• 2020-02-03 03:30:00
  • ព័ត៌មាន

ដល់ឆ្នាំ ២០២០ អាយុ៣០គត់ តែសម្រស់​តារា​ទាំងនេះ ក្មេង​ៗ ១៨សុំខ្មាស

  • 2020-02-03 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​តារា​ស្រី​ល្បី​ផ្សេង​ទៀត​ក្នុង​ទ្វីបអាស៊ី​ដែរ សម្រាប់​ស្រី​ស្អាត​ថៃ​ភាគ​ច្រើន​ក៏​មាន​សម្រស់​ផូរផង់​ ក្មេង​ជាង​អាយុ​ដែរ បើ​ទោះ​បី​ជា​ខែឆ្នាំ កាន់​តែ​ទៅ​មុន​ឥត​ឈប់​ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​ខ្ចី​ចាស់​ទាល់​តែ​សោះ។

ដោយ​ឡែក​សម្រាប់​ឆ្នាំ ២០២០​នេះ​ ក៏​មាន​តារា​ស្រី​មួយចំនួន​ត្រូវ​ឈាន​ចូលអាយុ​ ៣០​ឆ្នាំគត់​ដែរ ប៉ុន្តែ​គិត​ពី​រូបរាង​ និង​សម្រស់​វិញ​ ក្មេងៗ​អាយុ ១៨​សុំខ្មាស។ តារា​ស្រី​ចំនួន​ ៣​នាក់​ដែល​សុទ្ធ​តែ​ជា​កំពូល​តារា​ស្រី​ប្រចាំ​នៅ​ប្រទេស​ថៃ​ នឹង​បង្ហាញ​មុខ​ដូច​ខាងក្រោម៖

១. Margie Rasri

នាង​គឺ​ជា​តារា​ស្រី​ម្នាក់​ស្ថិត​នៅ​ជួរ​ប្រចាំ​ប៉ុស្តិ៍​លេខ​ ៣​ថៃ ហើយ​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តារា​ស្រី​ដែល​មាន​ទម្រង់​មុខ​ស្រស់ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ ស្របពេល​នាង​ជា​កូន​កាត់​ថៃ​អេស្ប៉ាញផង​ និង​ដោយសារ​បូក​ផ្សំ​នឹង​ចរិត​រួសរាយ កាន់​តែ​មាន​អ្នក​ចូល​ចិត្ត​ច្រើន។ ឈាន​ចូល​ដល់​វ័យ​ ៣០​ឆ្នាំហើយ​ក៏​ពិត​មែន​ តែ​នាង​នៅ​តែក្មេង​ខ្ចីញ៉េញ​ សំខាន់​ជា​ម្ដាយ​កូន​ភ្លោះ ២​នាក់​ទៀត។

២. Mew Nittha

អាច​និយាយ​បាន​ថា​តាំង​ពី​ចូល​សិល្បៈមក​ Mew កាន់​តែ​ស្អាត​ឡើងៗ​ ហើយ​បង្ហាញ​ខ្លួន​គ្រប់​កម្មវិធី​ នាង​មិនដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នឹង​ការ​តុបតែង​ខ្លួន​ម្ដង​ណា​ឡើយ។ តារា​ស្រី​កើត​ឆ្នាំ ១៩៩០​រូប​នេះ​ ក៏​មិន​នៅ​ទំនេរ​ដែរ ព្រោះ​ទើប​រៀប​ការ​ប្ដី​ថ្មីថ្មោង​ គឺ​បុរស​អភិជន​ម្នាក់​ដែល​ស្ថិត​នៅ​ក្រៅ​រង្វង់​សិល្បៈ និង​ក៏​ជា​អ្នក​ដែល​ស្រឡាញ់​ Mew ខ្លាំង​បំផុត។ ជាក់​ស្ដែង​ បើ​គិត​ពី​អាយុ​វិញ​ Mew ត្រូវ​គ្រប់​គម្រប់​ ៣០​ឆ្នាំ​ហើយ​ឆ្នាំ​នេះ​ ប៉ុន្តែ​បើ​មិន​ដឹង​ អាច​នឹង​គិត​ថា​ នាង​ត្រឹម​អាយុ​២០​ស្ដើង​ប៉ុណ្ណោះ។

៣. Toey Jarinporn

អាយុ​ ៣០​ឆ្នាំ ដូចជា​មិន​មែន​ជា​បញ្ហា​ធំ​សម្រាប់​ Toey ឡើយ។ សម្រាប់​ភ្នែក​មហាជន​ភាគ​ច្រើន​ នាង​នៅ​តែ​ជា​យុវតី​វ័យ​ ២០​ឆ្នាំ ហើយ​បូក​ផ្សំ​ជាមួយ​រូបរាង​តូច​ច្រឡឹង​ និង​ចរិត​ Cute Cute គួរឲ្យ​ខ្នាញ់ ពិសេស​ទម្រង់​មុខ​ដូចក្មេងទៀត​នោះ​ ​នាង​មិន​ងាយ​ចាស់​នោះឡើយ។ ត្បិតមិន​ទាន់​រៀប​ការ​ដូច​មិត្ត​ល្អ​ ២​នាក់​ខាង​លើ ប៉ុន្តែ​ Teoy ក៏​មាន​គូ​ស្នេហ៍​បណ្ដូល​ចិត្ត​ដែរ​ហើយ​ គឺ Alek Teeradetch៕

អត្ថបទ៖ យី សុធារី

មតិយោបល់