• 2019-11-20 03:42:38
  • ចម្រៀង

មូលហេតុ​ដែល​អ្នក​និពន្ធ​ចម្រៀង​ពិភពលោក​អាច​រក​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​បទៗ

  • 2019-11-20 03:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រទេស​ជឿនលឿន អាជីព​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​​​គឺ​ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​មាន​បាន ព្រោះ​ថា​ពួក​គេ​អាច​រក​ចំណូល​បាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង ពី​ស្នាដៃ​​របស់​ខ្លួន។​​ ​

1413565851869.cached

 

ទស្សនាវដ្ដី​អាមេរិក Rolling Stone បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​អាល់ប៊ុម​ចម្រៀង​លក់​ដាច់ អ្នក​និពន្ធ​ចម្រៀង​ទាំង​អស់​អាច​ទទួល​បាន​​ចំណូល ៩,១សេន​ក្នុង​មួយ​អាល់ប៊ុម។ ឧទាហរណ៍​បទ​ចម្រៀង "Umbrella” របស់ Rihanna អាច​លក់​ដាច់​ចំនួន ៤លាន​បន្ទះ សម្រាប់​អាល់ប៊ុម Single (អាល់ប៊ុម​​ដែល​​មាន​តែ​ចម្រៀង​មួយ​បទ) និង​ ២,៧២លាន​បន្ទះ​ទៀត នៅ​ពេល​បញ្ចូល​ក្នុង​អាល់ប៊ុម "Good Girl Gone Bad” ។ ដូច្នេះ​អ្នក​និពន្ធ​បទ​នេះ​ទាំង​៤​នាក់​អាច​ទទួល​បាន​ចំណែក​ស្មើ​ៗ​គ្នា​ពី​ទឹក​ប្រាក់​សរុប​ទាំង​អស់ ៦១១ ៥២០ដុល្លារ។ នេះ​គិត​​តែ​ចំនួន​អាល់ប៊ុម​ដែល​លក់​ដាច់​នៅ​អាមេរិក​ប៉ុណ្ណោះ គឺ​មិន​រាប់​បញ្ចូល​ការ​លក់​នៅ​ប្រទេស​ផ្សេង​ៗ​ទូទាំង​ពិភពលោក​ឡើយ។​​

 លើស​ពី​នេះ ប្រសិន​បើ​បទ​ចម្រៀង​នោះ ត្រូវ​ចាក់​ក្នុង​ខ្សែ​ភាពយន្ត កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​ក៏​វីដេអូ​ពាណិជ្ជកម្ម​ផ្សេង​ៗ ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​ចុះ​កិច្ចសន្យា​ទិញ​សិទ្ធិ​ពី​ផលិតកម្ម ហើយ​ជា​ទូទៅ​អ្នក​និពន្ធ​អាច​ទទួល​បាន​ចំណូល​មួយ​ផ្នែក​ធំ​ពី​ការ​ទិញ​សិទ្ធិ​នេះ។ សម្រាប់​បទ​ចម្រៀង​ល្បី​ដូច​ជា​បទ "Rolling in the Deep” ឬ "Poker Face” ត្រឹម​តែ​ការ​ចាក់​ផ្សាយ​តាម​វិទ្យុ​គឺ ​អាច​រក​ប្រាក់​ប្រមាណ ៥សែន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ម្ចាស់​ស្នាដៃ​បទ​ចម្រៀង​ក៏​អាច​ទទួល​បាន​ចំណូល​ដែរ នៅ​ពេល​ដែល​បទ​ចម្រៀង​របស់​ពួក​គេ​ ត្រូវ​បាន​តារា​ចម្រៀង​ណា​ក៏​ដោយ​យក​ទៅ​សម្ដែង​​ក្នុង​ការ​ប្រគំ​តន្ត្រី​ ក៏​ដូច​ជា​កម្មវិធី​ពាន​រង្វាន់ និង​កម្មវិធី​កីឡា​ផ្សេង​ៗ។

 

Martin

អ្នក​និពន្ធ​ចម្រៀង​ល្បីៗ Cirkut, Dr. Luke និង Max Martin

 

អ្នក​និពន្ធ​ក៏​អាច​ទទួល​បាន​ចំណូល​ខ្លះ​ដែរ រាល់​​ពេល​បទ​ចម្រៀង​របស់​គេ​មាន​អ្នក​ចូល​ស្ដាប់​ និង​ទស្សនា​លើ​បណ្ដាញ​អ៊ីនធឺណិត​ផ្សេង​ៗ​ដូច​ជា Spotify, YouTube, Rhapsody និង​វេបសាយ​ជា​ច្រើន​ទៀត។ លោក Seth Saltzman ជា​នាយក​រង​សមាគម​អ្នក​និពន្ធ​អាមេរិក ដែល​មើល​ការ​ខុស​ត្រូវ​ចំពោះ​ចំណូល​សមាជិក​​អ្នក​និពន្ធ​ចំនួន ៤សែន​នាក់ បាន​និយាយ​ថា​អ្នក​និពន្ធ​​ខ្លះ​អាច​រក​ចំណូល​បាន​ដល់​រាប់​សិប​លាន​ដុល្លារ បើ​សិន​បទ​ចម្រៀង​របស់​គេ​ល្បី​បាន​រយៈ​ពេល​យូរ។ ដូច្នេះ​ហើយ​បាន​ជា​សិល្បករ​ខ្លះ​ដែល​បាន​ស្លាប់​ទៅ​ហើយ​ដូច​ជា Michael Jackson នៅ​តែ​អាច​រក​ចំណូល​បាន​ច្រើន​តាម​រយៈ​ស្នាដៃ​របស់​ខ្លួន៕​

ប្រភព៖ rollingstone ប្រែ​សម្រួល៖ វ៉ាន់ថន

មតិយោបល់