• 2019-12-24 08:49:32
  • ចម្រៀង

យូរី អន់​ចង់ ខំ​សម្រិតសម្រាំង​ចេញ​បទ​ថ្មី​ឲ្យ​​ឡូយ បែរ​ជា​ត្រូវ​គេ​រិះគន់​ផ្អើល​ទៅ​វិញ

  • 2019-12-24 08:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​បាន​ដឹង និង​បាន​ស្ដាប់​បទ​ថ្មី​របស់​តារា​ចម្រៀង​ថ្មី "ជិះ​ចាន" របស់​តារា​ចម្រៀង​សាន់ដេ កញ្ញា យូរី ហើយ បាន និង​កំពុង​ធ្វើ​ការ​រិះគន់​តារា​ស្រី​យ៉ាង​ចាស់​ដៃ​ទៅ​វិញ ក្រោយ​ពី​បទ​នេះ​បាន​ចេញ​ឲ្យ​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​បាន​ស្ដាប់។

ការ​ចាប់​ច្បិច យក​ពាក្យ​ល្បី ឬ​និយម​លេង​លើ​បណ្ដាញ​សង្គម គឺ​ជា​និន្នាការ​ថ្មី​សម្រាប់​ការ​តែង​និពន្ធ​បទ​ចម្រៀង​ចេញ​ថ្មី​របស់​ផលិតកម្ម​នានា​ចាប់​តាំង​ពី​ប្រមាណ ២​ឆ្នាំ​មុន​នេះ។ ងាក​មក​បទ​ចម្រៀង​ខាង​លើ​នេះ គេ​ឃើញ​មាន​ពាក្យ​ពេញ​និយម​ខ្លះ​លើ​បណ្ដាញ​សង្គម​ឆ្នាំ​នេះ ក្លាយ​ជា​គោល​រឿង​របស់​បទ​ចម្រៀង ក្នុង​សូម្បី​តែ​ជិះ​ចាន ក៏​បាន​ក្លាយ​ជា​ចំណង​ជើង​បទ​ចម្រៀង​ដែរ។

ក្រៅ​ពី​នេះ​ពាក្យ "Zin2, BC Zin" ជា​ដើម ត្រូវ​បាន​គេ​ស្ដាប់​លឺ​ក្នុង​បទ​ចម្រៀង​របស់ យូរី ហើយ​ទាំង​នេះ ជា​អ្វី​ដែល​ទស្សនិកជន​បាន និង​កំពុង​ធ្វើ​ការ​រិះគន់​បទ​ចម្រៀង​ខាង​លើ។ តាម​រយៈ​បទ​ចម្រៀង​ខាង​លើ ប្រិយមិត្ត​បាន​លើក​ឡើង​ដោយ​បង្ហាញ​ពី​ភាព​កម្សោយ​របស់​អ្នក​និពន្ធ ក្នុង​រក​ពាក្យ​ពេចន៍​ឬ​អត្ថន័យ​ស៊ី​ជម្រៅ​សម្រាប់​ដាក់​ក្នុង​បទ​ចម្រៀង ទុក​ជា​ការ​អប់រំ​ដល់​ប្រិយមិត្ត​អ្នក​ស្ដាប់​ជា​ជាង​គ្រាន់​តែ​រើស​យក​ពាក្យពេចន៍​ក្នុង​បណ្ដាញ​សង្គម​យក​មក​ច្នៃ។

ជាង​នេះ​ទៀត​សោត ប្រិយមិត្ត​នៅ​បាន​រិះគន់​ទៅ​លើ​ទំនុក​ភ្លេង​បែប​បែក​ស្លុយ រួម​ទាំង​ការ​កាយ​វិការ​សម្ដែង ច្រៀង​រាំ​របស់​តួ​សម្ដែង​មួយ​ចំនួន​ផង ដែល​មើល​ទៅ​ដូច​មិន​សមរម្យ និង​ជា​គំរូ​ល្អ។ ប្រិយមិត្ត​មួយ​ចំនួន​ក្នុង​ចំណោម​នេះ គឺ​ស្នើ​ឲ្យ​ផលិតកម្ម​គួរ​ផលិត​បទ​បែប​ចង្វាក់​រាំវង់​អី​វិញ​ប្រសើរ​ជាង។

ជុំ​វិញ​បញ្ហា​នេះ ម្ចាស់​បទ កញ្ញា យូរី បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ចំពោះ​ករណី​ខាង​លើ។ កញ្ញា លើក​ឡើង​ថា នាង​បាន​ឃើញ​ហើយ​ពី​អ្វី​ដែល​ប្រិយមិត្ត​បាន​រិះគន់ ប៉ុន្តែ​នាង​ថា មិន​ថ្វី​ទេ ជា​ធម្មតា​អ្វី​ក៏​ដោយ តែ​មាន​អ្នក​ពេញ​ចិត្ត​ខ្លះ និង​មិន​ពេញ​ចិត្ត​ខ្លះ​អីចឹង​ហើយ។ កញ្ញា​បន្ត​ទៀត​ថា កញ្ញា​ក៏​មើល​ឃើញ​អ្នក​គាំទ្រ​មិន​តិច​ដែរ​ដែល​គាំទ្រ​បទ​ចម្រៀង​របស់​ខាង​លើ ទន្ទឹម​គ្នា​នឹង​ការ​រិះគន់​ទាំង​ឡាយ​នោះ។

បើ​ទោះ​ជា​មាន​ការ​រិះគន់ ប៉ុន្តែ​សម្រាប់​វីដេអូ​ចម្រៀង "ជិះចាន" របស់ យូរី នេះ​ក៏​ទទួល​បាន​ចែក​ចាយ​យ៉ាង​កក្រើក​នៅ​ថ្ងៃ​នេះ ក្នុង​នោះ ក្រោយ​ពី​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ បទ​នេះ ត្រូវ​គេ​ចុច Share ជិត​៤​ពាន់​ដង​ហើយ។ ខាង​ក្រោម​នេះ គឺ​ជា​បទ​របស់ យូរី ដែល​ត្រូវ​គេ​រិះគន់​ច្រើន!!!

អត្ថបទ៖ ទារិកា

មតិយោបល់