- 2020-01-14 03:42:03
- ព័ត៌មាន
Mark Prin និង Taew Nataponh នឹងសម្ដែងរឿងថ្មីរួមគ្នាស្វាគមន៍ទសវត្សថ្មី
- 2020-01-14 03:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mark Prin និង Taew Nataponh នឹងសម្ដែងរឿងថ្មីរួមគ្នាស្វាគមន៍ទសវត្សថ្មី
ចន្លោះមិនឃើញ
ជាព័ត៌មានពិសេសមួយសម្រាប់អ្នកគាំទ្ររបស់ Mark Prin និង Taew Nataponh ព្រោះថាឆាប់ៗគ្រប់គ្នា នឹងបានឃើញស្នាដៃសម្ដែងរួមគ្នាថ្មីមួយទៀតបស់តារាប្រុសស្រីទាំង ២នេះ។
បើតាមការបញ្ជាក់ពី ប៉ុស្តិ៍លេខ ៣បានឲ្យដឹងថា ខ្សែភាពយន្តថ្មីនេះមានចំណងជើងថា "Game Lah Torrachon" ហើយវាបានក្លាយជាស្នាដៃជាលើកទី ២ហើយសម្រាប់ Mark Prin និង Taew Nataponh ដែលមានឱកាសបានសម្ដែងរឿងជាមួយគ្នា។ ក្រៅពីនេះ គេឃើញនៅមានតារាសម្ដែង Top Jaron ក៏ដូចជា Toon Pimpawee ផងដែរ។
មួយវិញទៀត សម្រាប់រឿងថ្មីនេះ ត្រូវបានដឹងថាជាប្រភេទខ្សែភាពយន្តបែបវាយប្រហារ និងជាការដឹកនាំរបស់លោក Nok Chatchai ផងដែរ។ ព័ត៌មានផ្សេងទៀតទាក់ទងនឹងស្នាដៃនេះ នៅមិនទាន់បើកបង្ហាញទាំងស្រុងទេ ហើយទស្សនិកជនក៏កំពុងទន្ទឹងរង់ចាំតាមដានជាបន្តផងដែរ៕