• 2020-01-22 08:26:27
  • ចម្រៀង

ខាន​ស្ដាប់​យូរ​ហើយ បទ​ល្បី​ក្នុង​រឿង "ប៉ាវ​ចិន" ឥឡូវ អេនឌី យក​មក​ច្រៀង​ឡើង​វិញ​ស្វាគមន៍​ចូល​ឆ្នាំ​ចិន

  • 2020-01-22 08:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​ធ្លាប់​ជា​អ្នក​តាម​ដាន​រឿង "តុលាការ​មុខ​ដែក" ប្រាកដ​ជា​ស្គាល់ និង​ធ្លាប់​បាន​ស្ដាប់​ចម្រៀង​មួយ​បទ ដែល​ត្រូវ​ជ្រើស​សម្រាប់​ជាក់​បើក​ក្បាល​នៃ​រឿង​នេះ នោះ​គឺ​បទ "ផ្កា​រោយ​មុន​រដូវ" ច្រៀង​ដោយ​តារា​ចម្រៀង​ជើង​ចាស់ នូ ស៊ឹប។

គិត​មក​ដល់​ឥឡូវ រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ ដែល​ប៉ាវ​ចិន​ធៀន​បាន​ឃ្លាត​ឆ្ងាយ​ពី​អារម្មណ៍​ប្រិយមិត្ត ហើយ​បទ​ចម្រៀង​មួយ​បទ​ដ៏​ពេញ​និយម​ខាង​លើ ក៏​ឃ្លាត​ឆ្ងាយ​ទៅ​ជាមួយ​គ្នា​ដែរ ដោយ​ចូល​មក​ជំនួស​ដោយ​បទ​ចម្រៀង​សម្រាប់​យុវវ័យ​តាម​សម័យ​កាល រាប់​ពាន់​ម៉ឺន​បទ។

យ៉ាង​ណា នៅ​ពេល​នេះ បទ​ចម្រៀង ល្បី​កាល​ពី​ជាង​១​ទសវត្ស​មុន​បាន​វិល​មក​បង្ហាញ​ខ្លួន​បម្រើ​អារម្មណ៍​ជា​ថ្មី ក្រោយ​ពេល​ដែល​លោក​បាន អេនឌី បាន​លើក​យក​មក​ច្រៀង​ឡើង​វិញ (Cover) ទុក​ជា​ចំណង​ដៃ​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ចិន​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ខាន​ស្អែក​នេះ។ អេនឌី បាន​ច្រៀង និង​ថត​ជា​វីដេអូ​ចម្រៀង ដោយ​សម្ដែង​រួម​គ្នា​ជាមួយ​នឹង​កញ្ញា ពេជ្រ អាវីហ្សា ដែល​ល្បី​សាច់​ស​ខ្ចី​ផង។

មិន​ត្រឹម​បទ "ផ្កា​រោយ​មុន​រដូវ" អេនឌី និង អាវីហ្សា ក៏​មាន​ចំណង​ដៃ​រួម​គ្នា​មួយ​ទៀត​ក្នុង​បទ "ស្នេហ៍​ផ្អែម​ដូច​ទឹក​ឃ្មុំ" ដែល​លោក​ច្រៀង Cover របស់​ម្ចាស់​បទ​ដើម ម៉េង កែវ​ពេជ្ជតា ផង។ តោះ...ទស្សនា និង​ស្ដាប់​បទ​ទាំង​ពីរ​បទ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់