• 2019-11-29 02:49:43
  • ចម្រៀង

ផ្ទុះ! អតីត​បេក្ខភាព The Voice Kids Cambodia អ៊ុក សុវណ្ណារី ផ្ទុះ​ជាមួយ​បទ "ខ្ញុំ​ក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា" ហើយ!

  • 2019-11-29 02:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព​កម្មវិធី The Voice Kids Cambodiaរដូវ​កាល​ទី១ ប្អូន​ស្រី អ៊ុក សុវណ្ណារី ចាប់​ផ្ដើម​ផ្ទុះ​ទៀត​ហើយ​ក្រោយ​ចេញ​បទ​ថ្មី​មួយ​បទ​ក្រោម​ផលិតកម្ម Galaxy មាន​ចំណង​ជើង​ថា "ខ្ញុំ​ក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា" ដែល​អ្នក​ស្ដាប់​ទាំង​អស់​សរសើរ​មិន​ដាច់​ថា "ពីរោះ​ខ្លាំង"។

តាម​រយៈ​បទ​នេះ សុវណ្ណារី បាន​បង្ហាញ​ឲ្យ​ប្រិយមិត្ត​ឃើញ​ពី​ទេពកោសល្យ​នៃ​ការ​ច្រៀង​មួយ​បែប​ទៀត ខុស​ពី​ពេល​មុន​ៗ ពួក​គេ​ធ្លាប់​តែ​លឺ​នាង​ច្រៀង​តែ​បទ​មរតក​ដើម។ នាង​បាន​បញ្ចេញ​សំឡេង​យ៉ាង​ស្រួយស្រែស ត្អូញត្អែរ​ពី​ទុក្ខ​ព្រួយ​ស្នេហា ដែល​មិន​ដឹង​ថា​ចូល​មក​សម្ងំ​ក្នុង​ប្រអប់​បេះដូង​តូច​របស់​នាង​តាំង​ពី​ពេល​ណា។ អតីត​កូន​ក្រុម​របស់ សុគន្ធ​ និសា ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា នឹង​កាន់​តែ​ល្បី​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​បទ​នេះ ព្រោះ​ថា បទ​ចម្រៀង​បាន​ចាក់​ចូល​ទៅ​ដល់​បេះដូង​អ្នក​ស្ដាប់​គ្រប់​គ្នា​ទៅ​ហើយ ទើប​ពួក​គេ​ធ្លោយ​មាត់​បន្តបន្ទាប់​ថា "ពីរោះ​ខ្លាំង"។

ចំណុច​គួរ​កត់​សម្គាល់​មួយ​ទៀត ដោយ​សារ​តែ​បទ​នេះ ប្អូន​ស្រី អ៊ុក សុវណ្ណារី ត្រូវ​បាន​អ្នក​គាំទ្រ​ប្អូន ក៏​ដូច​ប្រិយមិត្ត​អ្នក​ស្ដាប់​ប្រសិទ្ធិនាម​ថ្មី​មួយ​ឲ្យ​នាង​ថា "អ្នក​ជំងឺ​ស្នេហា​តូច" ថែម​ទៀត​ផង។ មិន​ត្រឹម​ចម្រៀង​ពីរោះ ក្នុង​បទ​នេះ សុវណ្ណារី ក៏​សម្ដែង​ចូល​តួ​បាន​ល្អ​បំផុត​ដែរ ស្រប​ពេល​ដែល​វីដេអូ​ចម្រៀង ក៏​ថត​បាន​ស្អាត​ល្អ មើល​មួយ​ភ្លែត​អាច​ច្រឡំ​ថា នោះ​មិន​មែន​ជា​ទិដ្ឋភាព​រាជធានី​ភ្នំពេញ​របស់​យើង។ តោះ...ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់