• 2019-12-09 08:16:19
  • ចម្រៀង

បេក្ខនារីគ្រុឌកាកីច្រៀងបទ “ឈឺចាប់ពីរដងបានហើយ” ធ្វើឲ្យនឹកស្រណោះដល់ម្ចាស់បទ សាន ស្រីឡៃ

  • 2019-12-09 08:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ចម្រៀង​សម័យ​ឌីជីថល ប្លែក​ពី​គេ The Mask Singer Cambodia ដែល​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ OPPO ជា​ពិសេស​គឺ​ទូរសព្ទ​ស៊េរី​ថ្មី OPPO Reno2, OPPO Reno2 F ​កំពុង​ទាក់​ទាញ អ្នក​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់ តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ហង្សមាស HDTV និងការ Live លើ​ផេក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន OPPO ផងដែរ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទឹកដមសំនៀង និង​ស្ទីល​នៃ​ការ​តុបតែង​ខ្លួន របស់​កំពូល​បេក្ខជន​អ្នក​ចម្រៀង​របាំង​មុខ កាន់​តែ​ពិសេស រួម​ជា​មួយ​នឹង​ការ​លេង​សើច បែប​កំប្លុក​កំប្លែង​របស់ពិធីករ ពិធីការិនី និង គណៈកម្មការពហុជំនាញនានា បានញុំាងឲ្យបរិយាកាសនៃកម្មវិធី The Mask Singer Cambodia ទាំងមូល កាន់តែសប្បាយរីករាយ សើចចុកពោះស្ទើតែគ្រប់សប្តាហ៍។

ដោយឡែក​នៅ​វគ្គ​ដំបូង សម្រាប់​សប្តាហ៍ទី ៤ កាលពីយប់ថ្ងៃទី ៧ ធ្នូ ២០១៩ នេះ កំពូល​បេក្ខជន​អ្នក​ចម្រៀង​របាំង​មុខ គ្រុឌកាកី​បាន​លើក​យក​បទ​ចម្រៀង​របស់ អ្នកនាង សាន ស្រីឡៃ (​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ) ​ចំណង​ជើង​ថា “ឈឺចាប់ពីរដងបានហើយ” មក​បក​ស្រាយ យ៉ាង​ពិរោះ​រណ្តំ​ចិត្ត​មិន​ធម្មតា ឡើង​ព្រឺ​សម្បុរ​នឹក​ដល់​​ម្ចាស់​បទ​គ្រប់ៗគ្នា រហូត​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង ៥ រូប រួម​ទាំង​ទស្សនិកជន កោត​សរសើរ​មិន​ដាច់​ពី​មាត់ រហូត​អាច​ឈ្នះ​ការ​ប្រកួត។ ដើម្បី​​​ជ្រាប​​ឲ្យ​កាន់​តែ​ច្បាស់ សូម​ប្រិយ​មិត្ត​រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ទន្ទឹម​នឹង​នេះ​ កំពូល​បេក្ខជន​អ្នក​ចម្រៀង​កំបាំង​មុខ ដែល​កំពុង​លេចធ្លោ នឹង​អាច​បន្ត​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​ដូច​គ្រុឌ​កាកី​នោះ​គឺ ស្វាទេព បើ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​ដូច​តទៅ ៖

​កម្មវិធី​ប្រឡង​ចម្រៀង​បែប Digital ដោយ​ពាក់​របាំងមុខ “The Mask Singer Cambodia” ដែល​ឧបត្ថម្ភ ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន​ទូរស​ព្ទOPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា4 Zoom ទៅកាន់ក្តីស្រមៃ) គឺ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ធ្វើ​ការ​បិត​របាំង​មុខ ទៅ​តាម​ស្ទីល​របស់​ពួក​គេ​រៀងៗខ្លួន និង​ធ្វើ​ការ​បង្ហាញ​សមត្ថភាព​ពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ ផ្សាយផ្ទាល់ លើកដំបូងលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃសៅរ៍ ទី ១៦ វិច្ឆិកា ២០១៩។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ ១០០ លាន​រៀល ស្មើនឹងប្រមាណជា ២ម៉ឺន៥ពាន់ដុល្លារអាមេរិក៕

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី