• 2019-12-13 03:41:56
  • ព័ត៌មាន

មិនចង់ឲ្យបងមានសង្សារទេ តែ​ឮឈ្មោះ​ Chipsy ប្អូន​របស់ Boy ព្រម​ឲ្យ​ធ្វើ​បងថ្លៃភ្លាម

  • 2019-12-13 03:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ ២០១៩​ Boy Pakorn និង​ប្អូន​ពៅ Wanmai បាន​ចូលរួម​កម្មវិធី​ជុំគ្នា ហើយ​ត្រូវ​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ជាច្រើន​ ប៉ុន្តែ​អ្វីដែល​គ្រប់គ្នា​ភ្ញាក់​ផ្អើល​នោះ​គឺ ចម្លើយ​មួយ​ម៉ាត់របស់ Wanmai។

ដូច​ព័ត៌មាន​បាន​ចុះផ្សាយ​នាពេល​កន្លងមក ប្អូន​ស្រី​របស់​ Boy ម្នាក់​នេះ​មិន​ចង់​ឲ្យ​បងៗ​មាន​សង្សារ​ទេ ព្រោះ​គេ​ខ្លាច​បង​លែង​មាន​ពេល​លេង​ជាមួយ​គេ។ ប៉ុន្តែ​គ្រប់​យ៉ាង​អាច​ប្រែប្រួល​ជានិច្ច ដូច​យប់​មិញ​ជា​ដើម​ នៅពេល​អ្នក​សារព័ត៌មាន​សួរ​ថា​ បើ​ Chippy Sirin ក្លាយជា​សង្សារ​របស់​ហ៊ា Boy តើ​នាង​យល់​ព្រមឬទេ? នាង​ឆ្លើយ​ភ្លាម​ថា​ "ព្រម"។

ភ្លាមៗ​នោះ​ Boy ក៏​ស្រាប់​តែ​សួរ​ភ្លាម​ថា​ ហេតុអ្វី​បាន​ជា​ព្រម លើក​នេះ? Wanmai ក៏​ឆ្លើយ​ភ្លាម​ដែរថា​ ព្រោះ​ Chippy ស្អាត។

វា​ពិត​ជា​រឿង​ស្មាន​មិន​ដល់​ដែល​ ក្មេង​តូច​ម្នាក់​នេះ​ព្រម​ទទួល​ នារី​ណា​ម្នាក់​មក​ឲ្យ​ធ្វើ​ជា​សង្សារ​របស់​បង​នាង ព្រោះ​កន្លងមក​ឲ្យ​តែ​សួរ​រឿង​បង​មាន​សង្សារ​ នាង​អួលដើមកយំភ្លាម៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី