• 2019-11-23 02:03:11
  • ចម្រៀង

ស្ទីល​ថ្មី បទ "យើង​ជា​ទន្សាយ​គេ​ជា​ព្រះច័ន្ទ" ពីរោះ ត្រូវ​រឿង​យុវវ័យ​ភាគ​ច្រើន

  • 2019-11-23 02:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "យើង​ជា​ទន្សាយ គេ​ជា​ព្រះច័ន្ទ" ជា​ប្រភេទ​បទ Original Song មួយ​បទ​បាន និង​កំពុង​ល្បី​នៅ​ក្នុង​ចង្កោម​យុវវ័យ ដោយ​សារ​តែ​ខ្លឹមសារ​បទ​នេះ គឺ​ត្រូវ​ភាគច្រើន​ទៅ​លើ​ពួក​គេ។

បទ​ចម្រៀង​ស្ទីល​យុវវ័យ​ខាង​លើ ច្រៀង​ដោយ​យុវជន​ម្នាក់​ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា “Nak Fake” ដែល​បន្ទាប់​ទទួល​បាន​ការ​គាំទ្រ​តាម​រយៈ​វីដេអូ​សំឡេង​យ៉ាង​ច្រើន​នោះ បទ​នេះ ក៏​ទើប​នឹង​ចេញ​ជា​វីដេអូ​ចម្រៀង​ផង។ ជា​ស្នាដៃ​របស់​ក្រុម​យុវវ័យ ដែល​មិន​មាន​ឧបករណ៍​ទំនើប បទ​នេះ ហាក់​មិន​បរិបូរណ៍​ដោយ​បច្ចេកទេស​កាត់​ត​ទាន់​សម័យ​នោះ​ទេ។

បន្ថែម​ពី​លើ​នេះ កាយ​វិការ​សម្ដែង ក៏​មិន​សម​ឥត​ខ្ចោះ​នោះ​ដែរ ព្រោះ​ពួក​គេ​មិន​មែន​ជា​អ្នក​សម្ដែង​អាជីព ពោល​គឺ​ត្រឹម​ជា​ស្រឡាញ់​សិល្បៈ​ចម្រៀង ហើយ​រួម​គ្នា​ធ្វើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ប៉ុណ្ណោះ។យ៉ាង​ណា​ក៏​ដោយ​សាច់ ក៏​ដូច​ជា​រសជាតិ​ភ្លេង បង្កប់​នូវ​ស្ទីល​របស់​យុវវ័យ ហើយ​វា​នៅ​តែ​ពីរោះ​រណ្ដំ។ ប៉ុន្តែ​ទាក់​ទាញ​មួយ​ក្នុង​វីដេអូ​ចម្រៀង​នេះ គឺ​តួ​ស្រី មាន​សម្រស់​ស្រស់​សោភាព​ណាស់។

តោះ...ទស្សនា​និង​ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់