• 2019-12-04 10:35:56
  • ព័ត៌មាន

អ្នក​និយម​កាហ្វេ ឥឡូវ​នេះ ស៊ូហ្សាណា ណែនាំ​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រាប់​កាហ្វេ​ល្បី​មួយ

  • 2019-12-04 10:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ តារា​ចម្រៀង​វ័យ​ក្មេង រ៉េត ស៊ូហ្សាណា គេ​បាន​ឃើញ​ចេញ​មុខ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​នាង​បាន​ណែនាំ​ដល់​អ្នក​គាំទ្រ​នាង ពិសេស​ប្រិយមិត្ត​និយម​ទទួល​ទាន​កាហ្វេ ឲ្យ​ស្គាល់​នូវ​ក្រុមហ៊ុន​ល្បី​ផ្គត់ផ្គង់​គ្រាប់​ល្បី​ឈ្មោះ​មួយ​ដែល​ទើប​នឹង​ហក់​ចូល​ទីផ្សារ​កម្ពុជា​ថ្មី​ៗ។

នោះ​គឺ​ក្រុមហ៊ុន យូរ៉ូ​ស​ប៊ីន អ៊ី​ម​ផ​ត អ៊ិចផត ឯ.ក ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ។ ក្រុមហ៊ុន មួយ​នេះ​មាន​នាំ​ចូល​គ្រាប់​កាហ្វេ​អា​រ៉ា​បី​កា និង រូ​ប៉ូ​ស្តា គុណភាព​ខ្ពស់​ល្អ​ទាំង​គ្រាប់​កាហ្វេ មិនទាន់​លីង និង គ្រាប់​កាហ្វេ​ដែល​លីង​រួច​ទៅតាម​តម្រូវ​ការ​របស់​អតិថិជន​។ ក្រុមហ៊ុន យូរ៉ូ​ស អ៊ី​ម​ផ​ត អេច​ផត បាន​បើក សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ១ ខែ​ធ្នូ កន្លង​ទៅ​នេះ​ដោយ​ក្នុង​នោះ កញ្ញា រ៉េត ស៊ូ​ហ្សណា​ ដ៏​ស្រស់​ប្រិមប្រិយ​ក៏​បាន​ចូល​រួម​ដែរ​។ ​ ​តាម​លោក ម៉េត សុខសាន្ត អគ្គនាយក​ក្រុមហ៊ុន យូរ៉ូ​ស បាន​ថ្លែងថា​គ្រាប់​កាហ្វេ​ដែល​បាន​នាំចូល គឺ​មាន គុណភាព​ខ្ពស់​លេខ ១ តាម​ទំហំ​ស្តង់ដា ១៦ និង ១៨ ធ្វើ​ឲ្យ​រសជាតិ​កាហ្វេ​ឈ្ងុយឆ្ងាញ់ ថែមទាំង​ល្អ សម្រាប់​សុខភាព​ពិតៗ ១០០%​។ ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ក្នុង​ការ នាំ​យក​នូ​វ​គ្រាប់​កាហ្វេ​ពី​ចម្ការ​កាហ្វេ​ធម្មជាតិ​នានា​ទូទាំង​ពិ​ភព​លោក​។

​លោក​បន្ត​ថា “​ក្រុមហ៊ុន យូរ៉ូ​ស មាន​ចែកចាយ​ផលិតផល​គ្រាប់​កាហ្វេ ៣ ប្រភេទៈ គឺ គ្រាប់​កាហ្វេ អា​រ៉ា​ប៊ី​កា គ្រាប់​កាហ្វេ​រូ​ប៊ូ​ស្តា និង រសជាតិ​លាយ​បញ្ចូល​គ្នា​បែប​ពិសេស សម្រាប់​ចែកចាយ​នៅលើ ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​ក្រៅ​ស្រុក​ផងដែរ​។ ដែល​ឥឡូវ​នេះ​ចំនួន​អ្នក​និ​យម​ទទួលទាន​កាហ្វេ​មាន កើន​ឡើង​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ទើប​ខ្ញុំ​សម្រេចចិត្ត​បើកក្រុម​ហ៊ុន​នាំចូល​គ្រាប់​កាហ្វេ​ដើម្បី បំពេញ​តំ​រូ​វ​ការ​អ្នក​ទិ​ញ​គ្រាប់​កាហ្វេ​សម្រាប់​អាជីវកម្ម​ហាង​កាហ្វេ​”​។ ​ ​អ្វី​ដែល​ក្រុមហ៊ុន យូរ៉ូ​ស ផ្តល់​ជូន​ជាពិសេស​នោះ​គឺ​ការធានា​គុណភាព ស្ថិរភាព​នៃ​ការ​ផ្ត​ត់​ផ្គង់​សម្រាប់ រាល់​ការ​បញ្ជា​ទិញ ព្រម​ទាំង​ផ្តល់​ជូន​នូ​វ​ប្រឹក្សា​លើ​អាជីវកម្ម​ហាង​កាហ្វេ ក៏ដូចជា​ចំណេះដឹង​ផ្នែក​ឆុង កាហ្វេ​ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​អ្នក​ឆុង​កាហ្វេ​ដ៏​មាន​ជំ​នា​ញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៀត​ផង​ដែរ​។

ចំណែក​ឯកា​លីង​គ្រាប់​កាហ្វេ​ផង​ដែរ​នោះ ក្រុមហ៊ុន​យូរ៉ូ​ស​ក៏មាន​អ្នក​លីង​គ្រាប់​កាហ្វេ​មកពី ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​បទ​ពិសោធ​ន៏​ដ៏​យូរ​ឆ្នាំ ដូច្នេះ​អតិថិ​ជន​អាច​ជ្រើសរើស​កំ​រិត​នៃ​ការ​លីង គ្រប់​កំរិត​ទៅតាម​រសជាតិ​ដែល​អតិ​ថិ​ជន​ចង់បាន light roast, medium roast, medium-dark roast, dark roast & beyond ឬក៏​ធ្វើរ​ការបញ្ជា​ទិញ​គ្រាប់​កាហ្វេ​មិនទាន់​លីង​យកទៅ​លីង​ខ្លូន​ឯង​ក៏បាន​។ ​ ​ក្រុមហ៊ុន​មាន​ចក្ខុ​វិស័យ​នឹង​នាំចូល​ម៉ាស៊ីន​លីង​គ្រាប់​កាហ្វេ​បែប​ទំ​នើ​ប​មកពី​ប្រទេស​អាល្លឺម៉ង់​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ជា​ចុងក្រោយ​ក្រុមហ៊ុន យូរ៉ូ​ស មាន​គោល​បំណង​ចង់ឲ្យ​អ្នក​ចូលចិត្ត​ញាំ​កាហ្វេ នៅ​តាម​ហាង​កាហ្វេ ស្អាតៗ ឬក៏​ប្រេនៗ​នោះ​អោយ​ងាក​មក​ញាំ​កាហ្វេ​ដែល​ឆ្ងាញ់​មាន​គុណភាព​ខ្ពស់ ទោះបីជា​ហាង​កាហ្វេ នោះ​មិនមែន​ជា​ទីកន្លែង​ដែល​គួរ​អោយ​ទាក់ទាញ​ក៏ដោយ៕

មតិយោបល់