• 2019-12-18 04:27:52
  • ព័ត៌មាន

ធ្លាប់​សម្ដែង​ជោកជាំ ឥឡូវ សុខ សោម៉ា​វត្តី ទើប​ធ្លោយ​មាត់​ការ​សម្ដែង​មួយ​នេះ​ពិបាក​ណាស់!

  • 2019-12-18 04:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា​មាន​បទ​ពិសោធន៍​សម្ដែង​ជោកជាំ​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​មាន​ន័យ​ថា អ្វី​ៗ​សុទ្ធ​ដើរ​ទៅ​រលូន​ទាំង​អស់​នោះ​ទេ។ ដូច​ជា​ពេល​នេះ សុខ សោម៉ា​វត្តី ធ្លោយ​មាត់​ថា ការ​សម្ដែង​តួអង្គ​មួយ​ក្នុង​រឿង​ថ្មី​របស់​នាង​ជាមួយ​លោក លោក ជា សុវណ្ណន​រា​ហ៍ គឺ​នាង​ជួប​ការ​លំបាក​ក្នុង​ការ​សម្ដែង​បំផុត។

អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី និង​លោក ជា សុវណ្ណន​រា​ហ៍ បាន​ជួប​គ្នា​ជា​ថ្មី​ក្នុង​ភាព​យ​ន្ត រឿង “​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​”​។ភាព​យ​ន្ត​នេះ​ត្រូវ​បាន​តារា​សម្ដែង​ស្រី​លើក​ឡើង​ថា​ពិបាក​នឹង​បញ្ចូល​អារម្មណ៍​សម្ដែង​ខ្លាំង​ព្រោះតែ​ត្រូវ​សម្ដែង​ជា​តួអង្គ​ច​រិ​ក​បែប​មនុស្ស​ប្រុស​នោះ​។

​ការ​បញ្ជាក់​នេះ​ត្រូវ​បាន​ធ្វើឡើង ក្នុង​ឱកាស​ដែល​ផលិតកម្ម​LD Picture បាន​សម្ពោធ​ប្រកាស​ចាក់​បញ្ចាំង​ភាព​យ​ន្ត​ខាងលើ កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​ធ្នូ នេះ​នៅ​រោង​ភាពយន្ត​ឡេ​ជេន​ស៊ី​ធី​ម៉​ល ក្រោម​វត្តមាន​សិល្បករ​ជាច្រើន​ចូលរួម​។ សុខ សោ​ម៉ា​វ​ត្តី បាន​បញ្ជាក់​ថា ក្នុង​រឿង​នេះ នាង​ត្រូវ​សម្ដែង​ជា​តួអង្គ​មនុស្ស​ស្រី​ចរិត​ប្រុស ហើយ​មាន​ស្នេហា​នឹង​មនុស្ស​ស្រី ប៉ុន្តែ​ចុងក្រោយ​នាង​បែរ​ជា​ស្រលាញ់​តួ​ប្រុស​វិញ​។

នាង​ថា​ទោះជា​កន្លងមក​នាង​ធ្លាប់​សម្ដែង​ជា​តួអង្គ​ចរិត​បែប​មនុស្ស​ប្រុស​ប៉ុន្តែ​មាន​បែប​ទ​ន់​ភ្លន់​ច្រើន​ជា​មនុស្ស​ស្រី​ទើបតែ​រឿង​នេះ​មាន​អារម្មណ៍​ថា​តានតឹង​ខ្លាំង ដែល​ត្រូវ​ផ្លាស់​ប្ដូរ​អារម្មណ៍​ភ្លាមៗ​។ ទោះ​ជា​យ៉ាងណា​ អំណោយ​ផល​មួយ គឺ​នាង​បាន​ជួប​ដៃគូ​សម្ដែង​ចាស់​យល់ចិត្ត​ច្រើន​ទើប​អាច​ធ្វើ​ឲ្យ​ការ​សម្ដែង​ល្អ​ប្រសើរ។

​ជាមួយគ្នា​នេះ​ដែរ លោក ជា សុវណ្ណ​ន​រា​ហ៍ បាន​លើក​ឡើង​ថា មិន​មាន​បញ្ហា​ប្រឈម​ច្រើន​សម្រាប់​លោក​ទេ​ពេល​ជួប​ដៃគូ​ចាស់​។ លោក​ថា នេះ​ជា​ភាព​យ​ន្ត​សម្រិតសម្រាំង​ថ្មី​ពី​ផលិត​ករ​ល្បី​ឈ្មោះ ដូច្នេះ​ហើយ​លោក​បាន​ដាក់​ក្តី​រំពឹង​ថា​អ្នក​គាំទ្រ​លោក ក៏​ដូចជា​ស្នាដៃ​ផលិតកម្មLD Picture ពិតជា​ពេញចិត្ត​ស្នាដៃ​ថ្មី​មួយ​នេះ​ដែល​មាន​គ្រប់​រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់​។ ​

នេះ​គឺ​ជា​សមិទ្ធផល​ថ្មី​ទៀត​របស់ ផលិតកម្ម LD Picture ក្រោយ​ពី​ផលិតកម្ម​មួយ​នេះ សម្រេច​បាន​លទ្ធផល​ធំ​មួយ​ចំនួន​ជា​មួយ​រឿង​ខ្នាត​ធំ "នាឡិកា​ដាស់​វិញ្ញាណ​”។ តាម​ការ​បង្ហើប​ឲ្យ​ដឹង LD ថា​នឹង​បញ្ចេញស្នាដៃ​ថ្មីៗ​បន្តបន្ទាប់​ទៀត​នា​ឆ្នាំ ២០២០​ខាង​មុខ​នេះ៕ ​

រូបភាព៖ សហការី

អត្ថបទ៖ ទារិកា

មតិយោបល់