
- 2019-11-15 04:23:19
- ស្ទីលតារា
ព្រីម លីហ្សា លេចមុខមកបង្ហាញសម្រស់ដើមទ្រូងសក្បុស ក្រោយបាត់មុខយូរ
- 2019-11-15 04:23:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម លីហ្សា លេចមុខមកបង្ហាញសម្រស់ដើមទ្រូងសក្បុស ក្រោយបាត់មុខយូរ
ចន្លោះមិនឃើញ
តារាស្រីសិចស៊ី ព្រីម លីហ្សា បានបាត់មុខមិនតិចឆ្នាំ ឥឡូវនេះ ស្រាប់តែលេចមុខវិញក្រឡឺមប៉ុន្មានថ្ងៃមុននេះ នៅលើ IG របស់នាង ដោយថែមទាំងបានបញ្ចេញឈុតបង្អួតសម្រស់ដើមទ្រូងសខ្ចីរបស់នាងថែមទៀត។
ត្បិតថាបាត់មុខយូរ ប៉ុន្តែ ព្រីម លីហ្សា នៅតែរក្សាភាពស្អាតដូចដើម រួមទាំងស្ទីលផ្ទាល់ខ្លួន ដែលលើកនេះ តារាស្រី បានចេញឈុតវាលដើមទ្រូងសស្គុះរបស់នាង ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន។ នៅមុនការបាត់មុខ តារាស្រីម្ចាស់ពានអាណាចក្រតារាផ្នែកប្រជាប្រិយ ត្រូវបានគេកត់សម្គាល់ថា ជាតារាស្រីនិយម ក៏ដូចជាស្រឡាញ់ភាពស្រស់ស្អាត និងភាពហ៊ឺហា ពោលគឺនាងល្បីជាយូរមកហើយថាជាតារាស្រី ដែលនិយមប្រើសំលៀកបំពាក់ Brand Brand មុនតារាស្រីជួរមុខស្ទើរទាំងអស់របស់កម្ពុជា។
សំលៀកបំពាក់ដែល លីហ្សា ពាក់ សុទ្ធជាម៉ាកល្បីៗ និងមានតម្លៃខ្ពស់ ដែលកាលពីអតីតកាល នាងធ្លាប់ប្រើសំលៀកបំពាក់មានតម្លៃដល់ម៉ឺនដុល្លារឯណោះ ត្រឹមអាវ ឬខោមួយ។ វិលមកការបង្ហាញមុខជាថ្មីនេះ ក៏មិនខុសគ្នាដែរ លីហ្សា នៅតែស្រស់ស្អាត នៅតែស៊ីវិល័យ ជាមួយសំលៀកបំពាក់ថ្លៃៗ អមដោយស្ទីលផ្ទាល់ខ្លួនរបស់នាង ដើម្បីបង្ហាញពីសោភណ្ឌរបស់នារីសម័យថ្មី។
ព្រីម លីហ្សា ខ្លួនឯងក៏បានឲ្យដឹងដែរថា អ្វីដែលនាងបានធ្វើ ដើម្បីមោទកភាពរបស់ស្ត្រីនិយមភាពស៊ីវិល័យទាំងអស់។ នាងថ្លែងថា "Fashion ផ្ទាល់ខ្លួនរបស់ខ្ញុំជា Fashion ដែលចង់បង្ហាញពីភាពរឹងមាំរបស់ស្ត្រី"។ សារខ្លីប្រកបដោយភាពជឿជាក់ប៉ុណ្ណេះ បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនពេញចិត្តចំពោះអ្វីដែល លីហ្សា បានធ្វើ ក៏ជាបានលើកឡើង។
ព្រីម លីហ្សា គឺជាអតីតម្ចាស់ពានប្រជាប្រិយរបស់កម្មវិធីអាណាចក្រតារាកាលពីឆ្នាំ ២០១៤ ក្រោយពីនាងទទួលបានសំឡេងបោះឆ្នោតគាំទ្រតាមរយៈការផ្ញើសារតាមទូរសព្ទពីអ្នកគាំទ្ររបស់នាងលើសលប់។ ក្រោយពីសម្រេចបានសមិទ្ធផលធំគួរឲ្យមោទកភាព លីហ្សា ក៏បានបន្សាត់ខ្លួនឆ្ងាយទៅៗ រហូតស្ទើរបាត់មុខពីសិល្បៈ។ សកម្មភាពសិល្បៈគួរឲ្យកត់សម្គាល់របស់នាង គឺតាមរយៈការសម្ដែងជាតួឯកស្រីក្នុងវីដេអូចម្រៀងរបស់លោក ឆាយ វីរៈយុទ្ធ មានចំណងជើងថា "ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំហើយ"។
ក្រោយពីនោះមក គេមិនឃើញសកម្មភាពសិល្បៈលេចធ្លោរបស់នាងទៀតទេ។ ប៉ុន្តែឥឡូវនេះ នាងបានត្រឡប់មកវិញហើយជាមួយនឹងការបង្ហាញស្ទីលផ្ទាល់ខ្លួនប្រកបដោយភាពជឿជាក់។ អីចឹងតោះ...ក្រឡេកមើលស្ទីលរបស់ ព្រីម លីហ្សា ទាំងអស់គ្នា!!!