• 2020-01-22 02:29:09
  • ព័ត៌មាន

ឯកឧត្ដម ហ៊ុន ជា ចោទ​ជា​សំណួរ​រសើប​មួយ​ទៅ ពែក​មី ក្រោយ​បង្ហោះ​រូប​នាយ​ត្រូវ​ប៉ូលិស​ផាក​ពិន័យ

  • 2020-01-22 02:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ហ៊ុន ជា ម្សិលមិញ​នេះ បាន​សរសេរ​តប​ទៅ​នឹង​ករណី​របស់​នាយ ពែកមី ដែល​ត្រូវ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ ហើយ​យក​មក​ថត​បង្ហោះជា​សាធារណៈ ​ថា "កុំ​ចង់​ល្បី​ខុស​រឿង"។

នៅ​ម្សិលមិញ​នេះ គេ​ឃើញ​តារា​កំប្លែង​ល្បី​ឈ្មោះ​នាយ ពែក​មី ត្រូវ​បាន ប៉ូលិស​ផាក ​អស់​រហូត​ដល់​ទៅ​៤០​ម៉ឺន​រៀល ពី​បទ​បក​លើស​ល្បឿន​កំណត់ នឹង ប័ណ្ណ​បើកបរ។ ក្រោយ​ទទួល​រង​ការ​ផាក​ពិន័យ​នោះ តារា​​កំប្លែង​រូប​នេះ​បាន​ផុស លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោកPek Mi CBS សរសេរ​រៀប​រាប់​ពី​ហេតុ​ការណ៍​នោះ ព្រម​ទាំង​ថត​សែលហ្វី ប្រាក់​១០០ ដុល្លារ ជា​មួយ​សមត្ថកិច្ច​ដែល​កំពុង​តែ​បំពេញ​ការ​ថែម​ទៀត។

ទំព័រ Pek Mi CBS នៅ​បាន​សរសេរ​សារ​រៀប​រាប់​បន្ថែម​ទៀត​ថា "ប៉ូលិស​ចរាចរណ៍​ នៅ​បាត់ដំបង​ ចាប់​អស់40ម៉ឺន​រៀល​ មើល​មុខ​ ប៉ូលិស​ញញឹម​ សូម​បងប្អូន​ប្រយ័ត្ន​អស់​លុយ​ដូច​ខ្ញុំ (ចាប់​ល្បឿន​ នឹង​ប័ណ្ណ​បើក​បរ) ភូមិ បញ្ញា ឃុំ​កំពង់​ព្រះ"។

មិន​បាន​ប៉ុន្មាន​នាទី​ផង ឯកឧត្តម ហ៊ុន​ ជា ដែល​បាន​ឃើញ​ការ​ផុស​នេះ ក៏​បាន​ចុច Share បន្ត និង​បាន​ដាក់​ជា​សំណួរ​បែប​នេះ​ថា តើ​តារា​កំប្លែង​រូប​នេះ មាន​ចេតនា​បែប​ម៉េច។ ឯកឧត្តម សរសេរ​ថា "ថត​ផុស​ធ្វើ​បែប​ហ្នឹង​បាន​ន័យ​ថា​ម៉េច​វិញ? ខុស គឺ ខុស កុំ​ចង់​ល្បី​ខុស​រឿង ១ គាត់​មាន​លុយ ២ គាត់​ជា​តារា​ល្បី?)

ជុំ​​វិញ​ការ​ផុស បណ្ដាល​ឲ្យ​មាន​ការ​ចោទ​សួរ ពី​លោក ឧកញ៉ា មាន​ឥទ្ធិពល ខាង​លើ នៅ​មិន​ទាន់​ស្នើ​សុំ​ការ​បក​ស្រាយ​បន្ថែម ពី​តារា​កំប្លែង​នាយ ពែកមី បាន​ឡើយ ដោយ​ទូរស័ព្ទ​ Call ចូល​តែ​មិន​មាន​អ្នក​លើក។ ប៉ុន្តែ​នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ខាង​លើ​របស់​នាយ ដដែល នាយ ពែកមី បាន​ចេញ​មុខ Live បក​ស្រាយ​ថា។

អ្វី​ដែល​នាយ បាន​ធ្វើ​នោះ គឺ​គ្រាន់​ជា​សារ​ក្រើន​រំលឹក​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ចៀសវាង​កើត​មាន​កំហុស​ដូច​ជា​នាយ នាំ​ឲ្យ​ប៉ូលិស​ធ្វើ​ការ​ឃាត់​និង​ផាក​ពិន័យ។ លោក​ថា បែប​នេះ នាំ​ឲ្យ​ខាត​ពេល​វេលា និង​ថែម​ទាំង​ខាត​បង់​ថវិកា​ថែម​ទៀត។ "ផុស​នេះ ខ្ញុំ​គ្រាន់​តែ​ចង់​ពញ្ញាក់​អារម្មណ៍​បង​ប្អូន ឲ្យ​បើក​បរ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​តែ​ខុស ប៉ូលិស​ឃាត់ គឺ​ខាត​ពេល ខាត​ថវិកា ១០ម៉ឺន ២០ម៉ឺន គឺ​ច្រើន​ដែរ អីចឹង​ខ្ញុំ​គ្រាន់​តែ​ចង់​ពញ្ញាក់​អារម្មណ៍​បង​ប្អូន​ទេ"៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់