• 2019-12-23 07:20:00
  • ព័ត៌មាន

សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់

  • 2019-12-23 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​រហស្សនាម​ថា​ជា​រាជិនី​សម្រស់ ក៏​ដូច​ជា​បុរស​សង្ហារ​ផុត​លេខ​ក៏​ដោយ តែ​រូប​សម្បត្តិ​របស់​សិល្បករ សិល្បការិនី​ចិន​ទាំង​នេះ មុន​ពេល​ឈាន​ជើង​ចូល​សិល្បៈ​គឺ​សុទ្ធ​តែ​ខុស​គ្នា​ដូច​មេឃ និង​ដី។ ប្រការ​បាន​ធ្វើ​ឲ្យ​រហស្សនាម​របស់​ពួក​គេ​​រង​ចម្រូងចម្រាស់​ជា​ខ្លាំង ត្បិត​ទស្សនិកជន​ពោល​ថា នេះ​មិន​មែន​ជា​សម្រស់​ធម្មជាតិ។

១. Ju Jing Yi

កើត​ឆ្នាំ​១៩៩៤ អតី​តសមាជិក​ក្រុម​ចម្រៀង SH48 ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា​រាជិនី​សម្រស់​ដែល​៤០០០​ឆ្នាំ ទើប​មាន​ម្នាក់។ យ៉ាងណាក្ដី រូប​មុន​ចូល​សិល្បៈ​របស់​នាង​គឺ​ខុស​ពី​ពេល​នេះ​ទាំង​ស្រុង។ មនុស្ស​ជា​ច្រើន​បាន​​សង្ស័យ​ថា​នាង​បាន​ឆ្លង​កាត់​មុខ​កាំបិត​រួច​ហើយ។

២. Fan Cheng Cheng

ប្អូន​ប្រុស​សំណព្វ​របស់​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing មាន​រូប​សម្បត្តិ​ទាក់ភ្នែក​មិន​ធម្មតា យ៉ាងណាក្ដី រូបភាព​របស់​លោក​កាល​មិន​ទាន់​ហាត់​រៀន​នៅកូរ៉េ​គឺ​ខុស​ពី​ពេល​នេះ​ទាំង​ស្រុង។

៣. Wei Daxun

រូបមុន​ចូល​សិល្បៈ​របស់​មិត្តប្រុស Yang Mi និង​បច្ចុប្បន្ន​គឺ​ប្រៀប​ដូច​មនុស្ស​២​នាក់​ដាច់​គ្នា។ មួយ​ផ្នែក​គឺ​មក​ពី​កាល​ពី​មុន ប្រុស​ស្អាត​នេះ​មាន​រាង​ធាត់។

៤. Xu Kai

កាល​នៅ​ធ្វើ​ជា​ម៉ូដែល ហើយ​មិន​ទាន់​ចាប់​អាជីព​សម្ដែង ប្រុស​ស្អាត​រូប​នេះ​មាន​រូប​សម្បត្តិ​សាមញ្ញ​ជាង​ពេល​នេះ​ច្រើន បើ​តាម​ការ​សង្កេត​របស់​អ្នក​គាំទ្រ។

៥. Cai Xu Kun

ជា​តារា​ចម្រៀង​ល្បី​លំដាប់​កំពូល​នា​ពេល​បច្ចុប្បន្ន តែ​រូប​ពី​អតីត​​ធ្វើ​ឲ្យ​ប្រុស​ស្អាត​រូប​នេះ ជឿជាក់​ថា​លោក​ពិត​ជា​ធ្លាប់​ឆ្លង​កាត់​កែ​សម្ផស្ស​ពិត​មែន។

៦. Xiao Zhan

តារា​ចម្រៀង និង​សម្ដែង​កំពុង​ឡើង​កូដ​រូប​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ប្រាកដ​ជា​ធ្លាប់​ឆ្លង​កាត់​ការ​វះកាត់​​ត្របក​ភ្នែក២​ជាន់​ច្បាស់​ណាស់។

៧. Yang Zi

Yang Zi ត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា ជា​តារា​ស្រី​ជួរ​មុខ​ឆ្លង​កាត់​កែសម្ផស្ស​ច្រើន​ជាង​គេ ត្បិត​រូប​មុន​ចូល​សិល្បៈ​​របស់​នាង ខុស​ពី​ពេល​បច្ចុប្បន្ន​ច្រើន​ផ្នែក​ជាង​គេ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទថ្មី