• 2020-02-24 04:44:51
  • ព័ត៌មាន

យុគ ចិន្ដា ចង់ឲ្យកូនក្លាយជាអ្នកជំនួញ តែកូនមាន​បំណង​ប្រាថ្នា​ផ្សេង!

  • 2020-02-24 04:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍​ ​C T N អ្នកនាង យុគ ចិន្ដា កំពុង​ដុស​ខាត់​កូន​ស្រី​ទោល​របស់​អ្នក​នាង​ឲ្យ​ក្លាយ​ជា​ពិធី​ការិនី​ល្បី​ឈ្មោះ​ម្នាក់​ដែរ​នៅ​ក្នុង​វិថី​សិល្បៈ​ជំនាន់​ទី៧​ នេះ។

អ្នក​នាង ប្រកាស​ប្រាប់​សាធារណៈ​ជន តាម​រយៈ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី២៣ ខែ​កុម្ភៈ ថា កូន​ស្រីអ្នកនាង​ត្រូវ​តែ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​ម៉ាក់ ឬ​ត្រូវ​ល្អ​ជាង​ម៉ាក់​ទើប​បាន។

អ្នក​នាង យុគ ចិន្ដា៖" តាម​ពិត​ខ្ញុំ​ចង់​ឲ្យ​កូន​ក្លាយ​ជា​អ្នក​ជំនួញ ឬ​អ្នក​រកស៊ី​ទេ ប៉ុន្ដែ​បើ​កូន​ចង់​ខាង​ហ្នឹង​ហើយ ខ្ញុំ​គ្រាន់​តែ​ផ្ដាំ​ថា កូន​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ប្រហែល​ម៉ាក់ គឺ​មិន​អាច​ក្រោម​ម៉ាក់​ឡើយ ព្រោះ​សង្គម​កាន់តែ​ស៊ីវិល័យ ហើយ​អ្វី​ៗ​ក៏​ទៅ​តាមនោះ​ដែរ"។

ការ​ថ្លែង​របស់​ពិធី​ការិនី​ចាស់​វស្សា និង​ល្បី​ឈ្មោះ​រូប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​អ្នក​នាង ចូល​រួម​ពិធី​សម្ដែង​សមត្ថភាព​របស់​សិស្ស​តន្ដ្រី​ករ​របស់​សាលា​តន្ដ្រី​សូរ​ស្រណោះ​ដែល​ប្រារព្វ​ឡើង​នៅ​សណ្ឋាគារ​សាន់វេ​កាល​ពី​យប់​មិញ។ ក្នុង​ឱកាស​នោះ​កូន​ស្រី​របស់​អ្នកនាង គឺ​កញ្ញា យុគ ដាពេជ្រ លេច​មុខ​ធ្វើ​ជា​ពិធី​ការិនី​ជា​លើក​ទី១ ប៉ុន្ដែ​កញ្ញា​ធ្វើ​បាន​ល្អ​ច្រើន ដោយ​មាន​ការ​ចង្អុល​បង្ហាញ​បន្ថែម​ពី​ម្ដាយ​ផ្ទាល់។

រូបថត៖ ជិន សុភ័ក្ដ្រ

ត្បិត​ថា​ពុំ​មាន​ឧបករណ៍​សម្រាប់​វាស់វែង​ពី​ទេពកោស្យ ឬ​សមត្ថភាព​ក្នុង​អាជីព​សិល្បៈ​រវាង​ម្ដាយ និង​កូន​ស្រី ប៉ុន្ដែ យុគ ដា​ពេជ្រ ហៅ​ស្រី​អម​ដែល​ពេល​មាន​វ័យ​១៦​ឆ្នាំ​ហើយ​នោះ មាន​សមត្ថភាព​លេង​ព្យាណូ ច្រៀង និង​រាំ​របាំ​ខ្មែរ​បាន​១៨​ប្រភេទ។

រូបថត៖​ ហ្វេសប៊ុក យុគ ចិន្ដា

ដាពេជ្រ ធ្លាប់​ទទួល​បាន​មេដាយ​មាស​ចំនួន​ពីរ លើ​វិញ្ញាសារ​ប្រឡង​ចម្រៀង និង​លេង​ព្យាណូ​នៅ​ប្រទេស​សិង្ហបុរី និង​នៅ​កម្ពុជា៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់