• 2020-03-06 09:18:36
  • ចម្រៀង

លើក​ទី​១ អេដា ទិញ​សិទ្ធិ​បទ​ថ្មី Tena យក​មក​ច្រៀង​យ៉ាង​ពីរោះ!

  • 2020-03-06 09:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ឆ្ងល់​ហើយ បន្ទាប់​ពី​តារា​ចម្រៀង​ល្បីឈ្មោះ គឺ​កញ្ញា អេដា បាន​ច្រៀង និង​បង្ហោះ​បទ "ជា​អ្វី​នឹង​គ្នា" នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​មុន​នេះ។ ព្រោះ​បទ​ចម្រៀង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បទ​របស់​តារា​ចម្រៀង​លោក ថេណា។

ចំពោះ​ចម្ងល់​នេះ ត្រូវ​បាន​កញ្ញា អេដា បកស្រាយ​ថា បទ​ "ជា​អ្វី​នឹង​គ្នា​” ពិត​ជា​របស់​លោក ថេណា​មែន ប៉ុន្តែ​កញ្ញា​ទទួល​បាន​សិទ្ធិ​ពី​ម្ចាស់​បទ​ដើម និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ហើយ​កញ្ញា​គ្រាន់តែ​យក​វា​មក​ច្រៀង​ជា បទ​ស្រី​ប៉ុណ្ណោះ។

កញ្ញា អេដា បន្ថែម​ថា បទ​មួយ​នេះ​គឺ​ជា​រសជាតិ​ថ្មី​ឆ្លងឆ្លើយ​ជាមួយ​ម្ចាស់​បទដើម ហើយ​មុន​នឹង​នាង​យក​មក​ច្រៀង អ្នក​រួម​ចំណែក​ក្នុង​ការ​ផលិត​បទ​នេះ​ដូច​ជា​លោក Kim Phon Sunny លោក Tena និង​លោក Noly សុទ្ធតែ​មាន​ការ​ឯកភាព​គ្នា។

តាម​រយៈ​បទចម្រៀង​ដែល​ច្រៀង​ដោយ​កញ្ញា អេដា នៅ​ពេល​នេះ ត្រូវ​បាន​គេ​គិត​ទុក​ថា​អាច​ជួយ​លើក​សម្រស់ និង​ប្រជា​ប្រិយភាព​បទ​ដើម​របស់​លោក ថេណា ឲ្យ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ទ្វេដង៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់