- 2019-12-29 03:08:01
- ព័ត៌មាន
មិនដែលលឺធ្លាប់រកស៊ីសោះ ឥឡូវ អេដា ឡើងជាថៅកែស្រីលើអាជីវកម្មតម្លៃជិត១០ម៉ឺនដុល្លារ
- 2019-12-29 03:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដែលលឺធ្លាប់រកស៊ីសោះ ឥឡូវ អេដា ឡើងជាថៅកែស្រីលើអាជីវកម្មតម្លៃជិត១០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
នៅយប់មិញនេះ តារា Original Song កញ្ញា អេដា បានរំលេចសមិទ្ធផលដ៏ធំមួយនៅមុនប៉ុន្មានថ្ងៃទៀតឆ្លងចូលឆ្នាំ ២០២០ ដោយនាង រួមជាមួយគូដណ្ដឹងជនជាតិអាមេរិកកាត់ខ្មែរ បានសម្រេចបើកដំណើរអាជីវកម្មមួយដែលមានទុនវិនិយោគក្បែរៗ ១០ម៉ឺនដុល្លារអាមេរិកឯណោះ។
អាជីវកម្មរបស់តារាស្រី គឺហាង Fast Food ឬ នំ Tacos ដ៏ល្បីនៅរដ្ឋកាលីហ្វកញ៉ា និងមិចស៊ិចកូ ដែល បានបើកសម្ពោធនាយប់មិញ ដោយមានមិត្តរួមអាជីពរបស់នាងច្រើនកុះករបានចូលរួម។ អាជីវកម្មថ្មីថ្មោងនេះ អេដា ប្រាប់ថា នឹងជាកន្លែងនាង និងគូស្នេហ៍ ប្រើដើម្បីរកលុយ មុនពេលរៀបការ។
យ៉ាងណា ក៏ដោយចំពោះរឿងរៀបការ តារាស្រី នៅមិនទាន់អាចកំណត់បានថាពេលណា ឬ ឆ្នាំណានោះទេ។ នាងបញ្ជាក់ថា អ្វីៗ អាចនឹងបាននៅចុងឆ្នាំ២០២០ខាងមុខ ប៉ុន្តែនៅពេលនេះ នាងចង់ផ្ដោតតែលើអាជីវកម្មថ្មីថ្មោងរបស់នាងសិន។
កញ្ញា អេដា ប្រាប់បន្ថែមថា នាង និងគូដណ្ដឹង តស៊ូបើកហាងអាហារប្រភេទ Fast Food ឈ្មោះ Tacos ព្រោះជាប្រភេទអាហារពេញនិយមនៅអាមេរិក និង មិចស៊ិចកូ ហើយនាងសង្ឃឹមថានឹងពេញនិយមនៅក្នុងស្រុកខ្មែរនេះទៀត។ ជាក់ស្ដែង ត្បិតថានាងទើបបើកសម្ពោធហាងយប់មិញនេះ តែតាមពិតអាជីវកម្មបានចូលមកក្នុងប្រទេសកម្ពុជា ប្រមាណជាង១ឆ្នាំមកហើយ។
ម្ចាស់បទ "នៅទីនេះមានមនុស្សខូចចិត្ត" ប្រាប់ថា នាងបានតស៊ូបើកតាំងពីជាកូនតូបតូច ដោយទទួលបានការគាំទ្រ រហូតដល់បើកជាហាង ដែលមានកន្លែងអង្គុយទទួលទាននេះ។ មកទល់ពេលនេះ ហាងរបស់នាងមាន២សាខាហើយ។ សាខាទី១នៅក្រោយទីស្នាក់ការកណ្ដាលធនាគារ ABA បឹងកេងកង និងសាខាទី២នៅផ្លូវ៥៩០ ក្រោយគេហដ្ឋានសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលទើបសម្ពោធនេះ។
អាជីវកម្ម Fast Food របស់ អេដា គឺជាប្រភេទអាហារវ៉ិចខ្ចប់ស្រដៀងនឹងភីហ្សា និងបឺហ្គរដែរ ហើយដោយសារតែគូដណ្ដឹងនាងជាមេចុងភៅផ្ទាល់ ទើបផលិតអោយចេញជារសជាតិបែបអាស៊ី ដោយមានទាំងស្នូលបន្លែ និងសាច់ច្រើនប្រភេទទៀត ដើម្បីអោយមានរសជាតិច្រើន។ អេដា ប្រាប់ថា តាមគម្រោង នាងគ្រោងពង្រីកទីតាំង និងលក់ម៉ាកយីហោ អោយមានច្រើនសាខា ប្រសិនបើអ្វីដំណើរការទៅរលូនដូចការគិតទុក៕