- 2020-02-18 02:10:03
- ព័ត៌មាន
អនាគតស្វាមី តូតា៖ តារាស្រុកខ្មែរគេហ៊ានចំណាយលើរៀបការអស់ប៉ុន្មាន ខ្ញុំក៏ហ៊ានចំណាយប៉ុណ្ណឹងដែរ
- 2020-02-18 02:10:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតស្វាមី តូតា៖ តារាស្រុកខ្មែរគេហ៊ានចំណាយលើរៀបការអស់ប៉ុន្មាន ខ្ញុំក៏ហ៊ានចំណាយប៉ុណ្ណឹងដែរ
ចន្លោះមិនឃើញ
តារាសម្ដែង ម៉ាក់ សែនសូនីតា ហៅតូតា គ្រោងនឹងចូលរៀងការជាមួយពោះម៉ាយ លោក ប៉ូ វិបុល ចាងហ្វាងផលិតកម្ម អង្គរភីកឈ័រ នៅខែក្រោយនេះហើយ ដោយអាពាហ៍ពិពាហ៍របស់ពួកគរត្រូវបានគេវាយតម្លៃថា គ្រោងចំណាយប្រាក់រាប់សិបម៉ឺនដុល្លារឯណោះ។
តាមព័ត៌មាន ពិធីត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ឯណោះ ក្រោយការរៀបចំយ៉ាងប្រណិត។ ជុំវិញការចំណាយនេះ អនាគតស្វាមីរបស់តារាស្រីរូបនេះបានលើកឡើងថា តារាស្រុកខ្មែរគេហ៊ានចំណាយលើរៀបការអស់ប៉ុន្មាន ខ្លួនក៏ហ៊ានចំណាយដូចគេដែរ។
អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នឹងត្រូវធ្វើ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ នៅសណ្ឋាគារសុខា ដោយធៀបការ បានកំពុងតែចែកបណ្ដើរហើយ។ ការជ្រើសរើសថ្ងៃខែរៀបការ តូតា ប្រាប់ថា គឺខ្លួនរើសចំថ្ងៃកំណើតនាងតែម្ដង ដោយគាប់ជូនចាស់ៗ ឲ្យអាចារ្យដេញខែថ្ងៃរៀបការ ចំថ្ងៃនោះថែមទៀត ។ ពួកគេគ្រោងអញ្ជើញភ្ញៀវមិនក្រោម១០០តុឡើយ ដោយភាគច្រើនសុទ្ធតែជា អ្នកសិល្បៈនឹង អ្នកជំនួញ ចំពោះការចំណាយវិញ មិនក្រោម១០ម៉ឺនដុល្លារឡើយ។
តូតា នឹងលោក នីត ចាងហ្វាងផលិតកម្ម អង្គរភីកឈ័រ ត្រូវបានគេដឹងថា ស្រលាញ់គ្នាដោយបើកចំហជាច្រើនឆ្នាំមកហើយ ដោយស្នេហាដំបូងឡើយពួកគេ ម្នាក់ជាតារាសម្ដែង ម្នាក់ជា ចាងហ្វាងផលិតកម្ម ពេលដែលថតរឿងជាមួយគ្នា "ចន្ទ្រា"។ តូតា ថ្លែងថា ខ្លួនមិននឹកស្មានថា ស្នេហារបស់នាង អាចឈានដល់ដំណាក់កាលនេះឡើយ ប៉ុន្តែក្រោយពីស្វែងយល់ចិត្តគ្នាគ្រប់រូបភាពជាច្រើនឆ្នាំ ដោយទាំងសងខាងព្រមទទួលនូវអ្វីៗទាំងអស់ដែលទាំងសងខាងមាន។
ដូច្នេះហើយ ទើបសាមីខ្លួនថា នាង និងគូស្នេហ៍មានថ្ងៃនេះ។ “ ខ្ញុំគិតថា ពួកយើងអត់អាចទៅរួចទេ តែគាត់ផ្ដល់ទំនុកចិត្តឲ្យខ្ញុំ ផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំ ព្រមទទួលយកគ្រប់រឿង ទាំងល្អ ទាំងអាក្រក់ ដែលខ្ញុំមាន ទាំងខ្ញុំទាំងគ្រួសារខ្ញុំ យើងសម្រេចរៀបការជាមួយគ្នា" ម៉ាក់ សែនសូនីតា ថ្លែង។
ជាមួយនឹងការឆក់យកបេះដូង ស្រីស្អាតតូតា មកធ្វើជាគូរអនាគតនេះ លោកនីត បានលើកឡើងថា អនាគតប្រពន្ធរបស់ខ្លួនមានចំណុចល្អច្រើនណាស់ ដែលទាក់បេះដូងលោក ដកខ្លួនមិនរួច។ ចំណុចទាំងនោះមានដូចជា នាងជាមនុស្សរស់នៅមានសណ្ដាប់ធ្នាប់ល្អ ចេះរៀបចំផ្ទះសម្បែង ចេះផ្ដល់កម្លាំងចិត្តពេលដែលខ្លួនមកពីធ្វើការហត់ ជាមនុស្សចិត្តទូលាយ ចូលចិត្តធ្វើបុណ្យទាន មិនចេះប្រើហិង្សាជាដើម។ លោក នីត ថ្លែង ទាំងសំណើចថា ប្រពន្ធចិត្តទូលាយ ចូលចិត្តធ្វើបុណ្យទាន អីចឹង លោកដឹងតែមិនបារម្ភ រឿងប្រពន្ធវ៉ៃឡើយ ទៅថ្ងៃអនាគត។
ក្រោយពីរៀបការរួច អ្នកទាំងពីរគ្រោង ចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស ជាច្រើនថ្ងៃ ដោយទៅទាំងគ្រួសារតែម្ដង ប៉ុន្តែទីតាំង នៅប្រទេសណានោះ អ្នកទាំងពីរ សូមមិនទាន់បញ្ចេញឡើយ៕