• 2020-03-11 04:11:33
  • ព័ត៌មាន

អបអរសាទរ សារ៉ាយ សក្ខណា សម្រាល​បាន​បុត្រ​ម្នាក់​ទៀត​ប៉ុន្មាន​ម៉ោង​មុន​នេះ

  • 2020-03-11 04:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សម្បុរ​ស្រអែម សារ៉ាយ សក្ខណា សម្រាល​បុត្រ​បាន​ម្នាក់​ទៀត​ហើយ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ដែល​សរុប​ទាំង​អស់​នាង មាន​កូន​ចំនួន​២​នាក់​ហើយ គឺ​ស្រី​មួយ ប្រុស​មួយ។

បុត្រ​ទី​២​របស់ សក្ខណា ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "Princetheng Prem Keo”។ កូន​ទី​២​នេះ មើល​ទៅ​មាន​ព្រលឹង និង​គួរ​ឲ្យ​ស្រឡាញ់ ស្រប​ពេល​ដែល​មិត្តភ័ក្ដិ ក៏​ដូច​ជា​ប្រិយមិត្ត​អ្នក​គាំទ្រ​នាង បាន និង​កំពុង​ចូល​រួម​អបអរសាទរ​ជាមួយ​តារា​ស្រី។

​សារ៉ាយ សក្ខណា បាន​រៀប​អាពាហ៍ពិពាហ៍​​កាល​ពី​ចុង​ឆ្នាំ​ ២០១៣ ជា​មួយ​លោក កែវ មន្ត្រី ជា​មេធាវី​អាណិកជន​មក​ពី​សហរដ្ឋ​អាមេរិក។ មួយ​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​ចាក​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដី​លោក​ដូណាល់​ត្រាំ​ជាមួយ​ស្វាមី។ នាង​បាន​ប្រសូត​បុត្រី​ដែល​ជា​កូន​ដំបូង​របស់​នាង​កាល​ពី​ឆ្នាំ ២០១៥។ ក្រោយ​ប្រសូត នាង និង​ស្វាមី បាន​ដាក់​ឈ្មោះ​ថា "Mataysia Keo” មាន​ន័យ​ថា "កាដូ​ទេវតា​ប្រទាន"។

យ៉ាង​ណា​ចំពោះ​ឈ្មោះ​របស់​កូន​ទី​២​របស់ សក្ខណា និង​លោក មេត្រី ដែល​ទើប​នឹង​ប្រសូត​នៅ​ថ្ងៃ​នេះ​នេះ ​នៅមិន​ទាន់​ដឹង​ថា មាន​ន័យ​ដូចម្ដេច​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់