- 2020-03-10 02:35:12
- ព័ត៌មាន
រឿងកើតផ្ទួនៗក្នុងពិភពសិល្បៈកូរ៉េ ចំថ្ងៃតែមួយ បង្កឲ្យមានការភ្ញាក់ផ្អើលហួសប្រមាណ
- 2020-03-10 02:35:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងកើតផ្ទួនៗក្នុងពិភពសិល្បៈកូរ៉េ ចំថ្ងៃតែមួយ បង្កឲ្យមានការភ្ញាក់ផ្អើលហួសប្រមាណ
ចន្លោះមិនឃើញ
ចូលដល់ឆ្នាំ ២០២០ មកដល់ពេលនេះវាទើបមានរយៈពេល ៣ខែប៉ុណ្ណោះ ប៉ុន្តែពិភពសិល្បៈកូរ៉េហាក់ដូចជាមានរឿងភ្ញាក់ផ្អើលកើតឡើងច្រើនគួរសម ហើយម្ដងៗសុទ្ធតែផ្ទុះកក្រើក។
ជាក់ស្ដែងដូចនៅថ្ងៃទី ០៩ ខែមីនា ឪពុករបស់តារាចម្រៀង Taeyeon (មេក្រុម Girls' Generation) បានទទួលមរណភាព ហើយអ្វីដែលសំខាន់ចំថ្ងៃខួបកំណើតរបស់នាង ក៏ដូចជាចំថ្ងៃដែលនឹងត្រូវបទថ្មីទៅទៀត។ ស្របពេលជាមួយគ្នានោះងាកទៅគ្រួសាររបស់ Goo Hara វិញក៏កើតមានរឿងប្ដឹងគ្នាដែរទាក់ទងនឹងការបែងចែកទ្រព្យសម្បត្តិ។ម្យ៉ាងបើរម្លឹកទៅកាលពី ២ឆ្នាំមុន ថ្ងៃដដែលនេះ តារាជើងចាស់ Jo Min Ki ក៏បានសម្រេចបញ្ចប់ជីវិត បង្កជាការភ្ញាក់ផ្អើលជាខ្លាំង។
រឿងរ៉ាវដំបូងគឺ ឪពុក Taeyeon ដែលបានលាចាកលោក ដោយសារគាំងបេះដូង ចំថ្ងៃខួបកំណើតរបស់កូនស្រី។ ឮដំណឹងនេះហើយ អ្នកគាំទ្រពិតជាក្ដុកក្ដួលជាខ្លាំង ព្រោះថ្ងៃទី ០៩ ខែមីនា ក៏ជាថ្ងៃដែល Taeyeon គ្រោងចេញបទថ្មីមានចំណងជើងថា «Happy»។
ប្រការវាក៏បានក្លាយជាការបារម្ភថ្មីមួយទៀតសម្រាប់អ្នកគាំទ្រទាំងអស់ចំពោះ Taeyeon ព្រោះថានាងត្ឬូវបាត់បងអ្នក មានគុណជាទីស្រឡាញ់ អ្នកដែលជិតស្និទ្ធនឹងគ្នាជាងគេម្នាក់ទៀត បន្ទាប់ពីមិត្តល្អ Jonghyun និង Sulli។
ចូលដល់រឿងមួយទៀតនោះគឺ បញ្ហាល្អក់កករក្នុងគ្រួសាររបស់ Goo Hara ទាក់ទងការបែងចែកទ្រព្យសម្បត្តិ។ បណ្ដឹងកើតចេញពីបងប្រុស និងឪពុកដែលដាក់ពាក្យប្ដឹងប្រឆាំងនឹងម្ដាយរបស់នាង ដែលចង់បានទ្រព្យរបស់នាងទៅគ្របគ្រង ៥០ភាគរយ។
មូលហេតុដែលនាំឲ្យមានការជំទាស់គំនិតគ្នានៅពេលនេះ ក៏ដោយសារទាំងបងប្រុស និងឪពុករបស់ Hara យល់ឃើញថា ទោះបីមានឈ្មោះជាម្ដាយមែន ប៉ុន្តែម្ដាយនាងបានចាកចេញពីកូនៗតាំងពីនៅតូចៗ និងមិនដែលអើពើនឹងសុខទុក្ខរបស់កូនទៀត ស្របពេលឪពុករបស់នាងជាអ្នករកលុយស្ទើរស្លាប់ស្ទើររស់ ដើម្បីចិញ្ចឹមកូនៗម្នាក់ឯងរហូតដល់ធំពេញវ័យ ហើយពេល Hara ក្លាយជាតារា ឪពុកនាងក៏នៅតែការពារនាងគ្រប់ទីកន្លែងប្រៀបដូចអង្គរក្សទៅទៀត។
ដោយឡែក ថ្ងៃនេះដដែលក៏ជាថ្ងៃដែលតារាសម្ដែងជើងចាស់ Jo Min Ki ធ្វើអត្តឃាតខ្លួនឯងដែរ។ មិនមែនក្នុងឆ្នាំ ២០២០ មែន ប៉ុន្តែចំថ្ងៃទី ០៩ ខែមីនាដូចគ្នា កាលពី ២ឆ្នាំមុន លោក Jo Min Ki បានបញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីមានរឿងពាក់ព័ន្ធនឹងករណីអាស្រូវផ្លូវភេទ។
មុនសម្លាប់ខ្លួន លោកក៏បានបន្សល់ទុកនូវលិខិតសុំទោស ១ច្បាប់ ដែលបរិយាយពីកំហុសរបស់ខ្លួន សុំទោសជនរងគ្រោះដែលឈឺចាប់ដោយទង្វើរបស់លោក និងរាល់អ្វីគ្រប់យ៉ាងដែលលោកបានប្រព្រឹត្តិកន្លងមក៕