី​នេះ ត្រូវ​បាន​ក្រុម​ក្មេង​ខ្មែរ ជា​ម្ចាស់​បទ បាន​យក​មក​បក​​ស្រាយ​ជា​ថ្មី​នៅ​ក្នុង​កម្មវិធី "ទិវា​ក្មេង​ស្រី​ពិភព​លោក" រៀប​​ចំ​​ដោយ​អង្គការ "ភ្លែន" កម្ពុជា​កាល​ពី​ពេលថ្មី​ៗ។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ គឺ​បទ​នេះ​នៅ​តែ​ទាក់​ទាញ​ខ្លាំង ពោល​គឺ​គ្រាន់​តែ​សាច់​ភ្លេង​បន្លឺ​ចេញ​មក ម្នាក់​ៗ ញោច​ចង់​ឡើង​រាំ​បាត់​ទៅ​ហើយ។

ដូច្នេះ​ហើយ គ្រាន់​តែ​ម្ចាស់​បទ ជំរុញ​តែ​បន្តិច ម្នាក់​ៗ​រត់​ចូល​មក​វង់​ប្រជែង​គ្នា ដែល​ក្នុង​នោះ​មាន​ទាំង​តារា​ចម្រៀង ពិធីករ វាគ្មិន បុគ្គលិក​របស់​អង្គារ រួម​នឹង​មិត្ត​យុវវ័យ​មួយ​ចំនួន​ទៀត នាំ​គ្នា​ចូល​រាំ​ស្រុះ​គ្នា​តែ​ម្ដង មើល​ទៅ​សប្បាយ​ណាស់​តើ...!

អត្ថបទ៖ ទារិកា

មតិយោបល់