• 2020-02-11 03:23:36
  • ព័ត៌មាន

មាន​គំនិត​អភិវឌ្ឍន៍ ជុំ លី​ណូ ៖ ខ្ញុំ​​​មិន​​​ខ្លាច​​​គេ​​​និយាយ​​​ថា ខ្ញុំ​រៀបការ​​​កំប៉ិ​តឡិតឡើយ!

  • 2020-02-11 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ជុំ លី​ណូ ដែល​​​ជា​​​តារា​​​ច​ម្រៀង និង​​​ជា​​​តួ​​​សម្ដែង​​​ប្រុស​​​ល្បីៗ​​​ម្នាក់​​​យូរយា​​​ដែរ​​​ហើយ​​​នោះ គ្រោង​រៀបការ​​​នៅ​​​ចុង​​​ឆ្នាំ​​២០២០ នេះ ក្រោយ​​​បំពាក់​​​ចិញ្ចៀន​​​ភ្ជាប់ពាក្យ​​​ជាមួយ​​​កញ្ញា ញ៉ បញ្ញា កាល​​​ពី​​​ថ្ងៃទី​២៩ ខែ​​​ធ្នូ ឆ្នាំ​​២០១៩​ ដោយ​ក្នុង​នោះ​លោក​អះអាង​ថា នឹង​មិន​ធ្វើ​ធំ​ដុំ​ឡើយ។​

​លោក ជុំ លី​ណូ និយាយថា ពិធី​​​មង្គ​ល​ការ​​​របស់​​​លោក នឹង​​​មិន​​​ធ្វើ​​​ធំដុំ​​​នោះ​​​ទេ ព្រោះ​​​លោក  ​និង​​​គូដណ្ដឹង​​​ចង់​​​ទុក​​​លុយ​​​ខ្លះ​​​សល់​​​ពី​​​រៀបការ ដើម្បី​​​ទិញ​​​ដី និង​​​ផ្ទះ​​​ទុក​​​ចំណេញ ព្រម​​​ទាំង​​​អាច​​​បើក​​​អាជីវកម្ម​​​ផ្ទាល់​​​ខ្លួន​​​តូច​​​មួយ បន្ទាប់​​​ពី​​​រៀបការ​​​រួច​៖" ខ្ញុំ​​​មិន​​​ធ្វើ​​​ធំដុំ​​​អី​​​ទេ​​​បង ព្រោះ​​​គិត​​​ថា​​​វា​​​ខ្ជះខ្ជាយ​​​លុយ ហើយ​​​ម្យ៉ាង​​​យើង​​​ក៏​​​មិន​​​សូវ​​​សម្បូរ​​​លុយ​​​ដែរ​។ ឥឡូវ​​​នេះ ខ្ញុំ​​​កំពុង​​​ខិត​ខំ​​​រក​​​លុយ​។​

​លោក ជុំ លី​ណូ  ​ដែល​​​ពេល​​​នេះ​​​មាន​​​វ័យ​​៣០​ឆ្នាំ និង​​​អនាគត​​​ភរិយា​​​មាន​​​វ័យ​​១៩​​ឆ្នាំ បាន​​​ប្រាប់​​​ថា លោក​​​មាន​​​ល​ទ្ធភាព​​​គ្រប់​គ្រាន់​​​ក្នុង​​​ការ​​​រៀបចំ​​​ពិធី​​​ម​ង្គ​ល​​​ការ​​​តូច​​​ល្មម​​​មួយ​​​នៅ​​​ចុង​​​ឆ្នាំ​​២០២០ ហើយ​​​លោក​​​មិន​​​ខ្វល់​​​នឹង​​​ការ​​​មើលស្រាល​​​ពី​​​មហា​ជន​​​ជុំវិញ​​​ពិធី​​​ម​ង្គ​ល​​​ការ​​​នេះ​​​ទេ​។ លី​ណូ​៖ " ខ្ញុំ​​​មិន​​​ខ្លាច​​​គេ​​​និយាយ​​​ថា រៀបការ​​​កំប៉ិ​តឡិត ហើយ​​​តាម​​​ពិត​​​ការ​​​ធំ​​​ដូច​​​យក​​​លុយ​​​ទៅ​​​បោះ​​​ចោល នៅ​​​គ្រា​​​ដែល​​​យើង​​​មិន​​​សូវ​​​សម្បូរ​​​ធន​ធាន​​​ផង​​​ហ្នឹង​"​។

​ចំពោះ​​​ទំនាក់ទំនង​​​ស្នេហា​​​ក្រោយ​​​ភ្ជាប់​​​ពាក្យ​​​របស់​​​លោក និង​​​កញ្ញា ញ៉ បញ្ហា វិញ ត្រូវ​​​បាន​​​លោក​​​បញ្ជាក់​​​ថា អ្នក​​​ទាំង​​​ពីរ​​​មាន​​​ភាព​​​ផ្អែម​​​ល្ហែ​ម​​​មិន​​​ចាញ់​​​តារា​​​ដទៃ​​​ប៉ុន្មាន​​​នោះ​​​ទេ ប៉ុន្ដែ​​​លោក​​​មិន​​​ចូល​​​ចិត្ដ​​​បង្ហាញ​​​ពី​​​ភាព​​​ផ្អែម​​​ល្ហែ​ម​​​តាម​​​រយៈ​​​ហ្វេ​ស​ប៊ុក​។ ព្រោះ​​​លោក​​​គិត​​​ក្រែង​​​ថា នៅ​​​ថ្ងៃ​​​ណា​​​មួយ​​​ស្នេហា​​​ជួប​​​រឿង​​​បែកបាក់ ឬ​​​មាន​​​បញ្ហា​​​អ្វី​​​មួយ ភាព​​​ផ្អែម​​​ល្ហែ​ម​​​នោះ​​​នឹង​​​ក្លាយ​​​ទៅ​​​ជា​​​វេ​ទិ​​​កា​​​ជេរ​​​គ្នា​​​បែក​​​ផ្សែង​។

ជាក់​​​ស្ដែង​​​នៅ​​​ថ្ងៃ​​១៤ កុម្ភៈ ដែល​​​ជា​​​ទិវា នៃ​​​ក្ដី​ស្រឡាញ់​​​នេះ លោក និង​​​អនាគត​​​ភរិយា គ្រាន់​​​តែ​​​នាំ​​​គ្នា​​​ទៅ​​​ហូប​​​អាហារ​​​ឆ្ងាញ់​​​ៗ​​​នៅ​​​ហាង​​​ណា​​​មួយ​​​ក្នុង​​​រាជធានី​ភ្នំពេញ​​​ប៉ុណ្ណោះ រង់ចាំ​​​រហូត​​​ដល់​​​ថ្ងៃ​​​ចូល​​​រោងការ​​​ពិត​ប្រាក​​​មក​​​ដល់​៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់