- 2020-01-09 04:16:50
- ព័ត៌មាន
ធានាថាហួសចិត្តខ្លាំង បើឃើញសម្រស់របស់ ស្រីស្រស់ ឆាយ នីតា កាល៥-៦ឆ្នាំមុន!
- 2020-01-09 04:16:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធានាថាហួសចិត្តខ្លាំង បើឃើញសម្រស់របស់ ស្រីស្រស់ ឆាយ នីតា កាល៥-៦ឆ្នាំមុន!
ចន្លោះមិនឃើញ
កញ្ញា ឆាយ នីតា ត្រូវបានគេអារម្មណ៍ខ្លាំងជាមួយរូបសម្ផស្សដ៏ស្រស់ឆើតរបស់នាង បន្ទាប់ពីនាងបានលេចមុខធ្វើជាតួឯកក្នុងរឿង "កុំងាកក្រោយ" របស់ផលិតកម្ម Galaxy។ ប៉ុន្តែនេះជារូបភាពបច្ចុប្បន្ន បើក្រឡេកទៅមើលកាលពី៥-៦ឆ្នាំមុនវិញ គឺថា ចប់និយាយតែម្ដង។
“បើបងឃើញរូបខ្ញុំកាលពីប៉ុន្មានឆ្នាំមុនវិញ បើបងឯងគេងយល់សប្ដិឃើញខ្មោច ខ្លាច មិនស្មើនឹងឃើញរូបខ្ញុំផង(សើច)!”។ ឆាយ នីតា ថ្លែង។
ទន្ទឹមគ្នានេះ កញ្ញា ឆាយ នីតា បានបញ្ចេញស៊េរីរូបភាពកាលពីអតីតកាលជាច្រើនសន្លឹក ដែលបង្ហាញពីភាពខុសគ្នាស្ទើរ១៨០ដឺក្រេ នឹងរូបរាងបច្ចុប្បន្នរបស់នាង។ រូបភាពនោះ គឺរាប់ចាប់ពីឆ្នាំ ២០១២ មក ជាពេលដែលនាងនៅជាសាមញ្ញជន មិនទាន់ចេះតុបតែងខ្លួន ដូចពេលបានក្លាយជាតារាស្រីល្បីឈ្មោះមួយរូបដូចជាពេលនេះ។
រូបភាពពីអតីតកាលរបស់ នីតា គឺនាងមានរូបរាងស្គម ស្វិត មិនដូចជាពេលបច្ចុប្បន្ននេះឡើយ ដែលនាងមើលទៅស្រស់ស្អាតគ្រប់កន្លែង ទើបជាហេតុធ្វើឲ្យផលិតកម្មភាពយន្តជាច្រើន កំពុងចាប់អារម្មណ៍ ក្នុងនោះ ស្ប៉តពាណិជ្ជកម្មផ្សេងៗ ក៏កំពុងចង់បាននាងទៅថតដែរ។ តាមការបញ្ជាក់របស់សាមីខ្លួន រូបភាពចាស់ៗទាំងនោះ នាងមានទម្ងន់ ប្រមាណជាង ៣០គីឡូប៉ុណ្ណោះ។
តែមកដល់បច្ចុប្បន្ន នីតា មានទម្ងន់ ៤៩គីឡូ កម្ពស់ ១.៦៨ ម៉ែត្រ។ ទម្ងន់ទាំង៣ គឺត្រគាក ៣២ ចង្កេះ ២៧ និងដើមទ្រូង ៣៦៕
តោះ...មើលសម្រស់ ឆាយ នីតា កាលពីអតីតកាលឲ្យអស់សង្ស័យទាំងអស់គ្នា!